សូមណែនាំនំសែនព្រះខែដែលមានរសជាតិថ្មី ប្លែករបស់ The Dough Room!!

មួយឆ្នាំមាន​ពីធីបុណ្យសែនសំពះព្រះខែតែម្ដងទេ​ បើមិនដឹងទិញនំនៅកន្លែងណាដែលមាននំលោកខែរសជាតិ​ប្លែក​ ហា!  ចាំ FoodBuzz នាំមកឲ្យស្គាល់ហាងនំប៉័ងមួយមានឈ្មោះថា The Dough Room។ ហាងលក់នំមួយនេះមានចេញនំព្រះខែថ្មីៗរហូត ឲ្យតែជិតដល់ខែដឹងតែឃើញហើយ អ្វីដែលកាន់តែពិសេសជាងនេះទៀតនោះគឺ នំព្រះខែនេះធ្វើឡើងដោយរូបមន្តខ្លួនឯងផងដែរ រីឯប្រអប់នំសែនលោកខែគេឡើងគួរឲ្យស្រឡាញ់ថែមទៀត ។ ចង់ដឹងថាឆ្នាំនេះគេមានរសជាតិអីថ្មីខ្លះអត់? ម៉ោះចាំ FoodBuzz ណែនាំឲ្យស្គាល់នំព្រះខែទាំង 4 រសជាតិរបស់​ The Dough room ដែលចេញនៅឆ្នាំ 2023 នេះ។

1. Moonlight Treasure Box

គ្រាន់តែឈ្មោះក៏មានន័យថាជាប្រអប់នំព្រះខែកំណប់ទ្រព្យសម្បត្តិដែរ ប្រអប់កំណប់ព័ណ៌ខៀវនេះបានរៀបចំឡើងយ៉ាងពិសេស រួមទាំងមានរសជាតិថ្មីៗ ប្លែកៗជាច្រើនទៀត។​ ដែលនំព្រះខែនេះមានសាច់នំរសជាតិប្រោនី​ ឬក៏យើងអាចហៅបានថានំ សូកូឡា និងរសជាតិម៉ាតឆា(តែបៃតងជប៉ុន)ផងដែរ។ មួយប្រអប់នេះបងប្អូន​អាចជ្រើសរើសបាន 4, 6 ឬរសជាតិរហូតទៅដល់ 8រសជាតិឯណោះ។

The Dough Room

ប្រអប់នេះអាចដាក់បាន 8នំ និងមាននំព្រះខែ២ខ្នាត ដែលមានទម្ងន់ 50ក្រាម និង 75ក្រាមហើយមានរសជាតិ៖

  • សូកូឡាស្នូលនំFerrero
  • សូកូឡាស្នូលពងទាប្រៃ
  • តែកុលាបស្នូលស្ករទន្សាយ 
  • ម៉ាតឆាស្នូលសណ្តែកក្រហម
  • ម៉ាតឆាស្នូលសូកូឡា
  • សូកូឡាស្នូលសណ្តែកដី 

នៅមាននំព្រះខែស្នូលពិសេសទៀត ដែលជាស្នូលរសជាតិស្រាមានដូចជា៖

  • សូកូឡាស្នូលស្រាវីស្គី
  • សូកូឡាស្នូលស្រាបៃលី 

 2. Lunar Harmony Box 

មួយប្រអប់នេះជាប្រអប់នំព្រះខែដែលមិន​អាចរំលងបាន ប្រអប់នំព្រះខែព័ណ៌ក្រហមតំណាងឲ្យភាពលេចធ្លោរនៃពន្លឺព្រះច័ន្ទនៅថ្ងៃពេញវង្សនាពិធីបុណ្យសំពះព្រះខែនេះ។

The Dough Room

ប្រអប់ព័ណ៌ក្រហមនេះអាចដាក់បាន 6នំ និងមាន២ខ្នាត​ ដែលមានទម្ងន់ 50ក្រាម និង 75ក្រាម ហើយមានរសជាតិ៖

  • សូកូឡាស្នូលនំFerrero
  • សូកូឡាស្នូលពងទាប្រៃ
  • ម៉ាតឆាស្នូលសណ្តែកក្រហម
  • ម៉ាតឆាស្នូលសូកូឡា
  • តែកុលាបស្នូលស្ករទន្សាយ
  • សូកូឡាស្នូលប័រសណ្តែកដី

3. Golden Autumn Box

ប្រអប់នំព្រះខែព័ណ៌សនេះគឺដូចជាពន្លឺព្រះច័ន្ទនាពេលរាត្រី ឯជួនកាលបែកទៅជាព័ណ៌មាសក៏ថាបាន។ មួយប្រអប់នេះមិនធំពេក ហើយក៏មិន​តូចពេកដែរ ស័ក្តិសមបំផុតសម្រាប់ការចែករំលែកជាមួយមនុស្សនៅជុំវិញខ្លួន។

The Dough Room

ប្រអប់ព័ណ៌សនេះអាចដាក់បាន 4នំ និងមាន 2 ខ្នាត​ ដែលមានទម្ងន់ 50ក្រាម និង75ក្រាម ហើយមានរសជាតិ៖

  • សូកូឡាស្នូលនំFerrero
  • តែកុលាបស្នូលស្ករទន្សាយ
  • សូកូឡាស្នូលពងទាប្រៃ
  • ម៉ាតឆាស្នូលសណ្តែកក្រហម 

4. Big Mooncake

សម្រាប់បងប្អូនណាដែលចង់បាននំព្រះខែខ្នាតធំ ហើយមានរសជាតិឆ្ងាញ់ប្លែកដែលមិនងាយរកនៅកន្លែងដទៃ។ នំមួយនេះគឺត្រូវនឹងអ្នកហើយ។ នំមួយនេះបងប្អូនអាចទទួលបាន៣រសជាតិក្នុងមួយម៉ាត់ហ៎។

The Dough Room

នំព្រះខែប្រអប់ព័ណ៌បៃតង ដែលមានទម្ងន់ 500ក្រាម ហើយមានរសជាតិជា 3ស្រទាប់ដូចជា៖

  • ស្រទាប់ទីមួយ៖ ត្រាវ លាយជាមួយដំឡូងជ្វា
  • ស្រទាប់ពីរ៖ ម៉ូជី
  • ស្រទាប់ទីបី៖ ពងទាប្រៃ ជាមួយសាច់ផាត់។

នំសែនទាំងអស់នេះមិនមែនចេះតែចេញរសជាតិថ្មីៗចឹងមកទេណា គឺមានការរៀបចំ​ និងធ្វើឡើងដោយយកចិត្តទុកដាក់បំផុត។ ចឹងបើបងប្អូនណាមិនទាន់បានទិញ ឬមិនដឹងទៅរកនំសែនព្រះខែនៅណា សម្រាប់ពិធីបុណ្យសែនសំពះព្រះខែឆ្នាំនេះបងប្អូនអាចចូលមើល The Dough Room បានណា! មិនត្រឹមតែ​មានរសជាតិល្អ ឆ្ងាញ់ប្លែកទេ ប៉ុន្តែតម្លែវិញក៏សមរម្យទៀត ចាប់ពី 60$ ចុះ។

The Dough Room

ទូរស័ព្ទ៖ (+855) 12 709 504

ព័ត៌មាន៖ 

The Dough Room

អត្ថបទគួរតែអានបន្ទាប់