Maxnclaire Bistro
- #8, St604, Phnom Penh
- 078 888 018
Maxnclaire Bistro ជាភោជនីយដ្ធានដែលមានលក់ម្ហូបហុងគ្រីហើយទើបតែបើកឡើងវិញថ្មីៗនេះ។ ហាងនេះមានទីតាំងនៅលើផ្លូវស្ងៀមស្ងាត់មួយនៅចំកណ្ដាលខណ្ឌទួលគោក។
ម្ហូបដែលមានភាពពេញនិយមខ្លាំងនៅហាងនេះគឺជាសាច់គោដុត Beef Brisket ដែលត្រូវកុម្ម៉ង់ទុកមុនចំនួន ២ ថ្ងៃព្រោះត្រូវការចំណាយពេលក្នុងការរៀបចំនិងចម្អិនរហូតដល់ជិត ២ ថ្ងៃឯណោះ។
ដំបូងចុងភៅប្រលាក់សាច់គោមួយដុំធំនេះជាមួយគ្រឿងដែលលាយហើយទុកនៅក្នុងទូទឹកកកតាមក្បួនរយៈពេល ២៤ ម៉ោងឯណោះ! បន្ទាប់មកក៏យកទៅដុតដោយប្រើប្រាស់ផ្សែងធ្យូងរយៈពេល ៨-១០ ម៉ោងទៀត! រួចក៏ត្រូវទុកឲ្យសាច់ត្រជាក់បន្តិចទើបកាត់ជាចំណិតស្ដើងៗ។ សរុបមកគឺជិត ២ ថ្ងៃតែម្ដងទើបបានញ៉ាំ។
សាច់គោផុយទន់ល្មើយល្អ នៅមានសំណើម Juicy juicy ហើយជ្រលក់ជាមួយទឹកជ្រលក់ Barbecue ដែលមានរសជាតិផ្អែមនិងជូរតិចៗដែលសុីចង្វាក់គ្នាជាមួយជាតិប្រៃពីការប្រលាក់សាច់គោ ដឹងតែត្រូវចិត្តអ្នកចូលចិត្តញ៉ាំសាច់ម៉ាច់តែម្ដង!
By proceeding, you agree to our Terms of Use and confirm you have read our Privacy Policy.