Matcha Venture: អ្នកឯកទេសខាងភេសជ្ជៈ Matcha ក្នុងក្រុងភ្នំពេញ
Matcha មានអត្ថប្រយោជន៍ណាស់ព្រោះវាសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ដែល ការពារភាពចាស់និងជំងឺរ៉ាំរ៉ៃផ្សេងៗ។ វាក៏មានផ្ទុកនូវវីតាមីន, ជាតិរ៉ែ, អាស៊ីដអាមីណូនិងគុណ ប្រយោជន៍ផ្សេងៗទៀតដែលសុទ្ធតែផ្តល់អំណោយផលល្អៗដល់សុខភាពរបស់លោកអ្នក។
អ្នកអាចរកញ៉ាំភេសជ្ជៈ Matcha នៅតាមកន្លែងជាច្រើនក្នុងរាជធានីភ្នំពេញ។ ទោះជាយ៉ាង ណាក៏ដោយ, វាគឺជាការកម្រមានហាងមួយណាដែលមានឯកទេសពិសេសសម្រាប់ភេសជ្ជៈ Matcha តែមួយគត់ណាស់។ ថ្ងៃនេះ FoodBuzz នឹងណែនាំឲ្យស្គាល់ហាងមួយដែលមានជំនាញខាងភេសជ្ជៈ Matcha គឺ Matcha Venture ។
Matcha Venture បានបើកដំណើរការអាជីវកម្មតាំងពីឆ្នាំមុនមកម៉្លេះ។ ទោះបីជាបើកបាន ទើបតែមួយរយៈខ្លីក៏ដោយ Matcha Venture បានចាប់យកបេះដូងរបស់អ្នកសេ្នហា Matcha ជាច្រើន ដោយសារតែរសជាតិ និងគុណភាពខ្ពស់នៅហាងតែមួយនេះ។
Matcha ដែលជាគ្រឿងផ្សំដ៏សំខាន់របស់ពួកគេត្រូវបាននាំចូលពីប្រទេសជប៉ុនផ្ទាល់ ធ្វើឱ្យភេសជ្ជៈ និងបង្អែមនីមួយៗមានរសជាតិឆ្ងាញ់ និងផ្តល់នូវក្លិនឈ្ងុយដើមនៃម្សៅតែបៃតងនេះតែម្តង។ ភេសជ្ជៈទាំងអស់ត្រូវបានធ្វើដោយដៃ និងឆ្លងកាត់ជំហានមួយចំនួនដូចជាការឆុង, ការកូរ និង ការចាក់ចូលពែងរហូតដល់ល្អឥតខ្ចោះ។
Matcha Venture ផ្តល់ជូននូវជម្រើសជាច្រើន ប្រភេទនៃភេសជ្ជៈ Matcha ដែលតាំងពីតែក្តៅៗ រហូតដល់ Matcha Slushie ដែលជាប្រភេទក្រឡុកជាមួយនឹងការ៉េម Matcha មួយ scoop ទន់ ៗនៅខាងលើ។ លើសពីនេះទៅទៀត Matcha Venture ក៏មានជម្រើសអាហារសម្រន់គួរឱ្យចាប់អារម្មណ៍ផងដែរដូចជាខូឃីរសជាតិ matcha ខូឃីទន់រសជាតិសូកូឡា និង matcha និងនំ Brownie រសជាតិតែ Houjicha ជាដើម។
ដោយមានការស្វាគមន៍ជាមួយស្នាមញញឹមគួរឱ្យស្រឡាញ់ និងស្វាគមន៍រាក់ទាក់ពីបុគ្គលិកធ្វើឲ្យទីនេះជាចាប់អារម្មណ៍របស់ភ្ញៀវគ្រប់វ័យតែម្ដង។ ការរចនាផ្ទៃខាងក្នុងគឺស្ទីលបែបជប៉ុន ហើយអ្វីដែលពិសេស នោះគឺជាន់ខាងលើមានកន្លែងអង្គុយសម្រាប់សិក្សា “stress-free study zone” ស្ងប់ស្ងាត់ល្អ ត្រូវម៉ាច់ជាមួយនឹងអតិថិជនស្វែងរកកន្លែងអង្គុយសិក្សាក្នុងបរិយាកាសល្អស្រស់ស្រាយ។
អ្នកមិនចាំបាច់ព្រួយបារម្ភអំពីចំណតរថយន្តព្រោះវាមានកន្លែងទំនេរគ្រប់គ្រាន់សម្រាប់យានជំនិះគ្រប់ប្រភេទនៅខាងមុខហាងក៏បាន!
ម៉ោងបើក៖ 8 ព្រឹក - 8 យប់
ទីតាំង៖ ផ្លូវ 422 សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ (ជំហៀងស្ថាតទូតវៀតណាម) | Googlemap
តម្លៃ៖ ចាប់ពី $2.75
លេខទំនាក់ទំនង៖ 070 886 697