Matcha Venture អ្នកឯកទេសភេសជ្ជៈ Matcha៖ បើកកាន់តែយូរឆ្នាំ កាន់តែខ្លឹម

កាលពីចុងឆ្នាំ 2019 ពួកយើងបានទៅកាន់ Matcha Venture- Tea & Dessert ដែលជាហាងមួយដែលលាក់ខ្លួននៅក្នុងអាផាតមិន ផ្ទះតូច មួយចំកណ្តាលទីក្រុងភ្នំពេញនេះម្ដងហើយ។ តែមកទល់នឹងពេលនេះ Matcha Venture នៅតែមានបម្រើជូននូវរសជាតិដើមរបស់តែ ម៉ាឆា ដែលត្រូវបានដាំដុះនៅឯប្រទេសជប៉ុន និងរក្សាគុណភាពភេសជ្ជៈរបស់ខ្លួនមិនឲ្យអតិថិជនខកបំណងឡើយ។

បេីនិយាយពីបរិយាកាសក្នុងហាងវិញគឺស្រឡះល្អ ជាមួយកន្លែងអង្គុយសម្រាប់គ្នាយើងដែលចូលចិត្តរសជាតិ តែម៉ាឆា ដឹងតែត្រូវម៉ាច់តែម្តង។ បើជាន់ខាងលើគឺ ស្ងាត់ល្អដែលស័ក្តសមជាមួយការអង្គុយរៀន​រឺធ្វើការងារផ្សេងៗ។

ចំពោះភេសជ្ជៈម៉ាឆាវិញគឺមានច្រើនជម្រើសទាំងក្តៅនិង ត្រជាក់។ Matcha Slushie មានការ៉េមម៉ាឆាដ៏ទន់ល្មើយ​ ពីលើដែលធ្វើឲ្យភេសជ្ជៈមួយកែវនេះកាន់តែមានរសជាតិគ្រីមមី។ Milky Matcha មានក្លិនឈ្ងុយម៉ាឆា និងទឹកដោះគោស្រស់លាយជាមួយទឹកដោះគោខាប់  ស័ក្តសមជាមួយអ្នកដែលមិនចង់បានការ៉េមពីលើ។

បើសិនជាអ្នកចូលចិត្តរសជាតិតែម៉ាឆាសុទ្ធ ចឹងគួរតែសាកជាមួយនឹង Pure Matcha ក្តៅឬត្រជាក់។ ក្លិនម៉ាឆាមួយកែវនេះស័ក្តសមចំពោះតែអ្នកដែលចូលចិត្ត ឬ ធ្លាប់ភ្លក់ជាមួយតែម៉ាឆាតែប៉ុណ្ណោះដោយសារក្លិនឈ្ងុយរបស់តែម៉ាឆារៀងខ្លាំងបន្តិច។ តែបើបានសាកហើយធានាថាជាប់ចិត្តតែម្តង។  

Genmaicharamisu​ ជាភេសជ្ជៈកូនកាត់ហើយប្លែកពីហាងដទៃ។ ភេសជ្ជៈមួយកែវនេះមាន Tiramisu គ្រីមរៀងក្រាស់បន្តិច ចំណែក​ឯតែមានលាយជាមួយអង្ករលីង។ បើនិយាយពីក្លិនវិញគឺអេមមែនទែន។ Hojicha Soda​​ ជាភេសជ្ជៈបែបសូដា មានរសជាតិជូរអែម និងរសជាតិតែឈ្ងុយបែបម៉ាឆាលីង។ មួយកែវនេះធានាថាបាត់ស្រេកទឹកតែម្តងនារដូវក្តៅនេះ។

Matcha Venture - Tea & Dessert ក៏មានជាប្រភេទនំមួយចំនួនទៀតដូចជា Soft Matcha cookie and almond Houjicha brownie  រសជាតិកាន់តែឆ្ងាញ់ជាមួយភេសជ្ជៈម៉ាឆាទាំងអស់។

Matcha Venture - Tea & Dessert

  • Ground Floor - ផ្ទះតូច (Ptas Tauch Residence), #11, St 422, Sangkat Tonle Bassac, Khan Daun Penh, Phnom Penh
  • 070 886 697

អត្ថបទគួរតែអានបន្ទាប់