HOME STEAK
- #13c, St. 354, Toul Tum Poung, Phnom Penh
- 077 907 526 /097 386 1731
តាមដានកម្មវិធី MasterChef Khmer យូរហើយ ព្រោះចង់ដឹងថា idol គេ ឬ idol យើងដែលអាចនឹងក្លាយជាម្ចាស់ពាន! បេក្ខជនទាំងអស់សុទ្ធតែមានលក្ខណៈពិសេសរៀងៗខ្លួនប៉ុន្តែមានតែបេក្ខជនម្នាក់ទេដែលអាចពុះពាររហូតដល់ទទួលបានពានរង្វាន់មួយនេះ។
ទ្រាំមើលទាំងឃ្លាន ទាំងភ័យ រហូតដល់រកឃើញម្ចាស់ពានរង្វាន់ MasterChef Khmer រដូវកាលទី២ គឺកញ្ញា ប៉ិច ស្រីណុច! មិនត្រឹមតែជាម្ចាស់ជ័យលាភី MasterChef Khmer ប៉ុណ្ណោះទេ ស្រីណុចក៏ជាមេចុងភៅនៅហាងរបស់កញ្ញាផ្ទាល់ទៀតផង! ជាពិសេសកញ្ញាមានបទពិសោធន៍ជាចុងភៅរយៈពេល១ឆ្នាំមកហើយដែរ។
តោះឥឡូវមកស្គាល់ហាង HOME STEAK របស់ស្រីណុចទាំងអស់គ្នា! គ្រាន់តែឃើញឈ្មោះក៏អាចទាយថាម្ហូបពិសេសនៅទីនេះគឺជាអ្វីដែរ មែនអត់? នៅទីនេះមាន ស្តេក ដ៏ឆ្ងាញ់ ដែលមានជម្រើសសាច់យ៉ាងច្រើនដូចជា សាច់គោ សាច់មាន់ សាច់ទា សាច់ជ្រូក និង សាច់ត្រីដូរីទៀតផង!
ក្រៅពីនេះ Home Steak ក៏មានជាម្ហូបខ្មែរដូចជា ស៊ុប សាច់អាំង ភ្លា និង បុកល្ហុងគ្រឿងសមុទ្រផងដែរ។ ចាំអង្កាល់ទៀត! តោះមកភ្លក្សស្នាដៃកំពូលចុងភៅឯក Masterchef Khmer កញ្ញា ប៉ិច ស្រីណុច នៅ HOME STEAK ទាំងអស់គ្នា៕
By proceeding, you agree to our Terms of Use and confirm you have read our Privacy Policy.