ចង់ដឹងថា អ្នកប្រកួត និង Judge ក្នុងកម្មវិធី Masterchef ខ្មែរពេលនេះនៅឯណាទេ!
បន្ទាប់ពីការជម្រុះជាច្រើនវគ្គមក កម្មវិធីប្រកួតចំអិនម្ហូប កំពូលចុងភៅឯក "Masterchef Khmer" រដូវកាលទី 1 របស់ស្ថានីយទូរទស្សន៏ CTN ដែលបានចាក់ផ្សាយកន្លងពេលថ្មីៗនេះ ហើយក៏បានរកឃើញ Top 3 រួមមានបេក្ខជន ដារ៉ា ហុក និងផានីន។ តើអ្នកធ្លាប់ឆ្ងល់ពីមុខរបរដែលពួកគេកំពុងដំណើរការឥឡូវនេះទេ? តោះចាំ FoodBuzz ជួយស្រាយចម្ងល់ឲ្យ។ មកមើលភោជនីយដ្ឋានទាំងនេះលេងៗមើល ក្រែងបានស្គាល់ហាងរបស់បេក្ខជនដែលអ្នកចូលចិត្ត និងអាងបានទៅសាកនិងគាំទ្រ Idol ទាំងអស់គ្នា។
#1 ដារ៉ា
បេក្ខជនដែលមានទេពកោសល្យទើបតែឡើងទៅ Top 3 កាលពីចុងសប្តាហ៍មុននោះ អ្នកគាំទ្រដែលជួប និងគាំទ្រគាត់បាននៅឯហាងកាហ្វេមួយឈ្មោះ "Pasteur Day and Night" ដែលមានទីតាំងស្ថិតនៅតំបន់បឹងកេងកង។ Pasteur Day and Night មិនត្រឹមតែបម្រើភេសជ្ជៈត្រជាក់ និងក្តៅគ្រប់មុខតែប៉ុណ្ណោះទេ ពួកគេក៏មានជាម្ហូបបែបអាស៊ីនិងអ៊ឺរ៉ុបជាច្រើនដែលច្នៃឡើងដោយបេក្ខជនដារ៉ាផ្ទាល់ដៃតែម្តង។
តម្លៃ: ចាប់ផ្តើមពី 3 ដុល្លារឡើងទៅ
ម៉ោងបើក: 07:30 ព្រឹក - 09:00 យប់
ទំនាក់ទំនង: 088 874 9999
ទីតាំង: ផ្ទះលេខ 14 ផ្លូវប៉ាស្ទ័រលេខ 51 សង្កាត់បឹងកេងកង រាជធានីភ្នំពេញ | Googlemap
# 2 ហុក
ជាបេក្ខជន Top 3 ម្នាក់ដែរនោះ បេក្ខជនហុកក៏មានមុខរបរជាម្ចាស់ហាងម្ហូបថៃផ្ទាល់ខ្លួនមួយនៅម្តុំទួលគោកផងដែរ។ ម្ហូបប្រចាំហាងរបស់គាត់មានដូចជា បុកល្ហុងគ្រឿងសមុទ្រ មាន់រំលីងគល់ស្លឹកគ្រៃ ស្លាបមាន់អាំងជាមួយបាយដំណើប ញាំមីសួជាមួយគ្រឿងសមុទ្រ និងម្ហូបកុម៉្មុង់ផ្សេងៗទៀតដែលអាចច្នៃតាមតម្រូវការរបស់ប្រិយមិត្តចង់បាន។ សម្រាប់អ្នកដែលរវល់ ឬ ពិបាកក្នុងការធ្វើដំណើរទៅហាងគាត់នេះ គាត់ក៏មានសេវាដឹកជញ្ជូននៅជុំវិញតំបន់ទួលគោកផងដែរ។
តម្លៃ: ចាប់ពី 1.25 $ ទៅ 3 $
ម៉ោងបើក: 9:00 ព្រឹក - ម៉ោង 9:00 យប់
ទំនាក់ទំនង: 096 844 5322
ទីតាំង: ផ្លូវ 566, សង្កាត់បឹងកក់ 2, ខណ្ឌទួលគោក, ភ្នំពេញ (ជាប់ទួលគោកសាឡន) | Googlemap
# 3 ផានីន
ខុសពីបេក្ខជនដទៃ បេក្ខជន Top 3 រូបនេះមិនបានបើកមុខរបរបស់គាត់នៅទីក្រុងភ្នំពេញនោះទេ តែគាត់បានចាប់ផ្តើមវានៅស្រុកកំណើតរបស់គាត់វិញ គឺក្រុងបាវិត ដែលជាទីក្រុងធំបំផុតនៅក្នុងខេត្តស្វាយរៀង។ នៅក្នុងមជ្ឈមណ្ឌលកំសាន្ត BS អ្នកនឹងឃើញតូបលក់អាហារសមុទ្រគ្រប់ប្រភេទមួយ ដែលរួមមានទាំងអយស្ទ័រស្រស់ៗ ព្រុយត្រីសាលម៉ុនអាំង បុកក្តាមជាមួយស្វាយ ព្រមទាំងបុកល្ហុងពិសេសផងដែរ។
តម្លៃ: ចាប់ពី 1,25 ដុល្លារឡើងទៅ
ទីតាំង: មជ្ឈមណ្ឌលកំសាន្តBS ក្រុងបាវិត ខេត្តស្វាយរៀង | Googlemap
ក្រៅពីបេក្ខជន Top 3 ទាំង 3 រូបនេះ ក៏មានបេក្ខជនមានប្រជាប្រិយភាព 2 រូបទៀតដែលកំពុងដំណើរការភោជនីយដ្ឋានផ្ទាល់ខ្លួនផងដែរ ម៉ោះកុំចាំយូរ មកមើលមាន Idol របស់ប្រិយមិត្តណាខ្លះ។
# 1 កញ្ញា
ជាបេក្ខនារីដែលបានឡើងដល់ Top 4 ហើយក៏ជាបេក្ខនារីជាស្ត្រីចុងក្រោយគេដែលមានវត្តមានក្នុងកម្មវិធីប្រកួតនេះ។ កញ្ញាបច្ចុប្បន្នក៏ជាម្ចាស់ភោជនីយដ្ឋានម្ហូបថៃមួយឈ្មោះថា "Sawadee Thai Restaurant" ដែលមានបម្រើម្ហូបបែបថៃគ្រប់ប្រភេទទាំងជាប្រភេទម្ហូបកុម៉្មង់និងជាអាហារប៊ូហ្វេ ដែលចាប់លក់តាំងពីអាហារពេលព្រឹករហូតដល់អាហារពេលល្ងាច។
តម្លៃ: ចាប់ផ្តើមពី 3 $ឡើងទៅ
ម៉ោងបើក: 7:00 ព្រឹក - 9:00 យប់
ទំនាក់ទំនង: 069 993 553
ទីតាំង: ផ្ទះលេខ 21-23, ផ្លូវលេខ 214, កែងផ្លូវប៉ាស្ទ័រ 51 សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ | Googlemap
# 2 សន្យា
ដូចគ្នាដែរ បេក្ខនារីដែលបានទាំងសមត្ថភាពប្រសប់និងសម្រស់ស្រស់ស្អាតរូបនេះទទួលបានការគាំទ្រជាច្រើន; សន្យាដែលបានចាកចេញពីការប្រកួតក្នុងនាមជា Top 7 កាលពីប៉ុន្មានសប្តាហ៍មុននេះ បច្ចុប្បន្នកំពុងរៀបចំបើកហាងកាហ្វេដែលមកពីប្រទេសកូរ៉េថ្មីមួយដែលមានឈ្មោះថា “Dutch and Bean Coffee” ដែលនឹងចាប់ផ្តើមបើកសាខាទី 1 ជាលើកដំបូងនៅក្នុងប្រទេសកម្ពុជាក្នុងពេលឆាប់ៗនេះ។ Dutch and Bean Coffee នឹងមានលក់កាហ្វេគ្រប់ប្រភេទទាំងត្រជាក់និងក្តៅ ក៏មានកាហ្វេបែប Cold brew ជាមួយនឹង Latte Cube ក៏ដូចជាភេសជ្ជ:ប្រភេទ “flutter” ដែលជា Smoothie ពីផ្លែឈើនិងទឹកដោះគោជូរ ដែលមានជម្រើសរសជាតិជាច្រើន។
ទីតាំង: ផ្ទះលេខ 448 ផ្លូវ 310 សង្កាត់បាកាន 3 ខណ្ឌចំការមន រាជធានីភ្នំពេញ | Googlemap
ចុះធ្លាប់ឆ្ងល់ថាតើ Judgeដែលជំនាញក្នុងការភ្លក់និងវាយតម្លៃម្ហូបទាំងបីរូបនោះធ្វើការនៅទីណានិងមានបទពិសោធន៍អ្វីខ្លះដែរទេ? FoodBzz ធានាប្រាប់ឲ្យអស់ចម្ងល់ថ្ងៃនឹងហ្មង!
# 1 Judge ណារ៉ា
Judge ណារ៉ាដែលជា Judge តឹងរឹងនិងផ្ចិតផ្ចង់ក្នុងការវាយតម្លៃម្ហូបរូបនេះ បានចាប់ផ្តើមកាងារថ្មីរបស់គាត់ជាមេចុងភៅនៅឯ “Vehaa Restaurant and Bar” ដែលជាភោជនីយដ្ឋាននិង Skybar ដ៏ល្បីមួយដែលមានទីតាំងនៅចំកណ្តាលរាជធានីភ្នំពេញតែម្តង។ Vehaa Restaurant and Bar មានបម្រើអាហារបែបប្រពៃណីខ្មែរនិងអ៊ឺរ៉ុបជាច្រើនមុខក៏ដូចជាជំរើសស្រានិងស្រាក្រឡុកជាច្រើនប្រភេទផងដែរ។
តម្លៃ: ចាប់ផ្តើមពី 5 ដុល្លារឡើងទៅ
ម៉ោងបើក: 7 ព្រឹក - 2 ភ្លឺ
ទំនាក់ទំនង: 099 456 876
ទីតាំង: អាគារទ្រនំ, ទន្លេបាសាក់, មហាវិថីសម្តេចសុធារស, ភ្នំពេញ | Googlemap
# 2 Judge រិទ្ធី
ជាមួយនឹងបទពិសោធន៍ជាង 10 ឆ្នាំនៅក្នុងការធ្វើម្ហូប Judge រិទ្ធីបច្ចុប្បន្នក៏មានតំណែងជាមេចុងភៅម្នាក់នៅ “One More Restaurant” ដែលមានបម្រើអាហារខ្មែរជាមួយគ្រឿងផ្សំដែលមានគុណភាពខ្ពស់ៗ នៅក្នុងបន្ទប់ទទួលទានដែលគ្រឿងសង្ហារឹមដ៏ស្រស់ស្អាតនិងឆើតឆាយ។
តម្លៃ: ចាប់ផ្តើមពី 3 $ឡើងទៅ
ម៉ោងបើក: 6:00 ព្រឹកដល់ម៉ោង 10:00 យប់
ទំនាក់ទំនង: 023 888 222
ទីតាំង: ផ្ទះលេខ 37 ផ្លូវលេខ 315 ភ្នំពេញ | Googlemap
# 3 Judge Jessica
អ្វីដែលប្រិយមិត្តប្រហែលជាមិនដឹងអំពី Judge Jessica នោះគឺថាគាត់មិនមែនជាមេចុងភៅនោះទេ ប៉ុន្តែគាត់ជាអ្នកជំនួញម្នាក់ដែលគ្រប់គ្រងនិងជាម្ចាស់ភោជនីយដ្ឋានចំនួន 2 កន្លែងនៅក្នុងរាជធានីភ្នំពេញនេះ។ ភោជនីយដ្ឋានដែលល្បីឈ្មោះមួយរបស់គាត់គឺ " “Boat Noodles Restaurant” ប៉ុន្តែមិនត្រឹមតែរសជាតិគុយទាវទូកម្ចាស់ដើមមួយមុខដ៏ល្បីល្បាញនោះទេ ពួកគេថែមទាំងមានបម្រើម្ហូបបែបប្រពៃណីថៃដូចជាផាត់ថៃគ្រឿងសមុទ្រ ក៏ដូចជាបុកកាពិផងដែរ។
តម្លៃ: ចាប់ផ្តើមពី 3$ ឡើងទៅ
ម៉ោងបើក: 7:00 ព្រឹក - 10:00 យប់
ទំនាក់ទំនង: 012 774 287
ទីតាំង: ផ្ទះលេខ 57 ផ្លូវសុធារសរាជធានីភ្នំពេញ | Googlemap