ចង់ប្លែកមាត់? អ៊ីចឹងម៉ោះ ទៅសាកហាងអាហារកូរ៉េថ្មីទើបតែបើកនៅម្ដុំទួលគោកទាំងអស់គ្នា!

បើនិយាយពីចំនួនភោជនីយដ្ឋានកូរ៉េនៅភ្នំពេញយើងវិញគឺវាច្រើនគួរឱ្យភ្ញាក់ផ្អើលគួរសមដែរ ប៉ុន្តែសម្រាប់ foodie (អ្នកចូលចិត្តញ៉ាំ និងស្វែងរកអាហារថ្មីៗ) គ្នាយើងគ្មានអ្វីដែលគេហៅថា “ច្រើនពេក” ទេមែនអត់? ថ្ងៃនេះ FoodBuzz នឹងនាំយកនូវដំណឹងល្អមួយសម្រាប់អ្នកទាំងអស់គ្នា ពីវត្តមានភោជនីយដ្ឋានកូរ៉េថ្មីមួយដែលទើបនឹងបើកដំណើរការថ្មីៗនេះ ដែលមានទីតាំងស្ថិតនៅម្ដុំទួលគោកយើងនេះតែម្តង។

Photo Courtesy @Mashisoyo

លាក់ខ្លួននៅក្នុងប្លុកតូចមួយនៃតំបន់ទួលគោក អ្នកនឹងឃើញមានភោជនីយដ្ឋានកូរ៉េមួយឈ្មោះថា Mashisoyo Cambodia ដែលមានកញ្ចក់ថ្លាឆ្លុះឃើញខាងក្នុងតែម្តង មើលទៅធម្មតាៗតែចូលទៅមានអារម្មណ៌បែបលក្ខណៈកូរ៉េៗតែម្ដង។ បើប្រៀបធៀបទៅនឹងភោជនីយដ្ឋានកូរ៉េផ្សេងទៀត Mashisoyo មានទំហំតូចជាងគេមែន តែភោជនីយដ្ឋាននេះមានចំណុចពិសេសផ្ទាល់ដែលអាចឆក់យកបេះដូងអតិថិជនតាមរយៈរសជាតិដែលយកឈ្នះក្រពះអ្នកនេះតែម្តង។

Photo Courtesy @Mashisoyo

Mashisoyo មានន័យថាឆ្ងាញ់ជាភាសាកូរ៉េ ហើយភោជនីយដ្ឋាននេះដាក់ឈ្មោះពិតជាត្រូវនឹងឈ្មោះដោយសារម្ហូបមួយមុខៗសុទ្ធសឹងតែមានរសជាតិឈ្ងុយឆ្ងាញ់។ Mashisoyo មានផ្តល់ជូននូវជម្រើសមុខម្ហូបអាហារជាច្រើនប្រភេទដូចជា Budae Jjigae Ramen, Tteokbokki, ពងទាចំហុយ, គាវបំពង, Kimbap, និង Corn Dog ជាដើម។ បើចង់ញ៉ាំអាហារកូរ៉េបែបសាមញ្ញៗ ទៅ Mashisoyo គឺអត់ខុសទេ!

Photo Courtesy @Mashisoyo

ម្ហូបដែលយើងភ្លក្សមុនគេនោះគឺ Meatball Skewer និង Classic Tteokbokki ដែលនិយាយទៅគឺឆ្ងាញ់តែម្ដង ទំពាមករៀងស្វិតៗ ផ្អែមហើយហឹរតិចៗ។ សម្រាប់ Kimchi Jjigae Ramen របស់យើងគឺថាមួយចានពេញប៉ឹបតែម្ដង ព្រោះមានគ្រឿងផ្សំជាច្រើនមុខក្នុងមីមួយចាននេះដែលស័ក្ដិសមបំផុតសម្រាប់ញ៉ាំគ្នា 2-3 នាក់។ Kimchi Jjigae Ramen មានស៊ុបគីមឈី, មី, សាច់ក្រក, សាច់ Spam, តៅហ៊ូ, rice cake, និងបន្លែប៉ុន្មានមុខទៀតនៅផ្នែកកណ្តាលខ្ទះ ហើយជុំវិញព័ទ្ធទៅដោយឈីស, ពោត, ស៊ុត និងគីមឈី។ គ្រាន់តែស៊ុបពុះភ្លាម គឺភាយក្លិនឈ្ងុយៗពីខ្ទះមកតែម្ដង ទំនងខ្លាំងមែនទែន។

Photo Courtesy @Mashisoyo

Photo Courtesy @Mashisoyo

ចំណែកឯភេសជ្ជៈវិញ យើងមាន Strawberry Fizz និង Passion Fruit Fizz ត្រជាក់ៗនិងស្រស់ស្រាយខ្លាំងតែម្ដង។ អាហារមួយពេលនៅ Mashisoyo នេះគឺបរិបូរណាស់ ឆ្អែតហើយឆ្ងាញ់ប្លែកមាត់ទៀត!

Photo Courtesy @Mashisoyo

Tip: បើអ្នកទាំងអស់គ្នាទៅពេលល្ចាច ទាក់ទងទៅខាងភោជនីយដ្ឋានមុននឹងទៅណា៎ ព្រោះអាចនឹងអស់មិនមានអ្វីញ៉ាំ!

Photo Courtesy @Mashisoyo

Photo Courtesy @Mashisoyo

តម្លៃ៖ $1.7 - $17.9

MashisoyoCambodia

  • Street 317, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh
  • 010 997 928

អត្ថបទគួរតែអានបន្ទាប់