Marugame Udon & Bento សាខាស្ទឹងមានជ័យចាប់បើកហើយ
ប្រិយមិត្ត FoodBuzz ច្បាស់ជាស្គាល់ Marugame Udon & Bento ហើយមែនទេ? ឥលូវនេះ Marugame Udon & Bento បើកសាខាថ្មីនៅស្ទឹងមានជ័យដែលមាន Concept ប្លែក និងប្រូម៉ូសិនពិសេសសំរាប់ការបើកសម្ពោធលក់ជាផ្លូវការនេះ។

Marugame Udon & Bento សាខាស្ទឹងមានជ័យមានម្ហូបប្រចាំហាង 2 មុខ គឺអ៊ូដុងស៊ូគីយ៉ាគីពងមាន់ និងបេនតុសាច់ជ្រូក។ FoodBuzz បានភ្លក្សអ៊ូដុងស៊ូគីយ៉ាគីពងមាន់ហើយឃើញថាសរសៃមីអ៊ូដុងទន់ល្មើយទើបវាស៊ីគ្នាជាមួយសាច់និង ពងមាន់ដែលគេគោះដាក់ពីលើរួមជាមួយនឹងទឹកស៊ុបក្តៅៗហុយៗ។

ចំណែកឯបេនតុសាច់ជ្រូកវិញ គឺជាលក្ខណ:អាហារប្រអប់ថ្ងៃត្រង់ដោយមានសាច់ជ្រូកបំពងស្រួយៗក្តៅៗ ហើយគេផ្ទាប់ជាមួយដំឡូង សាលាដ រួចញ៉ាំជាមួយបាយដែលមានរោយល្ងពីលើ។ រសជាតិបេនតុល្មមឆ្ងាញ់ដោយមិនចាំបាច់ត្រូវការទឹកជ្រលក់អ្វីបន្ថែមទេ។

ក្រៅពីនេះ មានមុខម្ហូបជាច្រើនទៀតដែលយើងអាចជ្រើសរើសបានតាមចំណូលចិត្ត។ ចំណុចពិសេសរបស់សាខាថ្មីនេះគឺ ម្ហូបទាំងអស់មានតម្លៃចាប់ពី$1.2 ទៅ $2.2តែប៉ុណ្ណោះ។


យើងក៏អាចកុម្មង់ការ៉េមបានដែរនៅទីនេះ។ ការ៉េមមាន 2 រសជាតិគឺសូកូឡា និងស្រ្តបេរី។

ពិសេសជាងនេះទៅទៀត Marugame Udon & Bento សាខាស្ទឹងមានជ័យមានការបញ្ចុះតម្លៃ 50% លើម្ហូប2មុខគឺ បេនតុសាច់មាន់ និងអ៊ូដុងសាច់គោ ចាប់ពីថ្ងៃទី16 ដល់ថ្ងៃទី 22 ខែកុម្ភ: ឆ្នាំ2018។
កុំភ្លេចមកសាកអ៊ូដុង និងបេនតុនៅ Marugame Udon & Bento សាខាស្ទឹងមានជ័យ!
ទីតាំង: ផ្លូវវេងស្រេង ម្តុំច្រមុះជ្រូកស្ទឹងមានជ័យ
តម្លៃ: $1.2 - $2.2 , ការ៉េម=$0.8
បើកម៉ោង: 10am-10pm