Mars Coffee and Bar - ហាងកាហ្វេពេលព្រឹកប្រែខ្លួនជាបារពេលល្ងាចនៅផ្លូវ 308

ដូចដែលយើងទាំងអស់គ្នាបានដឹងហើយថាប្លុកបាសាក់លេន ជាប្លុកមួយដែលមានភាពអ៊ូអរ សម្បូរខាងផ្នែកហាងអាហារ ជាពិសេសហាងបែបបារតែម្ដង។ ចង់រកហាងកាហ្វេម្ដុំនុងម៉េចត្រូវ! តែ FoodBuzz ចង់ប្រាប់ថាត្រូវ។ ចឹងមកស្គាល់ហាងកាហ្វេមួយនៅបាសាក់លេនដែលបើកពីម៉ោង ៨ ព្រឹកដល់ម៉ោង ៥ ល្ងាច ហើយប្រែកាយទៅជាបារចាប់ពីម៉ោង ៦ ល្ងាចរហូតដល់ម៉ោង ២ ទាបភ្លឺ។ 

Mars Coffee and Bar ជាហាងកាហ្វេកាត់បារមួយដែលមានទីធ្លាមិនសូវធំទេ តែមានបរិយាកាស Cozy ល្អ។ មើលពីក្រៅឃើញសាមញ្ញ ប៉ុន្តែពេលដើរចូលមកខាងក្នុងគឺមានការតុបតែងយ៉ាងស្អាតប្លែកអារម្មណ៍តែម្ដង។ ខាងក្នុងនេះមានការតុបតែងជាមួយវត្ថុលម្អជាច្រើន ជាមួយនឹងភ្លើងពណ៌ព្រឹមៗ ធ្វើឲ្យហាងមានអារម្មណ៏បែបបុរាណកាត់សម័យ ដែលអង់គ្លេសគេនិយមហៅថា Vintage Vibe។

កាហ្វេនៅទីនេះមានក្លិនឈ្ងុយល្អ បន្ថែមភាពប្រហើររបស់ក្លិនឈើអែម ដែលបន្ធូរអារម្មណ៍បានយ៉ាងល្អក្រោយចិបមួយម៉ាត់ៗ។ រីឯ Caramel Latte វិញក៏មានក្លិនឈ្ងុយឈើអែមដែរ អ៊ីចឹងពេលហៅញ៉ាំ លោកអ្នកអាចនឹងឆ្ងល់ថាហេតុអីបានជាមិនសូវមានក្លិន Caramel ដោយសារក្លិនឈើអែមរាងដិតបន្ដិច។

Cappuccino & Caramel Latte

ក្រែងលោរកកន្លែងផឹកកាហ្វេហើយ ចង់បន្ដបន្ធូរអារម្មណ៍ជាមួយភេសជ្ជៈស្រវឹងជួបជុំមិត្តភក្ដិតែម្ដង Mars Coffee and Bar ត្រូវម៉ាច់តែម្ដង។ ពេលល្ងាចឡើង Mars Coffee and Bar មានភេសជ្ជៈស្រវឹងជាច្រើនប្រភេទ ដោយសារទៅនេះល្ងាចឡើងបើកជាប្រភេទបារវិញ។ ហើយទន្ទឹមនឹងនោះក៏មានភេសជ្ជៈដែលគ្មានជាតិអាកុលដែរ ដូចជា Passion Milk និង Strawberry Milk ​ជាដើម ដែលមានរសជាតិជូរអែមតិចៗ និងមានរសជាតិទឹកដោះគោដិតជាងរសជាតិជូរអែម ស័ក្តិសមសម្រាប់អ្នកចូលចិត្តភេសជ្ជៈបែបទឹកដោះគោ។ 

Passion Milk

Strawberry Milk

នៅ Mars Coffee and Bar ក៏មានម៉ីនុយអាហារផងដែរ សម្រាប់កុម្ម៉ង់ញ៉ាំជាម្ហូបមួយពេល ឬជាអាហារសម្រន់ក្លែមជាមួយភេសជ្ជៈក៏មាន។ ម្ហូបនៅទីនេះមានរសជាតិសាមញ្ញ ល្មមញ៉ាំអមជាមួយនឹងភេសជ្ជៈ៊។

Mars Coffee and Bar ជាកន្លែងសម្រាប់អង្គុយលេងជាមួយនឹងភេសជ្ជៈ និងម្ហូបរសជាតិសាមញ្ញនៅក្នុងបរិយាកាសល្អៗនៅពេលដែលទៅប្លុកបាសាក់លេន។

សម្រាប់ព័ត៌មានបន្ថែម ចូលទៅកាន់ផេកហ្វេសប៊ុក Mars coffee shop

ផែនទី៖ https://goo.gl/maps/cqvR4C2nHeKYhYq56

Mars Coffee and Bar

អត្ថបទគួរតែអានបន្ទាប់