៤កន្លែង ពេញនិយមសម្រាប់ក្ដាមពងជ្រក់
ឃើញគេញាំក្ដាមជ្រក់ពងធំៗ ម្ទេសច្រើនៗ ដាក់ចូលមាត់មួយម៉ាត់ៗមក ធ្វើឱ្យស្រក់ទឺកមាត់ឃ្លានតែម្ដង ចង់ញាំដល់ហើយ តែទៅសាកនៅណាត្រូវមាត់ ណ៎? ម៉ោះ ស្គាល់ហាងទាំងបួននេះហើយ សាកទៅញាំអ្នកប្រាកដជាទៅម្ដងទៀតមិនខាន។
1. Nice to meet you Cambodia
ជាប្រភេទហាងសាច់អាំងបែបកូរ៉េលក្ខណៈ Premium មានម្ហូបកូរ៉េគ្រប់មុខប្លែកៗជាច្រើន អ្វីដែលកាន់តែពិសេសគឺក្ដាមពងជ្រក់បែបកូរ៉េស្រស់ៗ (Ganjang Gejang) ដែលពេញនិយមជាងគេប្រចាំហាង ត្រូវម៉ាច់សម្រាប់អ្នកចង់សាករសជាតិក្ដាមជ្រក់បែបកូរ៉េ សាច់ផ្អែម ពងខ្ទិះពេញមាត់តែម្ដង។ បរិយាកាសនិងសេវាកម្មក្នុងហាងវិញក៏មិនណយដែរធានាថាមិនធ្វើឱ្យលោកអ្នកទាស់ចិត្ត។
- បេីកម៉េាង 11 ព្រឹក - 10 យប់
ទីទាំង៖ សាខា ទី1 ផ្លូវបឹងកក់ View Park Mall
- 012 37 6666
ទីទាំង៖ សាខា ទី2 ផ្សារទំនេីប ជីបម៉ុង មេហ្គា មល 271 (Chip Mong Mega Mall 271 Level 2) ( ជាន់ទី2)
- 012 27 6666
- 015 67 7979
2. Gogi Korean BBQ Cambodia
មិនមែនមានតែក្ដាមជ្រក់បែបកូរ់េប៉ុណ្ណោះទេ ទីនេះមានបង្គារត្រាំ សាលមុនត្រាំ អយស្ទើរត្រាំ និងសាច់អាំង BBQ ព្រមទាំងម្ហូបកូរ៉េល្បីៗជាច្រើនសុទ្ធតែឆ្ងាញ់ៗនិងពេញនិយមសម្រាប់យុវវ័យសម័យថ្មី។ ជាពិសេសស្រាកូរ៉េដូចជា ស្រាប៊ៀ សូជូ និង ស្រាអង្ករកូរ៉េ (Makgeolli) នៅទីនេះក៏មានដូចគ្នា ញាំជាមួយសាច់អាំងនិយាយពីថាចូលជាតិសាហាវ។
- បេីកម៉េាង 11 ព្រឹក - 10 យប់
ទីទាំង៖ Gogi Korean BBQ Cambodia(IFL)
- 061 717 111
ទីទាំង៖ Gogi Korean BBQ Cambodia(TK)
- 069 717 101
3. Holy Lobster
គ្រៀងសមុទ្រនៅទីនេះគេគិតតម្លៃជាគីឡូ ចង់ញាំគ្រឿងសមុទ្របែបថៃ ដូចជាមឺក បង្គា បង្កង ក្ដាមថ្ម ក្ដាមសេះ អយស្ទើរតូច-ធំ ងាវ ទាំងអាំង អប់ និងជ្រក់គឺមានទាំងអស់។ មិនតែប៉ុណ្ណោះ សាច់អាំងចង្កាក់ៗ ត្រីអាំងអំបិលម្ទេស ប្រហិតខ្ចប់ គឺសុទ្ធតែឆ្ងាញ់ៗ និងតម្លៃសមរម្យ។ បរិយាកាសក្នុងហាងបែប Indoor ជាមួយម្ហូបហិលៗនិងស្រាប៊ៀថៃត្រជាក់ៗទៀតអ្នកទាំងអស់គ្នាសាកស្រមៃមើលទំនងអត់?
- បេីកម៉េាង 11 ព្រឹក - 10 យប់
ទីទាំង៖ Holy Lobster
- 010 225 511
- 011 344 441
4. Les Brand II
នៅទីនេះមានការពេញនិយមទៅលើម្ហូបក្លែមខ្លាំងមែនទែន មិនថាគ្រឿងសមុទ្រត្រាំ ដូចជាសាលម៉ុន អយស្ទើ បង្គា ក្ដាមថ្មធំៗ ប៉ុណ្ណោះទេ ទីនេះក៏មានជ្រក់ជើងមាន់ ជ្រក់ជើងទា ជ្រក់ត្រចៀកជ្រូក និង ម្ហូបកុម្មង់ជាច្រើនមុខទៀតដែលមានតម្លៃសមរម្យខ្លាំងមែនទែន។ ចំពោះរសជាត់ សេវាកម្ម និងអនាម័យគឺថា ឱ្យអ៊ួយតែម្ដង។ គួរបញ្ចាក់ផងដែរ ចំពោះភ្ញៀវមកហាងនេះភាគច្រើនគឺឈរតម្រង់ជួរចាំខ្ចប់យកទៅផ្ទះម្នាក់មិនតិចជាង ៣មុខទេ។
- បេីកម៉េាង 11 ព្រឹក - 9 យប់
ទីទាំង៖ សាខាដេអិន ផ្លូវ១១២ ផ្ទះលេខ ១៦ ជិតសាលាបញ្ញាសាស្រ្តដេអិន ផ្ទះអ្នកបាត់ដំបង ១
- 069 472 629
ទីទាំង៖ សាខាវ៉ាន់ដា ក្រោយសាលាវ៉ាន់ដា បត់តាមភីងហោសផ្លូវ១៩១ផ្ទះលេខ៦ផ្ទះអ្នកបាត់ដំបង ២ (រសជាតិដើម)
- 096 499 5898
ទីទាំង៖ សាខាទួលគោក ក្រោយរបងសាលាបឋមមសិក្សាទួលគោក ផ្លូវ ៥៤៨ ផ្ទះលេខ០៦ផ្ទះអ្នកបាត់ដំបង
ទីទាំង៖ សាខាចោមចៅ ក្នុងបុរីលនស៊ីធី ហួសកងពលង70បន្តិច
- 086456824 / 012542562 / 086947858