ចង់ដឹងថាជនជាតិម៉ាឡេសុីចេះញ៉ាំ Street Food បែបខ្មែរយើងអត់? តោះមកអានមតិរបស់គាត់ទាំងអស់គ្នា!​​

ដូចដែលដឹងស្រាប់ហើយថា ឲ្យតែទៅប្រទេសថ្មី ឬកន្លែងថ្មី គឺដឹងតែចង់ទៅសាកញ៉ាំអាហារតាមផ្លូវនៅកន្លែងនោះមុនគេតែម្ដង។ ដូច្នេះថ្ងៃនេះ ក្រុម​ FoodBuzz យើងនឹងនាំមិត្តភក្តិជនជាតិម៉ាឡេសុីពីរនាក់ឲ្យភ្លក់អាហារតាមផ្លូវរបស់ខ្មែរយើងដែលជនជាតិខ្មែរយើងតែងតែនិយមចូលចិត្តញ៉ាំជាអាហារសម្រន់ជាប្រចាំ។ 

ដំបូងយើងមានជាស៊ុតបីប្រភេទតែម្ដង គឺពងមាន់អាំង ពងទាកូន និងពងក្រួច។ មិត្តភក្តិជនជាតិម៉ាឡេសុីពីរនាក់របស់យើងនេះចូលចិត្តពងមាន់អាំងជាងគេ ព្រោះមានរសជាតិឆ្ងាញ់ ហើយរឹតតែឆ្ងាញ់នៅពេលជ្រលក់ជាមួយអំបិលម្រេច។ រីឯពងទាកូន និងពងក្រួចវិញ ក៏ពួកគាត់ថាឆ្ងាញ់ដែរ ព្រោះវាមានរសជាតិប្លែក ពេលផ្ទាប់ជាមួយជីទៀតរឹតតែឈ្ងុយ។ 

បន្ទាប់មកពួកយើងបានភ្លក់ខ្យងចំហុយដែលជនជាតិខ្មែរយើងក៏និយមចូលចិត្តញ៉ាំច្រើនដែរ។ មួយមុខនេះ ពួកគាត់មិនសូវចង់ញ៉ាំទេដំបូងព្រោះញញឺត តែពេលបានសាកក៏ភ្ញាក់ផ្អើលហើយថាឆ្ងាញ់។ 

ឥឡូវនេះចូលដល់ជើងផ្សិតបំពងដែលជាអាហារបួសដ៏ពេញនិយមនៅខ្មែរយើង។ មិត្តភក្តិជនជាតិម៉ាឡេសុីពីរនាក់របស់យើងពេលឃើញដំបូងគិតថាជាសាច់តែតាមពិតទៅគឺជើងផ្សិតបំពងសោះ។ នៅពេលពួកគាត់ភ្លក់ គាត់ថាមានរសជាតិឆ្ងាញ់ហើយស្វិតតិចៗស្រដៀងនឹងសាច់មាន់។  

ជាចុងបញ្ចប់ ពួកយើងបានឲ្យពួកគាត់ញ៉ាំម្ជូរលាងមាត់ពីរបស់ប្រៃៗមុនៗ។ មានស្វាយខ្ចី​ ស្វាយត្រាំ ត្របែក អំបិលត្រាំ ហើយជ្រលក់ជាមួយទឹកកាពិឆា និងអំបិលម្ទេស។ មិត្តភក្តិជនជាតិម៉ាឡេសុីពីរនាក់របស់យើងក៏ចូលចិត្តដែរដោយសារវាញ៉ាំទៅជូរ ស្រស់ស្រាយពីអាហារប្រៃៗដែលញ៉ាំមុនៗ។ 

  • កម្មវិធីនេះនាំមកជូនដោយធនាគារ Maybank ជាដៃគូសហការដ៏គួរឲ្យទុកចិត្ត និងគាំទ្រដោយស្ថានទូតម៉ាឡេសុី Embassy of Malaysia Phnom Penh!
  • វីដេអូនេះថតដោយប្រើកាមេរ៉ា Sony 7RIV with 24-70mm f2.8 និង Sony A7Riii with 85mm f1.4

អត្ថបទគួរតែអានបន្ទាប់