រីករាយជាមួយអាហារថ្ងៃត្រង់ដ៏ប្រណីតនៅ The Mekong ក្នុងសណ្ឋាគារ Courtyard by Marriott

ខណៈដែលប្រិយមិត្តខ្លះទិញកាដូសម្រាប់លើកទឹកចិ​ត្តខ្លួនឯង តែសម្រាប់ប្រិយមិត្ត FoodBuzz ច្បាស់ជារកអាហារប្រណីតៗ និងរសជាតិត្រូវចិត្តសម្រាប់ជំរុញទឹកចិត្តខ្លួនឯងដែលបានប្រឹងប្រែងធ្វើការ និងក្រោយនឿយហត់ពីការងារត្រូវអត់? ចឹងមកសាកអាហារពេលថ្ងៃក្នុងតម្លៃពិសេសនៅភោជនីយដ្ឋាន Mekong ក្នុងសណ្ឋាគារ Courtyard by Marriott ម៉េចដែរ? 

សណ្ឋាគារ Courtyard by Marriott បានចូលមកកម្ពុជាតាំងពីឆ្នាំ 2018 មកម្ល៉េះ ហើយតែងតែផ្ដល់ជូនសេវាកម្ម និងបដិសណ្ឋារកិច្ចដ៏ល្អ និងយកចិត្តទុកដាក់ជូនភ្ញៀវគ្រប់ជាន់ថ្នាក់។ សម្រាប់បន្ទប់បរិក្ខារ មិនថាជាបន្ទប់ហាត់ប្រាណ ហាងហែលទឹក ស្កាយបារ ឬ បន្ទប់គេង សុទ្ធតែល្អប្រណីត ហើយថ្ងៃនេះ FoodBuzz ចង់មកបង្ហាញពីភោជនីយដ្ឋានស្ថិតនៅជាន់ទី ១ របស់ Courtyard by Marriott ដែរ ដែលក្នុងខែ ឧសភា ដល់ មិថុនា នេះកំពុងតែមានការផ្ដល់ជូនពិសេសទៅលើអាហារថ្ងៃត្រង់។ 

ឈុតអាហារថ្ងៃត្រង់នេះមាន អាហារផ្ដើម ១ មុខ​ អាហារគោល ១ មុខ​ និងបង្អែមលាងមាត់ ១ មុខ។ សម្រាប់ ៣ មុខនេះ អ្នកអាចជ្រើសរើសមុខម្ហូបបានតាមចិត្តនៅក្នុងម៉ឺនុយរបស់ឈុតនេះផ្ទាល់តែម្ដង ដែលមានទាំងម្ហូបបែបអឺរ៉ុប និងបែបអាសុីទៀតផង។

អាហារផ្តើមដំបូងគេគឺមានជម្រើសរហូតទៅដល់ ៤ ជម្រើសឯណោះ។ ចំពោះ Strawberry Salad ជាសាឡាដមួយចានដែលមានរសជាតិស្រស់ស្រាយពីបន្លែ រួមផ្សំជាមួយនឹងរសជាតិជូរពីទឹកសស និងផ្អែមតិចៗពីចំណិតស្រ្តប៊េរីស្ដើងៗ រំញោចចិត្តឲ្យញ៉ាំហើយចង់ញ៉ាំទៀត! រីឯសម្រាប់អ្នកចង់ញ៉ាំបែបអាសុីវិញ ក៏អាចសាក គួង បានដែរ ដែលមានទឹកត្រីផ្អែមអមមកជាមួយដែលបង្កើនរសជាតិឲ្យកាន់តែឆ្ងាញ់។

Strawberry Salad

គួង

សម្រាប់អាហារគោលវិញ​ ក៏មានជម្រើសបែបអាសុី និងបែបអឺរ៉ុបដូ និងមាន ៤ ជម្រើសដូចគ្នា។ ក្នុងនោះមាន ស្ដេកសាច់គោ និងត្រីសាល់ម៉ុន អមដោយបន្លែស្រស់ៗ និង Mashed Potato ដែលបង្កើនរសជាតិឲ្យកាន់តែ​ពិសេស និង​ជាប់ចិត្តគ្រប់ម៉ាត់តែម្ដង។​ សាច់គោមានស្រទាប់មួយ សម្ងួតខាងក្រៅដែលបានមកពីកម្ដៅខ្ទះដ៏ក្ដៅពេលចម្អិន រុំព័ទ្ធការពារសាច់ដ៏ទន់ល្មើយនៅខាងក្នុងដែលមានពណ៌ផ្កាឈូក។ រីឯសាច់ត្រីសាល់ម៉ុនវិញគឺស្រស់ល្អ មានចោលក្លិនឈ្ងុយសាច់ត្រីគ្រប់ម៉ាត់តែម្ដង។ 


មានអាហារពេញលេញមួយពេលណាដែលថាខ្វះបង្អែមបាន? ញ៉ាំបង្អែមឆ្ងាញ់ៗលាងមាត់ដែលធ្វើដោយដៃចុងភៅផ្ទាល់ៗ ដឹងតែសប្បាយ ចិត្តជ្រះអស់ពីទុក្ខកង្វល់តាមបង្អែមអស់តែម្ដង! សម្រាប់បង្អែមវិញ​ ក៏មាន ៤ ជម្រើសដើម្បីឲ្យជ្រើសរើសទៅតាមចំណង់ចំណូលចិត្តដូចគ្នា!

ឈុតអាហារថ្ងៃត្រង់នេះគឺបម្រើជូនចាប់ពីថ្ងៃច័ន្ទ ដល់សុក្រ ពីម៉ោង 11:45 ថ្ងៃ រហូតដល់ម៉ោង 3:00 រសៀល

  • តម្លៃ $15++ ក្នុងម្នាក់
  • បន្ថែម $4 ទៀតដើម្បីទទួលបានបង្អែមមួយចាន

សម្រាប់ព័ត៌មានបន្ថែម ចូលទៅកាន់ផេកហ្វេសប៊ុក 

Googlemap

The Mekong

  • #115, St 214 Corner St. 63, Sangkat Boeung Raing, Khan Daun Penh, Phnom Penh
  • 023 238 888

អត្ថបទគួរតែអានបន្ទាប់