ពិសារអាហារថ្ងៃត្រង់ និង ល្ងាច រសជាតិខ្មែរពិតៗ

ចូលចិត្តបាយម្ហូបកុម្ម៉ង់បែបខ្មែរពិតៗទេ? ចូលចិត្តកន្លែងស្អាត ហើយឆ្ងាញ់? FoodBuzz នឹងណែនាំកន្លែងមួយអោយស្គាល់គឺឈ្មោះថា ក្រយ៉ាអង្គរ។ គ្រាន់តែលឺឈ្មោះក៏អាចទាយដឹងពីមុខម្ហូបរបស់ហាងដែរ!

 

(Photo @ Kraya)
(Photo @ Kraya)

នៅហាងនេះមានម្ហូបច្រើនមុខដែលសុទ្ធតែឆ្ងាញ់ជាប្រភេទម្ហូបខ្មែរចំៗ តែម្ហូបដែលយើងណែនាំអោយសាកនោះគឺ ប្រហុកលីង សម្លរម្ជូរខួរក្តាម និង ញាំខ្យង! ធានាថានឹងចាប់មាត់ ហើយចង់មកញ៉ាំទៀត!

 

3dishes

 

ម្ហូបឆ្ងាញ់ រៀបចំគួរឲ្យចង់ញ៉ាំ កន្លែងស្អាត ហើយអ្នករត់តុរួសរាយទៀត គ្រាន់ថាមានបញ្ហាមួយគឺតម្លៃរៀងខ្ពស់បន្តិច ដូច្នេះបើអ្នកចង់បានអាហារ និង កន្លែងមានគុណភាពខ្ពស់ និងបរិយាកាសល្អ អាចសាកបាន !

អាស័យដ្ឋាន៖ ផ្លូវ 63 (ផ្លូវត្រសក់ផ្អែម) ជិតសាលាបឹងកេងកង

តម្លៃ៖ $5 ឡើងសម្រាប់ម្ហូប1ចាន

ម៉ោងដំនើរការ៖ 10AM - 10PM

អត្ថបទគួរតែអានបន្ទាប់