កន្លែងញ៉ាំថ្មី! Loy Canteen ប្រជុំទៅដោយហាងអាហារថ្មី ប្លែកៗមានតែមួយគត់ក្នុងរាជធានីភ្នំពេញ

ពិបាករកអី្វញ៉ាំត្រូវគ្នាមែនទេ? ពេលត្រូវការញ៉ាំអីពិបាករើសកន្លែងមានអីញ៉ាំត្រូវគ្នា អស់បញ្ហាជាមួយនឹងឡូយកង់ទីន។ ឡូយកង់ទីនជាប្រភេទអាហារដ្ឋានថ្មីទើបនឹងបើក ដែលមានបម្រើនូវជម្រើសមុខម្ហូបជាច្រើនប្រភេទទាំងប្រភេទម្ហូប, បង្អែម, ភេសជ្ជៈ និងអាហារសម្រន់ជាច្រើនមុខ។ តោះ មកមើលថាមានអ្វីខ្លះនៅអាហារដ្ឋានថ្មីនេះ។

Loy Canteen

#1 Zapver

ហាងមួយនេះមានលក់នូវឆ្អឹងជំនីជ្រូករសជាតិជូរហឹរ។ Zapver ជាហាងដែលមានសាខាមកពីប្រទេសថៃ ហើយក៏ល្បីខ្លាំងដែរនៅក្នុងប្រទេសថៃ។ ឆ្អឹងជំនីជ្រូកនៅហាងនេះត្រូវបានចំអិនឡើងផុយហើយលាយជាមួយទឹកស៊ុបរសជាតិជូរហឹរប្លែក ញ៉ាំជក់មាត់ ចង់់តែញ៉ាំទៀត។

Zapver

Zapver

តម្លៃ៖ $4.50-$12

#2 Thai Noodle

សម្រាប់អ្នកចូលចិត្តញ៉ាំគុយទាវ ឬ មីស៊ុប ហាងនេះមិនធ្វើឲ្យអ្នកខកបំណងទេ។ ជាហាងគុយទាវ មី មកពីប្រទេសថៃ ទឹកស៊ុបច្រើនជម្រើសអាចឲ្យជ្រើសរើសបាន។ មុខម្ហូបមានដូចជា៖ គុយទាវទឹកខ្មៅសាច់គោ គុយទាវទឹកខ្មៅសាច់ជ្រូក គុយទាវតុមយ៉ាំសាច់ជ្រូក គុយទាវយិនតាហ្វូ ឆ្នាំងភ្លើងស៊ុបកៅឡាក់ ឆ្នាំងភ្លើងសម្លតុមសេប និងឆ្នាំងភ្លើងស៊ុបទឹកខ្មៅ។

Thai Noodle

Thai Noodle

Thai Noodle

តម្លៃ៖ $2.5-$4.5

#3 Pronto Steak & Spaghetti

ដូចឈ្មោះហាងបានប្រាប់ស្រាប់ហើយ ហាងនេះជាហាងលក់ស្ទេក និងស៉្បាហ្កេធី។ ចង់ញ៉ាំស្ទេក ឬ ស្ប៉ាហ្កេធី រាល់ដងពិបាករកកន្លែង ឬ តម្លៃថ្លៃពេក តែកុំភ័យ! នៅហាងនេះមានលក់ទាំង 2 មុខ ហើយតម្លៃវិញក៏សមរម្យទៀត។ ស្ទេកនៅហាងនេះមាន 3 ប្រភេទ គឺ ស្ទេកសាច់ជ្រូក ស្ទេកសាច់ត្រី និងស្ទេកសាច់មាន់ ចំនែកឯស្ប៉ាហ្កេធីរិញមានរសជាតិតុមយ៉ាំ។

Pontro Steak & Spaghetti

តម្លៃ៖ $3.50-$4.0

#4 Mi Box

មិនខុសពីឈ្មោះហាងប៉ុន្មានឡើយ មុខម្ហូបទាំងអស់នូវហាងនេះត្រូវបានដាក់ក្នុងប្រអប់។ បន្ថែមពីប្រភេទមី ក៏នៅមាន ប្រភេទគុយទាវដែរ។ ជាប្រភេទ មី ឬ គុយទាវឆាដាក់នៅក្នុងប្រអប់សម្រាប់ញ៉ាំតែម្ដង ឬ ខ្ជប់ក៏បានដែរ។ ប្រភេទម្ហូបមានដូចជា គុយទាវសសៃតូច គុយទាវសសៃធំ មីសសៃយ៉ាកិសូប៉ាក់ និងសសៃមីម៉ាម៉ា ដែលអាចរើសប្រភេទសាច់បានដូចជា សាច់មាន់ ជ្រូក ឬ គោ។

Mi Box

តម្លៃ៖​ $2.8-$3.5

#5 Hot pan

Hot pan ជាហាងប្រភេទគ្រឿងសមុទ្រមួយនៅក្នុងឡួយកង់ទីននេះ។ ម្ហូបត្រូវបានដាក់នៅលើខ្ទះក្ដៅ ដូចនឹងឈ្មោះហាងថា Hot Pan។ ហាងនេះមានលក់នូវគ្រឿងសមុទ្រខ្ទះក្ដៅ (មានបង្គា មឹក ខ្យង) ខ្យងចំពុះទាបំពងខ្ទះក្ដៅ (មានខ្យងចំពុះទា) ផាត់ថៃបង្គា និងឡុកឡាក់ខ្ទះក្ដៅ (មាសាច់គោ ពងទា) សម្រាប់អ្នកដែលអត់ចង់ញ៉ាំគ្រឿងសមុទ្រ។

Hot Pan

តម្លៃ៖ $3.5-$5

#6 Crispy Fried

ប្រសិនបើប្រិយមិត្តចង់រកអាហារសម្រន់អាចមកសាកនៅហាងនេះបាន។ ហាងនេះបម្រើជូននៅអាហារសម្រន់ប្រភេទលក្ខណៈបំពង ដែលមិនបៀមខ្លាញ់ ឬ ធ្វើឲ្យឆាប់ទ្រលាន់នោះទេ។ មានសាច់ 5 ជម្រើសដូចជា សាច់ជ្រូកបីជាន់បំពង ស្លាបមាន់ ព្រុយត្រីសាម៉ុងបំពង ជង្គង់មាន់ និងឆ្អឹងជំនីជ្រូក។ ក្រៅពីសាច់បំពងខាងលើហើយ សាច់នីមួយៗភ្ជាប់មកនូវទឹកជ្រលក់ខុសៗគ្នា ដែលធ្វើឲ្យរសជាតិកាន់តែពិសេស។

Crispy Fried

Crispy Fried

Crispy Fried

តម្លៃ៖ $2.5-$3

#7 Arigatou

គ្រាន់តែឃើញឈ្មោះហាងក៏ដឹងថាលក់ម្ហូបប្រភេទណាបាត់ទៅហើយ។ ជាប្រភេទហាងអាហារជប៉ុន ដែលមានតម្លៃសមរម្យ សម្រាប់អ្នកដែលចូលចិត្តអាហារជប៉ុន។ ហាងនេះមានបម្រើជូននូវមុខម្ហូបដូចជា៖ បាយថុងកាសឺ(សាច់មាន់ ឬ សាច់ជ្រូក) បាយថុងកាសឺបង្គា ស៊ូស៊ី មាន់ថុងកាសឺ និង Miso Soup។ បាយថុងកាសឺ(សាច់មាន់ ឬ សាច់ជ្រូក) បាយថុងកាសឺបង្គា ជាឈុតបាយដែលមានស៊ុបមីស៊ូស្រាប់។

Arigatou

Arigatou

តម្លៃ៖ $3-$4.5

#8 ឡូយបាយមាន់

ឡូយបាយមាន់ ជាហាងលក់បាយ នឹងគុយទាវ សាច់មាន់សុទ្ធ។ នៅហាងនេះមានលក់តែសាច់មាន់ពិតមែនប៉ុន្តែសាច់មាន់មានភាពខុសៗគ្នា។ បាយមាន់មានទាំងអស់ 3 រសជាតិដូចជា បាយមាន់ស្ងោរ បាយមាន់ចៀន បាយមាន់ញាំ រីឯគុយទាវមាន 2 ប្រភេទគឺ គុយទាវមាន់ហែក និងគុយទាវមាន់ម្រះ។ សម្រាប់បាយមាន់ទាំងអស់មានបន្ថែមទឹកជ្រលក់ខុសៗគ្នា ដែលរឹតតែបន្ថែមរសជាតិដល់បាយមាន់។

ឡូយបាយមាន់

ឡូយបាយមាន់

ឡូយបានមាន់

តម្លៃ៖ $2.5-$3

#9 ប្រហិតចានលឿង

ហាងនេះមានលក់នៅប្រហិតផ្សេងៗជាច្រើនមុខ តែក្រៅពីប្រហិតហើយអ្វីទៅជាចានលឿងនោះ? មិនមែនចានដាក់ប្រហិតពណ៌លឿងធម្មតានោះទេ គឺថាចានប្រហិតពណ៌លឿងនោះជាសំបកគាវដែលខាងហាងគាត់យកទៅច្នៃចៀនឲ្យចេញជារាងដូចចាន ដើម្បីដាក់ប្រហិតបាន រួចបន្ថែមសម្រស់ម្ហូបដោយដាក់បូពីលើទៀត ធ្វើឲ្យម្ហូបរឹតតែគួរឲ្យចង់ញ៉ាំ។

ប្រហិតចានលឿង

តម្លៃ៖ 1500៛-2000៛ ក្នុងមួយចង្កាក់

#10 នំបញ្ចុកបុរាណ

ចង់ញ៉ាំនំបញ្ចុក ប៉ុន្តែអត់ដឹងទិញនៅណាមែនទេ? មកឡូយកង់ទីនដឹងតែបានញ៉ាំហើយ។ ហាងនំបញ្ចុកបុរាណ មានលក់នំបញ្ចុក សម្លរដល់ទៅ 4 ប្រភេទឯណោះ។ នំបញ្ចុកសម្លរកែងព្រៃទឹកប្រហុក នំបញ្ចុកសម្លការីខៀវ នំបញ្ចុកសម្លរខ្មែរ និងនំបញ្ចុកណាមយ៉ាខ្ទិះ។ ក្រៅពីទឹកសម្លច្រើនមុខហើយសូម្បីតែ នំបញ្ចុកក៏ច្រើនប្រភេទហើយច្រើនពណ៌ដែលផ្សំឡើងពីបន្លែ ផ្លែឈើ ឬ អង្ករដើម្បីទទួលបានពណ៌ខុសៗគ្នា។

នំបញ្ចុកបុរាណ

នំបញ្ចុកបុរាណ

នំបញ្ចុកបុរាណ

តម្លៃ៖ $2.5-$3.5

#11 Spicy Lemon

ហាងនេះជាហាងលក់ម្ហូបប្រភេទបុកល្ហុងឬពោត ញ៉ាំ និងបាយដំណើប។ រសជាតិម្ហូបនៅហាងនេះជាប្រភេទបែបថៃ ជូរ និងហឹរ។ ប្រភេទបុកល្ហុងមានដូចជា បុកល្ហុងថាសបង្គាស្រស់ បុកពោតពងទាប្រៃ បុកល្ហុងក្ដាមប្រៃទឹកប្រហុក បុកល្ហុងខ្យង បុកល្ហុងបង្គាស្រស់ទឹកប្រហុក និងបុកល្ហុងបែបថៃ។ ប្រភេទញាំមានដូចជា ញាំគ្រឿងសមុទ្រ ញាំម៉ាម៉ា ញាំមីសួរ និងញាំប៉ាតេ។

Spicy Lemon

Spicy Lemon

តម្លៃ៖ $2.5-$7.5

#12 ឡូយបង្អែម

ក្រៅពីមានលក់ម្ហូបច្រើនជម្រើស ច្រើនប្រភេទហើយនោះ នៅឡូយកង់ទីននៅមានហាងបង្អែមទៀត។ ឡួយបង្អែមមានលក់បង្អែមខ្មែរ និងថៃ ប្លែកៗដែលប្រិយមិត្តគួរតែទៅសាក។ បង្អែមខ្មែរមានគ្រប់ប្រភេទជារៀងរាល់ថ្ងៃ ក្រៅពីនេះនៅមាន បង្អែមស្វាយតាមរដូវ ឡូយបាណាណា បង្អែមថៃបាយដំណើបសណ្ដែក និងប៊ូឡូយខ្ទិះដូង។

Loy Dessert

#13 Freeztory Dessert

Freeztory Dessert នេះជាហាងដែលមានសាខាមកពីប្រទេសថៃ និងល្បីឈ្មោះនៅទីនោះផងដែរ។ ក្រៅពីមានលក់ភេសជ្ជៈប្លែកៗ ក៏មានបង្អែមប្រភេទបីងស៊ូ និងនំដល់ទៅ 2 ប្រភេទដូចជា នំរូទី ដែលមានរសជាតិឈ្ងុយហើយស្រួយ និងថូស។ ភេសជ្ជៈនៅទីនេះមានរសជាតិប្លែក ពណ៌ក៏ខុសៗគ្នានៅក្នុងកែវតែមួយដែលអាចឲ្យអ្នកផឹកទទួលបានរសជាតិផ្សេងៗគ្នាក្នុងពេលតែមួយ។

Freeztory Dessert

Freeztory Dessert

Freeztory Dessert

តម្លៃ៖ $1.75-$3

#14 Toff Coffee Shop

Toff Coffee Shop ជាហាងលក់ភេសជ្ជៈគ្រប់មុខ មិនត្រឹមតែកាហ្វេនោះទេ។ ក្រៅពីផ្ដល់ជូននូវភេសជ្ជៈហើយចំនុចពិសេសមួយទៀតនោះគឺថាភេសជ្ជៈពីហាងនេះត្រូវបានដាក់នៅក្នុងកំប៉ុងមានដៃយួរយ៉ាងស្រស់ស្អាត ហើយភេសជ្ជៈក៏មានរសជាតិឆ្ងាញ់ជាប់មាត់ទៀតផង។

Toff Coffee

Toff Coffee

Toff Coffee

#15 OhMyCheese

នេះជាហាងលក់អាហារសម្រន់ដំឡូងបំពងមួយដែលមាន 4 រសជាតិនិងលាយជាមួយឈីស។ ការញ៉ាំដំឡូងបំពងមិនទាន់គ្រប់គ្រាន់នៅឡើយទេ ប៉ុន្តែជាមួយឈីសនៅពីលើគឺជាការធ្វើឱ្យរសជាតិពីដំឡូងបំពងធម្មតាទៅដំឡូងបារាំងដ៏ប្រណីត។ មាន 4 រសជាតិរួមមាន ភីហ្សា រសជាតិដើម BBQ និងឈីស។

OhMyCheese

OhMyCheese

តម្លៃ:

  • $1,9 សម្រាប់ទំហំតូច
  • $ 2.5 សម្រាប់មធ្យម
  • $ 3.2 សម្រាប់ទំហំធំ
  • $ 3.2 សម្រាប់សំណុំមធ្យម
  • $ 4.8 សម្រាប់ឈុតធំ

#16 ko.ke.kok.ko

ប្រសិនបើអ្នកចូលចិត្តញ៉ាំសាច់មាន់និងចង់សាកល្បងជម្រើសផ្សេងទៀតជាច្រើននេះគឺជាកន្លែងសម្រាប់អ្នក។ Ko.Ke.Kok.Ko គឺជាស្លាបមាន់បែបជប៉ុននិងកូរ៉េដែលមានទឹកជ្រលក់បន្ថែមពីលើ។ សាច់មាន់នៅទីនេះស្រួយដោយសារតែមាន់តែងតែចំអិនថ្មីៗហើយថែមទឹកជ្រលក់ ធ្វើឱ្យស្ទើរតែមិនអាចឈប់ញ៉ាំបាន។ Shoyu garlic, Atomie hot និង sweet orange គឺជារសជាតិទឹកជ្រលក់មាន់ ដែលអ្នកគួរតែសាក។

ko.ke.kok.ko

ko.ke.kok.ko

ko.ke.kok.ko

តម្លៃ: $ 0,75- $ 7

#17 Yang Hi

Yang Hi មានន័យថាអាំងសម្រាប់អ្នក ដូច្នេះរាល់ពេលដែលអ្នកញ៉ាំ អ្នកនឹងមិនជាប់ក្លិនរាល់ពេលអ្នកអាំងសាច់ទៀតឡើយ។ Yang Hi ផ្តល់ជូនពីទំហំតូចនៃសាច់អាំងសម្រាប់អ្នកដើម្បីរីករាយក្នុងការញ៉ាំខ្លួនឯងខណៈពេលកំពុងធ្វើការងាររបស់អ្នក ទៅសាលារៀន /ធ្វើការឬ កាន់តែធ្វើឱ្យមានភាពសប្បាយរីករាយក្នុងពិធីជប់លៀងចំពោះទំហំធំដែលអ្នកអាចរីករាយជាមួយមិត្តភក្តិរបស់អ្នកបាន 3 ទៅ 4 នាក់។

Yang Hi

Yang Hi

តម្លៃ: $2.5 - $10.5

ទីតាំង Loy Canteen៖​ ផ្លូវ 313 កែងនឹងផ្លូវ 584 សង្កាត់បឹងកក់ទី 2 ខណ្ឌទួលគោក រាជធានីភ្នំពេញ | Googlemap

ម៉ោង៖  7 ព្រឹក ដល់ម៉ោង 10 យប់

អត្ថបទគួរតែអានបន្ទាប់