កាហ្វេមួយកែវ $1 នៅហាង Lot 369 Cafe & Bar សាខាទួលទំពូង

ក្រុមការងារFoodBuzz ជឿថាប្រិយមិត្តដែលនិយមគាំទ្រពួកយើងតាំងពីដើមមកប្រាកដជាធ្លាប់បានអានអត្ថបទ រៀបរាប់ពីហាងកាហ្វេLot 369 Cafe & Bar កាលពីលើកមុនរួចមកហើយ។​


ដូចដែលប្រិយមិត្តបានដឹងអញ្ចឹង! Lot 369 Cafe & Bar​ គឺជាហាងកាហ្វេមួយ​កន្លែងដែលមានការតុបតែងបែបសាមញ្ញតែសុីវីល័យស័ក្តិសមសម្រាប់អ្នក​​ដែលចូលចិត្តកន្លែងបែបស្ងៀមស្ងាត់​ ចង់សម្រាកពីភាពមមាញឹកក្នុងទីក្រុង ងាយស្រួលអង្គុយធ្វើកិច្ចកាសាលា និងអាចអង្គុយធ្វើការងារបានយូរថែមទៀត មិនត្រឹមតែប៉ុណ្នឹងហាងកាហ្វេមួយនេះក៏មានជាប្រភេទអាហារសម្រន់បែបអាសុី និង បស្ចឹមប្រទេសជាច្រើនទៀតផង។ 

Lot 369 Cafe & Bar​ មានសាខាស្ថិតនៅក្នុងទីតាំងដែលមានប្រជាជនរស់នៅច្រើនអ៊ូអរ ហើយជាពិសេសក៏វាផ្តល់ជាភាពងាយស្រួលទៅដល់អ្នកដែលចង់ស្វែងរកហាងកាហ្វេដើម្បីអង្គុយនៅតំបន់នោះជាមួយនឹងបរិយាកាសស្ងៀមស្ងាត់ក្នុងការផ្ចង់អារម្មណ៍ធ្វើការងារជាដើម។

ថ្មីៗនេះក្រុមការងារ FoodBuzz របស់យើងបានចុះទៅហាងកាហ្វេ Lot 369 Cafe & Bar ផ្ទាល់ម្តងទៀតដែលមានទីតាំងស្ថិតនៅជាប់ផ្សារទួលទំពូង ងាយស្រួលរកអត់ពិបាកទេអ្នកទាំងអស់គ្នា។ពេលទៅដល់ហាងផ្ទាល់ពួកយើងបានកុម៉្មង់ជាភេសជ្ជៈក៏ដូចជាអាហារមួយចំនួន ដែលសុទ្ធសឹងតែជាមុខម្ហូបប្រចាំហាង មានការគាំទ្រច្រើនពីសំណាក់ភ្ញៀវជាតិ និង អន្តរជាតិ ហើយបើនិយាយពិរសជាតិវិញ គឺស្ថិតនៅកម្រិតស្តង់ដាទៅតាមម្ហូប មិនថាម្ហូបបែបអាសុី ឬ បែបបស្ចឹមប្រទេស។

ភេសជ្ជៈដែលក្រុមការងារយើងបានកុម្ម៉ង់ មានដូចជា កាហ្វេឡាតេ (Café Latte) និង ភីង (Pink)។ដោយឡែក Pink គឺជាភេសជ្ជៈបែប Frappe ដែលគេក្រុឡុកវាជាមួយនិងផ្លែឈើជាច្រើនមុខដូចជា ផ្លែឪឡឹក ផ្លែក្រូច ផ្លែម្នាស់ និងខ្ញី ដូចអ្នកទាំងអស់គ្នាឃើញចឹងគឺទំនងមែនទែន​ តែកុំច្រឡំថាស្ត្របឺរីក្រឡុកអីហ្ហា៎!

សម្រាប់ Pork Belly Stack វិញជាអាហារដែលមានដល់ទៅ 4 ជាន់ក្នុងមួយចាន។ ជាន់ខាងលើបំផុត ប្រិយមិត្តនឹងឃើញមានពងមាន់ស្ងោរដែលចំអិនក្រៅសំបកយ៉ាងល្អឥតខ្ជោះ និងស្រទាប់បន្ទាប់ជាសាច់ជ្រូកបីជាន់បំពង ផ្លែប៊ឺរម៉ត់ និង Hash Brown ពីក្រោម។ សាច់ជ្រូកបីជាន់បំពងច្រលក់ជាមួយនឹងផ្លែប៊ឺរម៉ត់ និងពងមាន់ ផ្ទាប់នឹង Hash Brown ស្រួយឆ្ងាញ់ជាប់មាត់។


បន្ថែមពីនេះទៅទៀត សម្រាប់ប្រិយមិត្តដែលស្នេហានឹងអាហារប៉ូវសម្រាប់សុខភាពវិញ Protein Bowl ជាជម្រើសដ៏ល្អសម្រាប់អ្នកទាំងអស់គ្នា ព្រោះមួយចាននេះមានទាំងស្ពៃ Spinach សណ្ដែកបារាំង ប៉េងប៉ោះចៀន បាយដំណើបខ្មៅ Beetroot Dip និងសាច់មាន់ដែលសំបូរទៅដោយជាតិប្រតេអុីន។


បើចង់ស្វែងរកកន្លែងដែលមានបរិយាកាសល្អហើយអាហារ និងភេសជ្ជៈឆ្ងាញ់ Lot 369 ជាជម្រើសដ៏ល្អសម្រាប់អ្នក។ ប្រសិនបើចង់អង្គុយសិក្សា ឬធ្វើការយូរនៅទីនេះ កុំភ្លេចមកថ្ងៃពុធ ព្រោះមានប្រម៉ូសិនពិសេសនោះអី ញ៉ាំកាហ្វេមួយកែវតម្លៃត្រឹមតែ $1 តែប៉ុណ្ណោះ។  ចាំកាលទៀត មានកន្លែងល្អ និងប្រូម៉ូសិនពិសេសអ៊ីចេះនោះ! 

Lot 369 Café Toul Tompoung

  • 13C, Street 454, Toul Tompoung 1 Phnom Penh
  • 012 345 541

អត្ថបទគួរតែអានបន្ទាប់