លតឆាសៀមរាប ១៩៩១ Lotcha Siem Reap 1991
- Vihear Chen Village, Svay Dangkum Commune, Siem Reap
- 017 599 656
បើហាងណាមួយបើកដំណើរការ និងឈរជើងបានយូរឆ្នាំ ប្រាកដជាមកពីមានលក្ខណៈពិសេសអ្វីមួយមិនខាន។ ហើយក្រុមការងារ FoodBuzz ក៏បានស្គាល់កន្លែងលក់លតឆាដ៏មានប្រជាប្រិយមួយនៅក្នុងទឹកដីខេត្តសៀមរាប ដែលមានឈ្មោះថា«លតឆាសៀមរាប១៩៩១»។
ផ្តើមពីការលក់តាមរទេះចល័តទីតាំងច្រើនកន្លែង បែបអាហារតាមដងវិថី រហូតដល់មានទីតាំងជាក់លាក់ មរតករសជាតិដើមជាង៣ទសវត្សនៃហាងមួយនេះ បានដក់ជាប់ក្នុងចិត្តអ្នកញ៉ាំជាច្រើននាក់ ជាមួយនឹងអនាម័យខ្ពស់ និងតម្លៃសមរម្យមែនទែន។
មុខម្ហូបដែលពេញនិយមជាងគេ គឺ នំគូឆាយអមដោយបន្លែ និងសាច់គោ ដែលមានលក្ខណៈប្លែកពីគេ និងលតឆាប្រហិតត្រី ដែលត្រូវបានច្នៃចេញលក់ដំបូងគេកាលពីឆ្នាំ២០១៧។
តែអ្វីដែលរឹតតែពិសេសទៀតនោះ គឺ ទឹកត្រីនៅទីនេះត្រូវបានធ្វើឡើងដោយរក្សានូវរូបមន្តបែបបុរាណ បង្កប់នូវរសផ្អែមតិចៗ ហើយអាចញ៉ាំអមជាមួយទឹកស៊ីអ៊ីវបាន បើសិនអ្នកញ៉ាំចង់បានរសជាតិប្រៃបន្តិច។ ចំណែកឯស្លឹកគូឆាយវិញ ជាផលិតផលក្នុងស្រុកបាគងដាំដុះដោយផ្ទាល់តាមបែបធម្មជាតិ ធ្វើឱ្យរសជាតិឆ្ងាញ់ប្លែកបែបអាហារក្នុងស្រុក។
មួយវិញទៀត អ្នកចម្អិនគ្រប់ចានមានតែអ៊ំស្រីម្ចាស់ហាង និងកូនៗរបស់គាត់ផ្ទាល់តែប៉ុណ្ណោះ ជាហេតុធ្វើឱ្យរសជាតិមិនធ្លាក់ទឹកដៃ ទោះបីបើកច្រើនឆ្នាំមកហើយក៏ដោយ។ ជាក់ស្តែង យើងអាចមើលឃើញពួកគាត់ឈរឆាភ្លាមៗ បង្ហើរក្លិនឈ្ងុយៗ និងសម្លេងឈីវៗ នៅខាងមុខផ្ទាល់តែម្តង។
«លតឆាសៀមរាប១៩៩១» ក៏មានសេវាដឹកជញ្ជូនដោយហាងផ្ទាល់ និងតាមភ្នាក់ងារដឹកជញ្ជូនជាដៃគូងផងដែរ ហើយសូមកុំភ្លេចតាមដានលើហ្វេសប៊ុកផេករបស់ហាង លតឆាសៀមរាប ១៩៩១ Lotcha Siem Reap 1991 សម្រាប់ព័ត៌មានបន្ថែមផ្សេងៗទៀត។
By proceeding, you agree to our Terms of Use and confirm you have read our Privacy Policy.