- #129, street 148, Sangkat Psa Kandal 2, Khan Daun Penh, Phnom Penh
- អាទិត្យ:07:00 am - 07:00 pmច័ន្ទ:07:00 am - 07:00 pmអង្គារ:07:00 am - 07:00 pmពុធ:07:00 am - 07:00 pmព្រហស្បតិ៍:07:00 am - 07:00 pmសុក្រ:07:00 am - 07:00 pmសៅរ៍:07:00 am - 07:00 pm
ចង់រកកន្លែងលតឆារសជាតិឆ្ងាញ់ អនាម័យល្អមែនទេ? មកសាក លតឆា១៦៨កាពីតូល មកមិនខកចិត្ត
ពេលរសៀលឡើងឃ្លានលតឆា តែអត់ដឹងថាទៅញ៉ាំនៅណាមែនអត់? មកញ៉ាំនៅ ហាងលតឆា 168 កាពីតូល មកដឹងតែមិនខកបំណងទេ ទាំងឆ្ងាញ់ ទាំងអនាម័យ និងតម្លៃសមរម្យទៀត។
ហាង លតឆា 168 កាពីតូល ចាប់ផ្ដើមបើកដំបូងកាលពីឆ្នាំ 2011 មកម្លេះ។ ក្រៅពីលតឆា ហាងមួយនេះក៏មានលក់ជា មីឆា បាយឆា នំគូឆាយជ្រុង និង នំគូឆាយមូល ដ៏ឈ្ងុយឆ្ងាញ់ផងដែរ។ ហើយប្រសិនបើបានញ៉ាំជាមួយភេសជ្ជះ Pepsi ត្រជាក់ៗទៀត គឺថាឆ្ងាញ់កប់សារីម៉ង។
អ្វីដែលពិសេសចំពោះហាង លតឆា 168 កាពីតូល នោះគឺមិនត្រឹមតែមានរសជាតិឆ្ងាញ់នោះទេ ថែមទាំងប្រើប្រាស់គ្រឿងផ្សំបែបធម្មជាតិ មិនលាយជាតិគីមី និងមានអនាម័យខ្ពស់ទៀតផង។ លើសពីនេះសម្រាប់ម្ហូបមួយចានៗដាក់មកគឺពេញៗ ញ៉ាំមួយឆ្អែតតែម្តង។ ដោយឡែកសម្រាប់តម្លៃវិញគឺពិតជាសមរម្យមែនទែន ពោលគឺមួយចានមានតម្លៃចាប់ពី 5000៛ ឡើងទៅ។
ដូច្នេះកុំភ្លេចណា! ហៅគ្នាមកញ៉ាំរសជាតិដ៏ឈ្ងុយឆ្ងាញ់ទាំងនេះនៅហាង លតឆា 168 កាពីតូល ទាំងអស់គ្នា ដែលបើកចាប់ពីម៉ោង 9 ព្រឹក - 9 យប់ និងមានទីតាំងនៅលេខ 129 ផ្លូវ 148 សង្កាត់ផ្សារកណ្ដាល2 ខណ្ឌ័ដូនពេញ ជិតរោងកុនលុច្សចាស់។
ហើយប្រសិនបើអ្នកទាំងអស់គ្នាដែលមិនចង់ចេញក្រៅ ក៏អាចកុម៉្មង់តាមសេវាកម្មដឹកជញ្ចូន បានផងដែរមានដូចជា foodpanda, muuve, nham24, BLOC, Instafoodkh និង YPP Express ជាដើម។ ឬក៏ទំនាក់ទំនងបានមកកាន់ផេក Facebook និង Instagram ផ្ទាល់របស់ហាងមួយនេះបានដែលមានឈ្មោះថា Lodd Chha 168 Capitol ៕
- #129, street 148, Sangkat Psa Kandal 2, Khan Daun Penh, Phnom Penh