ទាំងសេវាកម្មល្អ ទាំងរសជាតិឆ្ងាញ់ មាននៅភោជនីយដ្ឋានម្ហូបខ្មែរនិងថៃមួយនៅម្តុំទួលគោក តោះមកស្គាល់តិចមើល!
ភោជនីយដ្ឋានល្មុតទុំមានទីតាំងស្ថិតនៅខណ្ឌទួលគោក។ ល្មុតទុំជាភោជនីយដ្ឋានធំមួយដែលមានការតុបតែងយ៉ាងច្រើនស្អាតប្លែកបែបប្រពៃណីខ្មែរ។ ការតុបតែងបែបប្រពៃណីខ្មែរនេះនឹងផ្តល់អោយអ្នកនូវបទពិសោធន៏មួយដ៏ល្អនិងប្រកបដោយផាសុខភាព។

នៅទីនេះមានលក់នូវម្ហូបខ្មែរគ្រប់មុខ និង ម្ហូបថៃជាច្រើនមុខសំរាប់បំរើដល់អតិថិជនពេលថ្ងៃត្រង់និងពេលល្ងាច។ គ្រប់ម្ហូបនៅទីនេះមិនថាម្ហូបខ្មែររឺថៃ សុទ្ធតែត្រូវបានចំអិនដោយមេចុងភៅដែលមានស្នាដៃនិងបទពិសោធន៏យូរឆ្នាំ ចឹងហើយទាំងរសជាតិ ទាំងការរៀបចំ ទាំងសេវាកម្មមិនខុសពីក្នុងសណ្ឋាគារលំដាប់ផ្កាយ5ប៉ុន្មានទេ។

សរសេរអត្ថបទនេះបណ្តើរនឹងឃើញដល់ ទឹកគ្រឿងបន្លែគ្រប់មុខ និងអាម៉ុកសាច់ត្រីដូងខ្ចីទៀតហើយព្រោះថារសជាតិវាឆ្ងាញ់បែបរសជាតិដើមហើយក្លិនវិញឈ្ងុយជាប់ច្រមុះតែម្តង។ មិនមែនតែ 2 មុខនឹងទេណាដែលមានរសជាតិឈ្ងុយឆ្ងាញ់បែបនេះ គឺថាគ្រប់មុខតែម្តងទាំងម្ហូបខ្មែរនិងថៃ។




បន្ថែមពីលើនេះ នៅភោជនីយដ្ឋានល្មុតទុំក៏មានការប្រគុំតន្រ្តីកំដរបរិយាកាសសំរាប់អាហារពេលល្ងាច ហើយកាន់តែពិសេសទៅទៀតនោះល្មុតទុំក៏មានទទួលរៀបចំពិធីខួបកំណើត កម្មវិធីជប់លៀង និងសិក្ខាសាលាផ្សេងៗក្នុងបន្ទប់វីអាយភីផងដែរ។
ទាំងសេវាកម្ម ទាំងគុណភាព ទាំងបរិយាកាស សំរាប់អ្នកចូលចិត្តគាំទ្រម្ហូបខ្មែរយើង
ភោជនីយដ្ឋានល្មុតទុំពិតជាមិនខុសបំណងទេសំរាប់លោកអ្នក។
ចាប់បើកពីម៉ោង: 9:30 ព្រឹក ដល់ 10:30 យប់
តំលៃ: ចាប់ពី 12000 រៀលឡើងទៅ
ទីតាំង: ផ្ទះលេខ 26 ផ្លូវលេខ606 ខណ្ឌទួលគោក ភ្នំពេញ | Googlemap