ភេសជ្ជៈស្រស់ស្រាយ! របៀបធ្វើតែស្លឹកគ្រៃងាយៗ សម្រាប់បំបាត់អារម្មណ៍ធុញថប់

ពេលខ្លះមានអារម្មណ៍ថាអស់កម្លាំង ធុញថប់ ពេលចេញពីធ្វើការ ឬពេលមកពីរៀនវិញ ប៉ុន្តែអត់ដឹងថាត្រូវញ៉ាំអីដើម្បីឲ្យអារម្មណ៍ស្រស់ស្រាយឡើងវិញ? ថ្ងៃនេះ FoodBuzz សូមណែនាំអ្នកទាំងអស់គ្នាពីរបៀបធ្វើភេសជ្ជៈរសជាតិស្រស់ស្រាយមួយបែប ដែលជួយដល់សុខភាព និងមានរសជាតិឈ្ងុយឆ្ងាញ់គឺ តែស្លឹកគ្រៃ។ ហើយសម្រាប់តែនេះចង់ញ៉ាំក្តៅៗក៏បាន ឬដាក់ទឹកកកញ៉ាំត្រជាក់ៗក៏បាន!

#គ្រឿងផ្សំ៖

  • ទឹក១លីត្រ
  • គល់ស្លឹកគ្រៃហាន់ជាដុំតូចៗ ២០០ក្រាម
  • ស្ករ៤ស្លាបព្រាបាយ
  • ក្រូចឆ្មារចំណិត សម្រាប់លម្អ (តាមតម្រូវការ)

#របៀបធ្វើ៖

១. ដាក់ទឹកនៅក្នុងឆ្នាំងរួចបើកភ្លើងឱ្យក្ដៅ

២.ដាក់គល់ស្លឹកគ្រៃចូលរួចដាំឱ្យពុះរយៈពេល៥នាទី

៣.បន្ទាប់មកបន្ថយភ្លើងរួចទុករយៈពេល៥នាទីទៀត

៤.ស្រង់គល់ស្លឹកគ្រៃចេញ

៥.ដាក់ស្ករចូលរួចកូរឱ្យសព្វរហូតដល់រលាយជាការស្រេច

អាចញ៉ាំបានទាំងក្ដៅ​ឧ​ណ្ឌៗ ឬ ដាក់ទុកក្នុងទូរទឹកកក៕

ប្រភព៖ thewanderlustkitchen

អត្ថបទគួរតែអានបន្ទាប់