របៀបធ្វើភេសជ្ជៈ Lemon Soju ងាយៗនៅផ្ទះដោយខ្លួនឯង
សាកចង់អស់ហើយ ទាំងការលាយសូជូជាមួយផ្លែឪឡឹក ទឹកដោះគោជូ និងការ៉េមអីហ្នឹង តែនៅមានរបៀបលាយងាយស្រួលមួយទៀតដែលអ្នកប្រហែលជាចង់សាកនោះគឺ ការលាយសូជូជាមួយនឹងក្រូចឆ្មារ Lemon។ មួយកែវនេះដឹងតែស្រស់ស្រាយ ដោយសាររសជាតិជូររបស់ក្រូចឆ្មារ។ ជូរអែមៗជាប់មាត់អស់ស្ទះតែម្ដង!
គ្រឿងផ្សំ៖
- ទឹកស្ករ
- ទឹកក្រូចឆ្មារ
- ក្រូច Lemon
- ស្ព្រៃ
- ទឹកសុទ្ធមានជាតិហ្គាស (Sparkling Water)
- សូជូ រសជាតិដើម
របៀបធ្វើ៖
1. ធ្វើទឹកស្ករដោយលាយស្ករស នឹងទឹកក្ដៅអ៊ុតៗ
2. ដាក់ចំណិតក្រូច Lemon ចូលក្នុងកែវ ដើម្បីតុបតែង និងបន្ថែមក្លិន
3. ចាក់ទឹកស្ករចូលក្នុងកែវមានទឹកកក (ដាក់ទៅតាមបរិមាណដែលអ្នកចូលចិត្ត)
4. ចាក់ សូជូ ប្រហែល 1 shot
5. ចាក់ ស្ព្រៃ ចូល រួចចាក់ទឹកក្រូចឆ្មារចូល
6. កូរឲ្យសព្វ រួចតុបតែងកែវអ្នកជាមួយនឹងចំណិតក្រូចនៅកែមមាត់កែវ។
មួយកែវនេះអត់ចាញ់ស្រាក្រឡុកនៅស្កាយបារទេម៉ោះ! នៅផ្ទះយូរពេក ស្រេ្ដសត្រូវអត់? អ៊ីចឹងបើចង់បន្ធូរអារម្មណ៍ កំឡុងពេលចត្តឡីស័កនេះ មកលាយញ៉ាំលេងទាំងអស់គ្នាមកចឹង។