អ្នកនៅទួលគោក កុំរំលងចូលសាក Le Waffles

បើចេញពីរៀន រឺ ធ្វើការល្ងាចឡើងជិះកាត់ TK Avenue កុំភ្លេចចូលសាក Belgian Waffle (នំពុម្ព) ថ្មីៗ កៅ្តៗ ដែរបងា្ហញខ្លួនមិនយូរប៉ុន្មាននៅទីក្រុងភ្នំពេញនេះ ជាមួយនិង ៨ រសជាតិដែរអ្នកទាំងអស់គ្នាអាចរើសបាន ដូចជា រសជាតិ ដើម និង Cinnamon ដែរមានតំលៃ $1.25 និង Black’n’White, ឈីស, តែបៃតង $1.50 ជាពិសេស៣មុខទៀតដែរជា Specialty របស់ Le Waffles គឺ Double Cheese, Ham’n’Cheese និង Summer delight ក្នុងតំលៃ $2.00។

គួរបញ្ជាក់ផងដែរថា Le Waffles មាន 3ទីតាំង ដែលឆ្លាស់វេន អ្នកទាំងអស់គួរតែ call ទៅមុនដើម្បីអោយច្បាស់ពីទីកន្លែង និង ពេលវាលាកុំអោយខាតពេលណា!

អាស័យដ្ឋាន៖
- ទល់មុខ Sunny Coco TK (រៀងរាល់លា្ងចម៉ោង 5pm - 8pm លើកលែងថ្ងៃអាទិត្យ)
- នៅក្នុងបូរី Airway (រៀងរាល់ព្រឹក ថ្ងៃច័ន្ទ និង ថ្ងៃព្រហស្បតិ៍ 8am - 12pm)
- ទល់មុខសាលារចនា RUFA (ថ្ងៃសុក្រ និង ថ្ងៃអង្គារ 8am – 12pm)
ទំនាក់ទំនង៖ 070 873 398
តម្លៃ៖ $1.25 - $2.00