ឡឺ វាង់ - Le Vin Phnom Penh
- #56, Sihanouk Blvd, Sangkat Tonle Bassac, Khan Chamkarmorn, Phnom Penh
- 077 276 751
Le Vin Phnom Penh ជាភោជនីយដ្ឋានបែបបារមួយកន្លែងលាក់ខ្លួននៅលើជាន់ទីមួយនៅទល់មុខនឹងរូបសំណាកសម្ដេចតាតែម្ដង។ ហេតុនេះធ្វើឲ្យទេសភាពស្អាត ស្រស់ស្រាយ ស្រឡះចិត្តអស់ពីទុក្ខកង្វល់នានា។
Le Vin Phnom Penh មិនមានទីធ្លាធំទូលាយខ្លាំងទេ គឺល្មម ហើយមានកន្លែងអង្គុយ ទាំងក្នុង ទាំងក្រៅតម្រូវតាមចំណូលចិត្ត។ នៅខាងក្នុងមានការតុបតែងសាមញ្ញៗ តែស្អាត និងមានផាសុកភាព។ រីឯខាងក្រៅវិញ មានខ្យល់អាកាសធម្មជាតិ និងមានទេសភាពសួននៅពីមុខ រួមជាមួយនឹងមេឃដែលប្រែប្រួលពណ៌ និងបរិយាកាសតាមអាកាសធាតុរបស់ធម្មជាតិ។ ទីធ្លាខាងក្រៅនេះគឺស្អាតជាងគេនៅពេលថ្ងៃលិច ដូច្នេះវាជាកន្លែងដ៏រ៉ូមែនទិចសម្រាប់ការណាត់ជួបជាមួយគូស្នេហ៍ដ៏ផ្អែមល្ហែម។
នៅ Le Vin Phnom Penh មានបម្រើជូននូវម្ហូបអាហារជាច្រើនមុខ ដែលមានលក្ខណៈបែបអាសុីកាត់សាសន៍ផ្សេងៗខ្លះៗ ដែលគេហៅថា Asian Fusion Food។ អមដោយម្ហូបឆ្ងាញ់ៗទាំងនេះ ក៏មានភេសជ្ជៈជាច្រើនមុខ ដូចជាស្រាក្រឡុក ស្រាក្រហម និងគ្រឿងអាកុលច្រើនម៉ាក ច្រើនប្រភេទទៀត! នៅទីនេះគឺគេនិយមញ៉ាំស្រាណាស់ ដោយសារតែមានច្រើនជម្រើស ច្រើនរសជាតិ និយាយទៅគឺត្រូវចិត្តអ្នកចូលចិត្តញ៉ាំបណ្ដើរ ក្រេបស្រាតិចៗ និយាយជជែកគ្នាល្ងាចៗឡើងតែម្ដង!
Le Vin Phnom Penh មានភាពអ៊ូអរជាងគេចាប់ពីម៉ោងប្រហែល ៧ ល្ងាចទៅ ពោរពេញទៅដោយបទចម្រៀងសុីវីល័យញាក់ៗ ដែលកាន់តែធ្វើឲ្យបរិយាកាសមានភាពសុីសង្វាក់គ្នាបន្ថែមទៀត។ Le Vin Phnom Penh ស័ក្តិសមបំផុតសម្រាប់អ្នកដែលចូលចិត្តអង្គុយកំសាន្តចិត្តជាមួយនឹងបទភ្លេងលឺៗ អមដោយម្ហូប និងភេសជ្ជៈឆ្ងាញ់ៗ!
By proceeding, you agree to our Terms of Use and confirm you have read our Privacy Policy.