មករំសាយអារម្មណ៍នៅបារបារាំងច្នៃពីអគារបារាំងសល់ពីសម័យអាណាគមតស់!

មួយរយៈនេះ​រវល់រហូតចឹង បេីរកបានកន្លែងណាអង្គុយក្រេបស្រាក្រហម និងមេីលថ្ងៃលិចទៅមិនដឹងថាស្រស់ស្រាយប៉ុណ្ណាទេ! ចឹងក្រុមការងារ FoodBuzz ចង់មកណែនាំអ្នកទាំងអស់គ្នាពី Le Manolis ដែលជាបារបែបបារាំងថ្មីមួយ ស្អាត ប្រណីត ហើយបរិយាកាសឡើងរ៉ូមែនទិកម៉ង។

Credit: Sivansak-NEY

ហេីយអ្វីដែលកាន់តែពិសេសគឺបារនេះបានច្នៃចេញពីពីអគារបារាំងសល់ពីសម័យអាណាគម។ ទីតាំងរបស់ហាង Le Manolis គឺងាយស្រួលរកណាស់ នៅក្បែរមាត់ទន្លេស្រាប់ ងាយស្រួលនឹងជួបជុំមិត្តភក្តិពេលល្ងាចៗអី។ 

Credit: Red Furnesse

Le Manolis មានការតុបតែងឡេីងស្អាតប្រណីត គ្រាន់តែមកដល់ពីមុខហាងក៏មានអារម្មណ៍ដូចជាបានទៅដល់ទីក្រុងប៉ារីសចឹង! ទីធ្លាខាងក្នុងត្រូវបានគេតុបតែងបែបបរទេសៗ រចនាបថបែប Art Deco របស់បារាំងប្លែកភ្នែក។

Credit: Le Manolis

ហេីយបេីនិយាយពីបរិយាកាសហាងវិញគឺសែនរ៉ូមែនទិក រួមជាមួយនឹងភាពស្ងប់ស្ងាត់ទៀត​ គឺត្រូវម៉ាច់សម្រាប់អ្នករកកន្លែងនិយាយរឿងក្នុងចិត្តជាមួយមិត្តភក្តិពេលចេញពីធ្វើការ ឬ កន្លែងញ៉ាំអីរំសាយអារម្ម​ណ៍ជាមួយមនុស្សជាទីស្រឡាញ់អីចឹង។ 

សម្រាប់កន្លែងអង្គុយវិញ យេីងក៏អាចចាប់កន្លែងអង្គុយនៅបារផ្ទាល់បានដែរ។​ សំខាន់នៅបារហ្នឹងគេមានដាក់ដបស្រាតាំងនៅពីក្រោយជាច្រើនទៀត ទៅថតយកធ្វើ background អីដឹងតែអ៊ែមម៉ង!​ តែបើអង្គុយនៅតុដែលមានកៅអីផ្តៅក៏ម៉្យាងដែរ ព្រោះស្រួលមើលការសំដែងរាំបែប Tango និង ស្តាប់តន្ត្រី Live កំដរអារម្ម​ណ៍។​

Credit: 楊慧玲

ហាងមិនឲ្យយេីងនៅចាំដោយឃ្លាននោះទេ គ្រាន់តែយេីងកុម្ម៉ង់ម្ហូបហេីយ ហាងនឹងចេញនំបុ័ងនិងប័រជូនភ្លាមៗតែម្តង។

Credit: 楊慧玲

លេីសពីនេះទៅទៀត អ្នករត់តុគឺរាក់ទាក់ជាមួយភ្ញៀវណាស់ ពេលកុម៉្មង់ម្ហូប គាត់បានពន្យល់ក្រុមការងារយេីងមុខម្ហូបទំនងៗរបស់ហាង។ សម្រាប់អ្នកទៅគ្នាច្រើន អ្នកទាំងអស់គ្នាអាចកុម៉្មង់ជាបែប Tapas ពីរបីមុខ ដែលជាមុខម្ហូបតូចៗសម្រាប់ញុំាជុំគ្នាបាន។ មុខម្ហូបរបៀបនេះមានដូចជា មឹកអាំងជាមួយទឹកជ្រលក់ប័រនិងក្រូចឆ្នាពណ៌លឿង ដែលមានរសជាតិប្រៃនៃសាច់មឹក តែជូរនៃក្រូចឆ្មាពណ៌លឿង ផ្អែមនៃប៉េងប៉ោះឆឺរី និងល្វីងតិចនៃសាលាដរ៉ូកែត។ មួយមុខទៀតគឺ បង្គាចៀនជាមួយប្រេងអូលីវ។ យេីងអាចញុំានំបុ័ងជ្រលក់ជាមួយប្រេងអូលីវ រួចដាក់សាច់បង្គាពីលេី។  

Credit: 楊慧玲

អ្នកទាំងអស់គ្នាក៏អាចសាកជាមួយនឹង អយស្ទ័រប៉ាសុីហ្វិក ដែលមកជាមួយក្រូចឆ្មាពណ៌លឿងនិងទឹកជ្រលក់ពិសេសរបស់ហាងគឺ ទឹកខ្មេះធ្វេីពីស្រាក្រហម។ 

Credit: Le Manolis

ស្តេក Bavette ប្រចាំហាងគឺប្រេីសាច់គោអូស្ត្រាលីចំៗតែម្តង! ស្តេកនេះមកជាមួយដំឡូងបារាំងបំពង និង ទឹកជ្រលក់ធ្វេីពីខ្ទឹមក្រហមដែលមានរសជាតិហឹរមុតៗត្រូវម៉ាច់ជាមួយសាច់ស្តេក។ 

កាន់តែឡូយ គឺក្តារ Charcuterie របស់ហាងដែលមានទៅដល់ពីរខ្នាត។ ពួកយើងបានកុម្ម៉ង់ខ្នាតធំដែលមានសាច់ 4 ប្រភេទ ឈីស​ 3 មុខ ដំណាប់ផ្លែល្វា និង ជ្រក់ត្រសក់បែបបារាំង។ រសជាតិកាន់តែអែមនៅពេលយេីងញុំាចូលគ្នា។

Credit: 웅스타

អ្វីដែលធ្វេីឲ្យភ្ញៀវ ហាង Le Manolis​ ចាប់អារម្មណ៍កាន់តែខ្លាំងជាមួយហាង គឺប្រភេទស្រាដែលហាងផ្តល់ជូនដែលមានច្រេីនប្រភេទមែនទែន! ប៉ុន្តែស្រាក្រឡុកដែលអ្នកមិនគួររំលងនោះគឺ ស្រាក្រឡុកប្រចាំហាងតែម្តងដូចជា Captain Manolis ដែលមានក្រូចឆ្មាមួយចំណិតដែលអ្នកក្រឡុកស្រាដុតភ្លាមៗរួចដាក់ចូលទៅក្នុងកែវដេីម្បីឲ្យមានក្លិនឈ្ងុយលាយជាមួយស្រា និង The Grinch ដែលជាស្រាក្រឡុកមានរសជាតិជូរអែមៗជាប់មាត់។ អ្នកទាំងអស់គ្នាក៏អាចកុម្ម៉ង់ស្រាក្រហមកម្រ គុណភាពខ្ពស់ នៅ Le Manolis​ បានទៀតណា៎! 

Credit: Le Manolis

Credit: Céline

ប្រសិនបេីអ្នកទាំងអស់គ្នាកំពុងរកកន្លែងណាថ្មីហេីយស្អាតសម្រាប់ជួបជុំមិត្តភក្តិ ឬ ក៏ណាត់ជួបជាមួយអ្នកជាទីស្រឡាញ់អី អ្នកអាចមក Le Manolis បាន ដេីម្បីទទួលនូវបទពិសោធន៏ដ៏ពិសេសនិងមិនអាចបំភ្លេចបាន! 

Le Manolis

អត្ថបទគួរតែអានបន្ទាប់