បារបារាំងថ្មីមួយ ច្នៃពីអគារបារាំងសល់ពីសម័យអាណាគមកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង!

កំពុងតែរកកន្លែងថ្មីសម្រាប់ការណាត់ជួបជាមួយមនុស្សជាទីស្រឡាញ់មែនទេ? FoodBuzz រកឃេីញកន្លែងថ្មីមួយ ទាំងស្អាត ទាំងបរិយាកាសរ៉ូមែនទិក ល្អសម្រាប់ការណាត់ជួបតែម្ដង!

Credit: Sivansak-NEY

Le Manolis (ឡឺ ម៉ាណូលិស) ជាភោជនីយដ្ឋានបែបបារមួយដែលទេីបតែបេីកដំណេីរការ។ ហាងនេះបានកែលំអចេញពីផ្ទះសម័យអាណានិគមបារាំង ហេីយមានការផ្តល់ជូននូវស្រាក្រហមនិងអាហារច្រេីនប្រភេទ រួមជាមួយនឹងបរិយាកាសដ៏រ៉ូមែនទិក។ ហាងនេះមានទីតាំងនៅក្បែរមាត់ទន្លេ ងាយស្រួលនឹងជួបជុំគ្នា។ 

Credit: 楊慧玲

Credit: Red Furnesse

Le Manolis បម្រេីជូននូវជម្រេីសស្រាអមជាមួយនឹងមុខម្ហូបបារាំងជាច្រើនប្រភេទ ដូចជា charcuterie boards ដំឡូងបារាំងជាមួយឈីស Parmesan និង Truffle Croque Monsieur ប្រចាំហាង និងច្រេីនមុខទៀត។ 

Credit: 楊慧玲

Credit: 楊慧玲

ចំពោះការរចនាខាងក្នុងរបស់ហាងវិញ គឺរក្សានូវរចនាបថបែប Art Deco របស់បារាំង។ ទាំងចង្កៀងកញ្ចក់ ទាំងជញ្ជាំងឥដ្ឋ រួមនឹងការរៀបចំក្បឿងជុំវិញបារ គឺមានម៉ូតដូចជំនាន់ចាស់។ 

Credit: La Manolis

Credit: Sivansak-NEY

ទោះអ្នកអង្គុយនៅតុដែលមានកៅអីផ្តៅ  ឬក៏ចាប់កន្លែងនៅបារក៏ដោយ  អ្នកនឹងទទួលបាននូវបទពិសោធន៍ដែលមិនងាយបំភ្លេចបាន។ ថែមទាំងនេះ ប្រិយមិត្តក៏អាចមានឱកាសស្តាប់តន្ត្រី Live កំដរ ឬ មើលការសំដែងរាំបែប Tango ទៀត។ ប៉ុន្តែកុំច្រឡំទៅថ្ងៃអាទិត្យណា ហាងអត់បេីកទេ! តស់! នៅចាំអីទៀត? តស់!​ ​ទៅ Le Manolis ទាំងអស់គ្នាដើម្បី​ទទួល​បាន​បទពិសោធន៍​ដ៏ប្លែក​និងពិសេសមួយ! 

Credit: 楊慧玲

Le Manolis

អត្ថបទគួរតែអានបន្ទាប់