Le Garden: មុខម្ហូបកាន់តែច្រើនជាងមុន និងការថែមជូនពិសេស

FoodBuzz ធ្លាប់ចុះផ្សាយអំពីភោជនីយដ្ឋានថ្មីបែបទំនើបនៅម្ដុំទួលគោកនេះម្ដងរួចទៅហើយ ប៉ុន្ដែថ្ងៃនេះ FoodBuzz មកម្ដងទៀតព្រោះថាទាន់ឱកាសពិសេសស្របពលដែល Le Garden ទើបតែបន្ថែមមុខម្ហូបថ្មីយ៉ាងច្រើនមុខដែលមានទាំងអាហារពេលព្រឹកបែប មី គុយទាវ និងម្ហូបកុម្ម៉ង់បែបឆា និង សម្លរផ្សេងក៏មានដែរ។ ចង់ដឹងថាមានអីខ្លះអត់? តោះមកមើលទាំងអស់គ្នា!

មុខម្ហូបថ្មីនៅ Le Garden
មុខម្ហូបថ្មីនៅ Le Garden
មុខម្ហូបថ្មីនៅ Le Garden

មុខម្ហូបថ្មីនៅ Le Garden

សំរាប់ផ្នែកអាហារពេលព្រឹក Le Garden បានបន្ថែមអាហារយ៉ាងច្រើនមុខដូចជា គុយទាវប្រហិតសាច់គោ គុយទាវសាច់ផាកឡូវ គុយទាវគ្រឿងសមុទ្រ គុយទាវភ្នំពេញ គុយទាវតុងយ៉ាំ គុយទាវខគោ ហើយក៏មានជាបាយភ្លៅមាន់ បាយទាខ្វៃ បាយសាច់លាយ 2 ឬ 3 ហើយក៏មានជាប្រភេទមីគោកផ្សេងៗ និងបបរគ្រឿង បបរទាខ្វៃ និងបបរគ្រឿងសមុទ្រអីផងដែរ។

មុខម្ហូបថ្មីនៅ Le Garden

មុខម្ហូបថ្មីនៅ Le Garden
មុខម្ហូបថ្មីនៅ Le Garden

មុខម្ហូបថ្មីនៅ Le Garden
មុខម្ហូបថ្មីនៅ Le Garden

មុខម្ហូបថ្មីនៅ Le Garden
មុខម្ហូបថ្មីនៅ Le Garden

មុខម្ហូបថ្មីនៅ Le Garden

បើនិយាយអំពីមុខម្ហូបសំរាប់ពេលថ្ងៃត្រង់វិញក៏មិនខ្វះម្ហូបឆ្ងាញ់ដែរទាំង ម្ហូបបែបថៃ វៀតណាម ចិនអីក៏មាន បែបខ្មែរក៏មិនខ្វះ ដូចជា ឆាសាច់ជ្រូកចញ្រ្ចាំម្រះព្រៅ ឆាឆ្អឹងជំនីជ្រូកជូរអែម សម្លរតុងយ៉ាំគ្រឿងសមុទ្រ សម្លរការីសាច់មាន់ សម្លរម្ជូរយួនសាច់ត្រី សម្លរម្រះ សម្លរម្ជូរពងត្រី ឬ ក៏សម្លរកកូរអីក៏មានដែ។

មុខម្ហូបថ្មីនៅ Le Garden

មុខម្ហូបថ្មីនៅ Le Garden
មុខម្ហូបថ្មីនៅ Le Garden

មុខម្ហូបថ្មីនៅ Le Garden

រៀបរាប់ប៉ុណ្ណេះអត់ទាន់អស់ទេណា នៅសល់ច្រើនទៀត ដែលអាចទៅញ៉ាំបាននៅ Le Garden ហើយចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃ 30 ខែមិថុនានេះ ក៏មានការថែមជូនភេសជ្ជៈមួយកែវដោយអត់គិតថ្លៃផងដែររាល់ការញ៉ាំអាហារពេលព្រឹកមួយមុខ។

ប្រម៉ូសិនពី Le Garden

ប្រម៉ូសិនពី Le Garden

នៅភោជនីយដ្ឋាន Le Garden ក៏មានទទួលរៀបចំសិក្ខាសាលា ឬពិធីជប់លៀងផ្សេងៗ ដែលអ្នកអាចធ្វើការទំនាក់ទំនងមក 081 777 444 ឬសម្រាប់ការកក់ទុកជាមុន។

ម៉ោងបើក៖ 6:30AM – 10PM 

តម្លៃមុខម្ហូប៖ អាហារពេលព្រឹកចាប់ពី $3+ , អាហាារពេលថ្ងៃត្រង់ និង ពេលល្ងាចចាប់ពី $3.5+ 

ទីតាំង៖ ផ្ទះលេខ 15, ផ្លូវ 528,  សង្កាត់បឹងកក់1 ខណ្ឌទួលគោក ភ្នំពេញ (ជាប់ហាងកាហ្វេ Arabitia ទល់មុខមន្ទីរពហុព្យាបាលអន្តរជាតិខេមា) | Googlemap

អត្ថបទគួរតែអានបន្ទាប់