នំពងទាញ័រៗ ទន់ល្មើយមកពីតៃវ៉ាន់នៅ Le Castella

ធ្លាប់តែឃើញល្បីនំពងទាញ័រៗ និងមើលទៅយ៉ាងទន់ល្មើយ គួរឲ្យចង់ញ៉ាំនេះនៅលើ Facebook និង Instagram មែនទេ?

ចេញពីឡ ក្តៅៗ ញ័រៗម៉ង
ចេញពីឡ ក្តៅៗ ញ័រៗម៉ង

 

ចង់ភ្លក្សម្ដងណាស់ ប៉ុន្ដែមើលទៅសុទ្ធតែនៅក្រៅប្រទេសត្រូវទេ? លែងមានបញ្ហាហ្នឹងទៀតហើយ ព្រោះថាប្រ៊េននំពងទានេះបានធ្វើដំនើរមកដល់ប្រទេសកម្ពុជាហើយ!

មកដល់ហើយៗ ក្តៅៗ ទន់ៗ

មកដល់ហើយៗ ក្តៅៗ ទន់ៗ

 

នំពងទាទន់ល្មើយ និង គួរឲ្យស្រក់ទឹកមាត់នេះគឺ មានលក់នៅ Le Castella ដែលជាប្រ៊េនមកពីតៃវ៉ាន់ ហើយទើបតែបើកសាខានៅទីក្រុងភ្នំពេញពីម្សិលមិញនេះ។ សំរាប់រសជាតិនំវិញ មានបីរសជាតិ រសជាតិដើម រសជាតិឈីស និង សូកូឡា ដែលឆ្ងាញ់ម្យ៉ាងៗម្នាក់តាមចំណង់ចំណូលអ្នកញ៉ាំ ហើយនំមួយដុំៗគឺសុទ្ធតែដុតថ្មី ក្ដៅៗចេញពីឡភ្លាមៗ តែម្ដង។

គ្រាន់តែឃើញការវេចខ្ចប់ក៏ទំនងដែរ

គ្រាន់តែឃើញការវេចខ្ចប់ក៏ទំនងដែរ

 

ទីតាំង៖ អគារ Vanda Tower ជាន់ផ្ទាល់ដី  មហាវិថីកម្ពុជាក្រោម (ទល់មុខភោជនីយដ្ឋាន ថ្មដា) |Google Map 

តម្លៃ: $6.99/មួយដុំ សម្រាប់រសជាតិដើម និង $8.99 សម្រាប់រសជាតិឈីស

អត្ថបទគួរតែអានបន្ទាប់