មកស្គាល់ស្កាយបារថ្មីនៅបឹងកេងកង ស្អាតហើយរ៉ូមែនទិកទៀត! 

ទោះបី Valentine’s Day កន្លងផុតទៅហើយក៏ដោយ ក៏ពេលវេលាផ្អែមល្ហែមនៅតែបន្ដមានជានិច្ចមែនទេប្រិយមិត្ត? ឲ្យតែនៅជាមួយមនុស្សដែលអ្នកស្រឡាញ់ ថ្ងៃណាក៏ Valentine’s Day ដែរ!

បើកំពុងតែស្វែងរកទីតាំងណាថ្មីៗស្អាតៗប្រកបដោយបរិយាកាសរូមែនទិកល្អសម្រាប់ការ Date ឬ ខួបអាពាហ៍ពិពាហ៍អី Lantern Rooftop Bar ដែល FoodBuzz នឹងណែនាំថ្ងៃនេះគឺធានាត្រូវចិត្តម៉ាច់ៗតែម្ដង! ស្ថិតនៅជាន់ទី 6 នៃសណ្ឋាគារ និង រីសតបៃតង ស្កាយបារ Lantern Rooftop Bar ទើបតែបើកដំណើរការនៅម្ដុំបឹងកេងកេងស្ថិតចំកណ្ដាលរាជធានីភ្នំពេញថ្មីៗនេះ។ ទោះជាកំពស់មិនខ្ពស់កប់ពពកដូចបារផ្សេងៗដទៃមែន ប៉ុន្ដែពេលដែលលោកអ្នកធ្វើដំណើរទៅដល់ Lantern Rooftop Bar នេះលោកអ្នកនឹងទទួលបាននូវអារម្មណ៍ស្រឡះមុខ ស្រឡះមាត់ ខុសពីទីតាំងដទៃៗជាមួយនឹងការតុបតែង និងរៀបចំយ៉ាងប៉ិនប្រសប់។

ជាមួយនឹងសម្រស់អូតែលនេះដែលពោរពេញទៅដោយរុក្ខជាតិបៃតង ការតុបតែងប្លែកត្រជាក់ភ្នែក និងតន្រ្ដីដ៏អន្លង់អន្លោចទៀតនោះ ក្រុមការងារ FoodBuzz បានភ្លក្សទៅដល់ 4 រសជាតិតាមការណែនាំរបស់អ្នកក្រឡុកស្រាដ៏សង្ហារៗនៅទីនេះ ហើយដំបូងគេនេះគឺពិសេសប្រចាំនៅ Lantern Rooftop Bar តែម្ដងគឺ Lantern’s Aviation មានពណ៌ស្វាយយ៉ាងស្រស់ទាក់ភ្នែក រីឯរសជាតិវិញគឹខ្លាំងល្មម ហើយឈ្ងុយក្លិន Creme De Violet ដែលផ្ដល់ពណ៌ស្វាយដល់ភេសជ្ជៈនេះមែនទែន ក្រអូបៗដូចនំខេកអ៊ីចឹង។ 

ភេសជ្ជៈទី 2 នេះវិញគឺ Pornstar Martini ដែលគ្រាន់តែលឺឈ្មោះឈ្នះអស់មារសត្រូវតែម្ដង រសជាតិបែបវ៉ានីឡាលាយផ្លែផាសសិនឈ្ងុយៗ ហើយ foam ផ្នែកខាងលើលម្អជាមួយនឹងផ្លែផាសិនស្រស់និងលំអងផ្កា និយាយឲ្យខ្លីទៅរោលរាលតែម្ដង។ 

 

សម្រាប់ភេសជ្ជៈទី 3 និង 4 វិញគឹ Khmer Mojito និង Lemongrass Daiquiri ដែល Khmer Mojito នេះគ្រាន់តែមើលក៏ដឹងព្រោះថាមានលម្អជាមួយនឹងអំពៅយ៉ាងប្លែក ហើយរសជាតិវិញគឺប្រហែលជាប្លែកជាងរសជាតិ Mojito ប្រិយមិត្តធ្លាប់ញ៉ាំបន្ដិចព្រោះនៅទីនេះរូបមន្ដពិសេសប្រើទឹកអំពៅស្រស់ៗជំនួសទឹកស៊ីរ៉ូវិញ។ រីឯ Lemongrass Daiquiri នេះវិញក៏ឆ្ងាញ់ម្យ៉ាង ហើយ FoodBuzz ណែនាំសម្រាប់អ្នកចូលចិត្តរសជាតិប្រហើរ ជូរតិចៗអី ត្រូវម៉ាច់តែម្ដង។

ក្រៅពីភេសជ្ជៈ Lantern Rooftop Bar ក៏មានបម្រើជាអាហារនិង Appetizer ផ្សេងៗសម្រាប់ក្លែមផងដែរ អ៊ីចឹងចង់រកកន្លែងថ្មីៗ ទុក Date បែប Private អីចឹងៗ កុំភ្លេច Lantern Rooftop Bar ហើយពិសេសនោះគឺសម្បូរកន្លែងថតរូបស្អាតៗទៀតហ្អ៎! រកណាបាន?

តម្លៃ៖ ចាប់ពី $2.50 ឡើងទៅ

ទីតាំង៖ ជាន់ទី6 នៃសណ្ឋាគារ និងរីសតបៃតង, វិថី សម្ដេចល្វាឯម (ផ្លូវ 282), សង្កាត់បឹងកេងកង, ខណ្ឌចំការមន, រាជធានីភ្នំពេញ | Googlemap

បើកពីម៉ោង៖ 5:30PM - 11PM 

Lantern Rooftop Bar

  • 6th level of Baitong Hotel and Resort, Samdach Louis Em St. (282), Sangkat Boeung Keng Kang, Khan Chamkarmorn, Phnom Penh
  • 023 230 599

អត្ថបទគួរតែអានបន្ទាប់