ហតផតសម្រាប់ខែភ្លៀងនៅ Lamb lamb Palace Hot Pot
ឥឡូវនឹងចូលដល់ខែភ្លៀងហើយ អ្នកទាំងអស់គ្នាប្រហែលជាមានអារម្មណ៍ត្រជាក់ៗបន្ដិចហើយត្រូវអត់? អាហារដែលញុំាឆ្ងាញ់បំផុតសម្រាប់ខែភ្លៀងត្រជាក់ៗចឹងមានតែម្ហូបក្ដៅៗនឹងឯង បើបានញុំាហតផតមួយឆ្នាំងជុំគ្នាដឹងឆ្ងាញ់ម៉េចទេ។ FoodBuzz ស្គាល់ហាងហតផតមួយកន្លែងទើបបើកថ្មីៗក្ដៅៗនេះទេ ហើយហាងនឹងឈ្មោះថា Lamb Lamb Palace Hot Pot នៅម្តុំទួលគោក ផ្លូវ ៣៣៧ យើងនឹង។
ភោជនីយដ្ឋានរបស់គេមានជម្រើសស៊ុបចំនួនបួនប្រភេទសម្រាប់ជ្រើសរើស រួមទាំងមានទឹកស៊ុបប៉េងប៉ោះ ស៊ុបផ្សិត និងទឹកស៊ុបប្រចាំហាងរួមមាន ទឹកស៊ុបស៊ូគី និងស៊ុបស៊ីឈួនហឹរ។ ក្រៅពីស៊ុប ហាងគេក៏មានជាជម្រើសសាច់គោដែលមានគុណភាពខ្ពស់ បែបព្រីមមៀរតែម្ដងដូចជា សាច់គោ សាច់ចៀម សាច់ជ្រូកបីជាន់ និងប្រភេទសាច់ច្រើនមុខទៀត។ នៅភោជនីយដ្ឋានមិនមែនមានតែស៊ុបនោះទេ មានទាំងឈុតសាច់អាំងញុំាជាមួយទៀតផង។
ប្រសិនបើអ្នកមកគ្នាច្រើន អាចកម៉្មង់នូវឈុតធំ ដែលមានទាំងសាច់ និងគ្រឿងសមុទ្រមកជាមួយគឺថា ញុំាម៉ាឆ្អែតតែម្ដង ហើយក្រៅពីឈុតធំក៏មានឈុតសម្រាប់អ្នកនៅម្នាក់ឯង អត់ដៃគូដូចអ្នកអាន ផងដែរ ឈុតតូចសម្រាប់គ្នា ៣ ឬ ៤នាក់ផងដែរ។
បើត្រឡប់មកមើលបរិយាកាសក្នុងហាងវិញ កន្លែងមានភាពទូលាយជាមួយនឹងការដេគ័រដ៏សាមញ្ញស្អាត។ លើសពីនេះទៅទៀតខាងហាងក៏មានជាការកក់បន្ទប់ម្រាប់កម្មវិធីជប់លៀងដូចជា ខូបកំណើតជាដើម ឬការប្រារព្ធពិធីផ្សេងៗពិសេសទៀតផងដែរ។
ព័ត៌មាន៖ Lamb lamb Palace Hot pot
ទីតាំង៖ Lamb lamb Palace Hot pot
ទំនាក់ទំនង៖ 068 463 473