ញ៉ាំម្ហូបអ្នកស្រុកតាមបណ្ដោយទន្លេមេគង្គនៅ La’Baab

ភោជនីយដ្ឋានម្ហូបបែបខ្មែរមានច្រើនគួរសមដែរ ប៉ុន្តែតើមានកន្លែងណាដែលមានម្ហូបឆ្ងាញ់ រសជាតិខ្មែរចំៗ ហើយមានការតុបតែងហាងបែបខ្មែរបុរាណពិតៗទៀតនោះ? បើអ្នកកំពុងរកតែស្វែងរកភោជនីយដ្ឋានបែបនេះ កុំរលងទៅភ្លក្សម្ហូបខ្មែរនៅ La’Baab ឲ្យសោះ!

(Photo @ Labaab Restaurant on Facebook)
(Photo @ Labaab Restaurant on Facebook)

La’Baab ឬ បើអានជាខេមរភាសាថា ”ល្បាប់“ គឺជាភោជនីយដ្ឋានបម្រើម្ហូបតាមបណ្ដោយទន្លេមេគង្គ ដែលទើបតែបើកដំនើរការពីពេលថ្មីៗនេះ។ ភោជនីយដ្ឋាន La’Baab មានបំរើជាម្ហូបខ្មែរ និង រៀតណាមជាច្រើនមុខ ចំអិនថ្មីៗដោយចុងភៅយ៉ាងចំណាន ដែលរួមមានដូចជា ខ្យងចំហុយសាច់ជ្រូកចិញ្រុំលាយគល់ស្លឹកគ្រៃ ប្រហុកខ្ទិះ ការីខៀវគ្រឿងសមុទ្រ កួងបង្គារ ណែមណឿង ជាដើមដែលសុទ្ធតែឆ្ងាញ់ៗនិងគួរឲ្យចង់ថតបង្ហោះតាមបណ្ដាញសង្គមអួតមិត្តភក្ដិតែម្ដង។

(Photo @ Labaab Restaurant on Facebook)

(Photo @ Labaab Restaurant on Facebook)
(Photo @ Labaab Restaurant on Facebook)

(Photo @ Labaab Restaurant on Facebook)

បើនិយាយពីការតុបតែងហាងវិញគឺធានាថាប្លែកភ្នែក  មិនដូចអ្វីដែលអ្នកមិនដែលប្រទះពីមុនឡើយ។ ពេលដែលអ្នកឈានចូលLa’Baab អ្នកនឹងមានអារម្មណ៍ហាក់ដូចជាអ្នកបានហោះទៅកាន់អតីតកាល ទៅសម័យបុរាណ ត្រលប់ទៅរស់នៅក្នុងផ្ទះឈើវិញអញ្ចឹង។

(Photo @ Labaab Restaurant on Facebook)

(Photo @ Labaab Restaurant on Facebook)

ក្រៅពីតុបតែងបែបខ្មែរពិត និង លំអដោយក្រមារ រូបថត ឧបករណ៍នេសាទខ្មែរនៅបិរវេណខាងក្នុងហាងនេះហើយ ទេសភាពពេលដែលអ្នកក្រលេកមើលចេញទៅក្រៅបង្អួចក៏ស្អាតម្យ៉ាងដែរ ព្រោះថាហាង La’Baab នេះគឺនៅជាន់ទីពីរ ដូច្នេះអ្នកអាចទស្សនានិងថតរូបចរាចរណ៍យ៉ាងមមាញឹក និង ទេសភាពអគារខ្ពស់ៗដូចជា Vattanac Tower និង Canadia Tower ដែលនៅជិតនោះបានទៀតផង។

(Photo @ Labaab Restaurant on Facebook)

(Photo @ Labaab Restaurant on Facebook)

តែប៉ុណ្ណេះអ្នករៀននៅ CamEd សិស្សពេទ្យ UHS ឬអ្នកធ្វើការនៅ Vattanac Tower និង Canadia Tower អីលែងពិបាករកកន្លែងញ៉ាំបាយពេលថ្ងៃត្រង់ហើយ!

ទីតាំង៖ ជាន់ទី2 ខាងលើ Pharmacie De La Gare ផ្លូវព្រះមុនីវង្ស ខណ្ឌដូនពេញ 

ម៉ោង៖ 11ព្រឹក ដល់ម៉ោង 10យប់

19274934_129740154273661_5401995438105890096_n

តម្លៃ៖ ចាប់ពី3.80$ឡើងទៅ

អត្ថបទគួរតែអានបន្ទាប់