ទទួលយកបទពិសោធន៍ពិសារអាហារថ្ងៃត្រង់ដោយសេរីនៅភោជនីយដ្ឋាន La Vie de Palais

កំពុងតែ​ស្វែង​រក​កន្លែង​​ដែល​​អាច​ទទួល​ទានបែប​អាហារ​ថ្ងៃត្រង់​ច្រើន​មុខ​មានគ្រឿង​ផ្សំ​ដែល​សុទ្ធតែ​គុណភាព​ខ្ពស់ហើយក្នុងតម្លៃសមរម្យ​មែនហេ៎? FoodBuzz សូមណែនាំភោជនីយដ្ឋានបែបបារាំងមួយកន្លែងនៅ​ La Vie de Palais ដែលផ្តល់ជូននូវអាហារថ្ងៃត្រង់ប្លែកៗជាច្រើនមុខម្ហូប និងឆ្ងាញ់ៗជាច្រើនជម្រើស។ ភោជនីយដ្ឋាន​នេះ​ស្ថិត​នៅ​ក្នុង​អាគារ​សម័យបារាំងមួយកន្លែង នៅ​ម្តុំវត្តភ្នំក្នុង​រាជធានី​ភ្នំពេញ ជាប់នឹងការិយាល័យប្រៃសណីយ៍កម្ពុជា គឺថា​ងាយស្រួល​រក​ នៅចំកណ្ដាលក្រុងតែម្ដង។

La Vie de Palais 

ក្នុងតម្លៃត្រឹមតែ 12 ដុល្លារជាងតែប៉ុណ្ណោះអ្នកទាំងអស់គ្នាអាចរីករាយជាមួយនឹងបទពិសោធន៍ទទួលទានអាហារថ្ងៃត្រង់ដ៏ប្រណិត ចាប់ពីជម្រើសអាហារចម្រុះ រហូតដល់16 មុខ ហើយចំពោះសេវាកម្មនៅទីនោះបុគ្គលិកមានភាពរួសរាយរាក់ទាក់ និងរហ័សទាន់ចិត្តថែមទៀត។ អាហារក្នុងមួយចានៗ មានសោភណ្ឌភាពនិងគួរឲ្យបង់ញុំា រីឯទំហំវិញសមល្មមសម្រាប់មនុស្សម្នាក់។ លើសពីនេះទៅទៀត ភោជនីយដ្ឋានតែងតែផ្លាស់ប្ដូរមឺនុយមុខម្ហូបជាមួយនឹងរសជាតិថ្មី និងប្លែកមាត់ឲ្យអតិថិជនបានសាកល្បងជានិច្ច។

បរិយាកាសរបស់ភោជនីយដ្ឋានគឺមានភាពល្អប្រណិតដូចមុខម្ហូប បង្គាប់ទៅដោយភាពសំបូរបែប ហើយបានញុំាអាហារសុទ្ធតែ premium ចឹងទៀតគឺថាសេចក្ដីសុខរបស់អ្នកចូលចិត្តញុំាចឹងម៉ង។ អ្នកទាំងអស់គ្នាអាចកក់តុសម្រាប់អាហារថ្ងៃត្រង់ ឬរៀបចំពិធីជប់លៀងមួយជាមួយមិត្តរួមការងារ ឬមនុស្សជាទីស្រលាញ់របស់អ្នកបាន ដែលភោជនីយដ្ឋានបើកដំណើរការជារៀងរាល់ថ្ងៃចាប់ពីម៉ោង 11 ព្រឹកដល់ម៉ោង 2:30 រសៀល។

ទាន់ដើមខែចឹងប៉ាវខ្លូនឯង ឬណាត់គូកនមកទទួលទានអាហារថ្ងៃត្រង់នៅ ភោជនីយដ្ឋាន La Vie de Palais ម្ដងហូវ ធានាថាប្លែកហើយដៃគូក៏ពេញចិត្តដូចគ្នា។ ហើយបើអ្នកអត់មានដៃគូ ហៅមិត្តភក្តិមកអង្គុយផឹកតែនិយាយគ្នាលេងបានដោយនៅទីនោះក៏មានជាឈុតតែថ្ងៃត្រង់ដែលមានតម្លៃត្រឹមតែ $9+ សម្រាប់មនុស្ស 2នាក់តែប៉ុណ្ណោះចាប់ពីម៉ាង 2:30 រសៀល ដល់ម៉ោង 5 ល្ងាច។ 

FoodBuzz សូមណែនាំអ្នកទាំងអស់គ្នា មកសាកល្បងភោជនីយដ្ឋាននេះ ជាពិសេសសម្រាប់ការណាត់ជួប ឬជួបជុំជាមួយក្រុមការងារឬមិត្តភក្តិ។ បរិយាកាស និងការតុបតែងមានភាពរស់រវើក។ ប្រសិនបើលោកអ្នកមានបំណងស្វែងរក អាហារដ៏ប្រណិតនៅក្នុងភោជនីយដ្ឋានដ៏ស្រស់ស្អាតជាមួយនឹងអាហារដ៏ឈ្ងុយឆ្ងាញ់ នេះគឺជាកន្លែងដែលត្រូវទៅ។

ទីតាំង៖​ La Vie de Palais 
ព័ត៌មាន៖ La Vie de Palais

អត្ថបទគួរតែអានបន្ទាប់