La Cimbali៖ ម៉ាស៊ីនឆុងកាហ្វេជំនាន់ថ្មីសម្រាប់ការិយាល័យធ្វើការ និងហាងកាហ្វេរបស់អ្នក
ចង់បានពេលក្រោកពីដំណេកភ្លាមមានកាហ្វេឆ្ងាញ់ផឹក ឬ ចង់សម្រេចបំណងបើកហាងកាហ្វេតូចមួយផ្ទាល់ខ្លួន អ្នកត្រូវតែជ្រើសរើសម៉ាស៊ីនឆុងកាហ្វេឲ្យបានត្រឹមត្រូវ។ កាហ្វេដែលឆ្ងាញ់តែងតែផ្ចិតផ្ចង់ទៅលើម៉ាស៊ីន ដើម្បីឆុងមកបានកាហ្វេមួយកែវដែលមានគ្រីម៉ាកាហ្វេឥតខ្ចោះ និងរសជាតិដើមមិនបាត់បង់។ អ៊ីចឹងថ្ងៃនេះ FoodBuzz សូមណែនាំម៉ាស៊ីនឆុងកាហ្វេដែលត្រូវបានទទួលស្គាល់លើគុណភាពខ្ពស់ទូទាំងពិភពលោកគឺ “La Cimbali”។
ម៉ាស៊ីនឆុងកាហ្វេ La Cimbali នីមួយៗសុទ្ធតែប្រើប្រាស់សមាសធាតុដែលប្រកបដោយបច្ចេកវិទ្យាទំនើបជាមួយរូបរាងដ៏ស្អាតប្រណិត និងគំនិតច្នៃប្រឌិតខ្ពស់។ ក្រុមហ៊ុនផលិត La Cimbali តែងតែងប្រើប្រាស់នូវបច្ចេកវិទ្យាថ្មីៗ និងច្នៃរូបរាងដេញតាមទាន់សម័យកាល ដែលធ្វើទាក់ទាញភ្នែកមនុស្សគ្រប់គ្នា។ អ្វីដែលពិសេសជាងនោះ គឺម៉ាស៊ីនឆុងកាហ្វេរបស់ La Cimbali អាចប្រើប្រាស់បានទាំងនៅផ្ទះ ឬ សម្រាប់បើកជំនួញ។ ម៉ោះ បើកំពុងតែចាប់អារម្មណ៍ ពួកយើងនឹងណែនាំអ្នកពីម៉ាស៊ីនឆុងកាហ្វេ La Cimbali មួយចំនួនដែលអ្នកអាចរកបានតាមក្រុមហ៊ុន CYCS នៅកម្ពុជា។
ចាប់ផ្ដើមដំបូងជាមួយ M23UP! ម៉ាស៊ីន M23UP មានរូបរាងស្រស់សង្ហា និងភាពងាយស្រួលក្នុងការប្រើប្រាស់និងថែរក្សារបស់ម៉ាស៊ីន ដែលធ្វើឲ្យម៉ាស៊ីននេះជាពេញនិយមសម្រាប់អ្នកឆុងកាហ្វេទាំងជំនាញ និងមិនជំនាញ។ ប៊ូតុង និងតួរបស់ម៉ាស៊ីនកាហ្វេប្រកបដោយប្រណីតភាព និងទាកទាញ។ ក្រលែកមើលមួយភ្លែត អ្នកនឹងឃើញប៊ូតុងបញ្ជាបំពាក់ដោយភ្លើងពណ៌ក្រហមទាក់ទាញចំណាប់អារម្មណ៍របស់គ្រប់គ្នា ហើយថែមទាំងដំណើរការបានយ៉ាងល្អ។
M23UP មានជាលក្ខណៈ 2 Group និង 3 Group និង 3 ពណ៌សម្រាប់ឲ្យជ្រើសរើស (ខ្មៅ ស និងក្រហម)។ ម៉ាស៊ីនឆុងកាហ្វេនេះ ប្រើប្រាស់បច្ចេកវិទ្យ Reveco Tech ថ្មីបំផុត និងផ្ដាច់មុខរបស់ La Cimbali ជាហេតុដែលធ្វើឲ្យ M23UP ជាម៉ាស៊ីនដែលឈានមុខគេក្នុងទីផ្សារ ដោយសារភាពងាយស្រួលប្រើប្រាស់ សាមញ្ញ និងរឹងមាំរបស់វា។
ចំណែកឯ M26 ខុសពី M23UP បន្ដិចត្រង់រូបរាង និង Group។ ដោយ M26 មានត្រឹមតែ 1 Group និង 2 Group តែប៉ុណ្ណោះ ដែលធ្វើឲ្យរូបរាងវាតូចងាយស្រួលក្នុងការប្រើប្រាស់នៅគេហដ្ឋាន ឬ តាមបណ្ដាហាងកាហ្វេតូចៗ។ ទោះបីអ្នកមិនធ្លាប់រៀនឆុងកាហ្វេ អ្នកក៏អាចប្រើប្រាស់ម៉ាស៊ីននេះបានដោយងាយស្រួលជាមួយនឹងប៊ូតុងអេឡិចត្រូនិច ថែមទាំងសន្សំសំចៃភ្លើង និងកំណត់សីតុណ្ហភាពបានយ៉ាងល្អ។
ដំណើរការរបស់ M26 ល្អយ៉ាងនេះហើយ មិនអាចភ្លេចនិយាយពីដងស្ទីមទឹកដោះគោដែលធ្វើពីដែកអ៊ីណុកមិនជ្រេះ ដែលទៅពន្លឿនដំណើរការឆុងកាហ្វេបានឡើយ។ ប្រសិនបើធ្វើកាហ្វេឡាតេ ឬ កាពូឈីណូច្រើនកែវ មិនបាច់បារម្ភរឿងយូរឡើយ ព្រោះដងស្ទីមទឹកដោះគោរបស់ M26 អាចស្ទីមទឹកដោះគោបានយ៉ាងលឿន។
ចូលដល់ម៉ាស៊ីនឆុងកាហ្វេដែលពេញនិយមខ្លាំងរបស់ La Cimbali ម្ដងនោះគឺ M100 Attiva ដែលជាម៉ាស៊ីនឆុងកាហ្វេដែលមានការវិវឌ្ឍន៍ខ្លាំងដើម្បីផ្ដល់ភាពងាយស្រួល និងរហ័សក្នុងឆុងកាហ្វេដល់អ្នកឆុងកាហ្វេគ្រប់រូប។ ប្រជុំទៅដោយបច្ចេកវិទ្យាទំនើប M100 ជាការផ្គុំពី HAD, GTA និង TDA ដែលលក្ខណៈនីមួយៗរបស់បច្ចេកវិទ្យាទាំង 3 នេះគឺពិសេសមានតែមួយ។ វាត្រូវបានគេទទួលស្គាល់ថាជាម៉ាស៊ីនឆុងកាហ្វេមានគុណភាពខ្ពស់សម្រាប់ហាងកាហ្វេ។
សូម្បីតែរូបរាងក៏មានភាពទាក់ទាញ សន្សំសំចៃភ្លើង ដំណើរការនិងផ្ដល់លទ្ធផលល្អ ថែមអាចទុកចិត្តបានទៀតនោះ វាត្រូវបានគេចាត់ទុកថាជាម៉ាស៊ីនឆុងកាហ្វេអ៊ីតាលីដ៏ឆ្នើម។ M100 ប្រើប្រាស់នូវដងស្ទីមទឹកដោះគោ Turbosteam Milk4 ដែលអាចឲ្យអ្នកឆុងកាហ្វេស្ទីមទឹកដោះគោបាន 4 បែប និងក្នុងស៊ីតុណ្ហភាពខុសៗគ្នា។ M100 មានជា 2 Group និង 3 Group ហើយមាន 3 ពណ៌ ខ្មៅ ប្រផេះ និងស សម្រាប់ឲ្យជ្រើសរើស។
កំពុងតែចាប់អារម្មណ៍ម៉ាស៊ីនកាហ្វេទំនើបៗទាំងនេះមែនទេ? អ៊ីចឹងអាចទាក់ទងសម្រាប់ព័ត៌មានកាន់តែច្បាស់តាមរយៈលេខទូរសព្ទ +855 95 777 968 / 095 666 310។