នឹកដល់ហតផតឆ្ងាញ់ រសជាតិដើម តម្លៃសមរម្យ​ ដឹងតែនឹកដល់ កុងហ្វូឃីតឈិន ហើយ!

ហតផតបែបចិនសព្វថ្ងៃគឺជាម្ហូបដ៏ពេញនិយមសម្រាប់អតិថិជនមិនថាចាស់ មិនថាក្មេងនោះទេ។​ អ៊ីចឹងលោកអ្នកអាចអញ្ជើញមក កុងហ្វូឃីតឈិន បានដោយនៅទីនេះរសជាតិហតផតគឺអេមមែនទែន។

នៅ កុងហ្វូឃីតឈិន មានម្ហូបច្រើនមុខហតផតច្រើនឈុតសម្រាប់ជ្រើសរើស។ ជាពិសេសនោះគឺរសជាតិទឹកស៊ុបស៊ីវឈ័ន រសជាតិហឹរជាមួយនឹងក្លិនបែបចិន។​ សម្រាប់អ្នកអត់ចេះញ៉ាំហឹរលោកអ្នកអាចជ្រើសរើសទឹកស៊ុបរសជាតិសាច់មាន់​ រសជាតិប៉េងប៉ោះ និងរសជាតិផ្សិត។​ មិនត្រឹមមានតែហតផតប៉ុណ្ណោះទេថែមទាំងមានបែបអាហារសម្រន់ទៀតផងគ្រប់មុខសុទ្ធសឹងតែរសជាតិឌិតជាប់មាត់តែម្តង។​ 

នៅទីនេះមានកន្លែងអង្គុយដ៏មានផាសុកភាពក៏ដូចជាភ្លើងពណ៌បែបរ៉ូមែនទិក​ ធ្វើឲ្យការញ៉ាំអាហារកាន់តែឆ្ងាញ់មិនថាជាមួយក្រុមគ្រួសារមិត្ត​ភ័ក្ត្រ ឬ​គូរស្នេហ៌នោះទេ។ បើនិយាយពីគ្រឿងផ្សំ និងសាច់វិញធានាថាគឺសុទ្ធសឹងតែមានគុណភាពខ្ពស់ជាមួយបន្លែស្រស់ៗ និងការដេគ័រហាងនិងចានម្ហូបដែលមើលទៅគួរឲ្យចង់ញ៉ាំមែនទែន។ 

សម្រាប់អ្នកដែលចូលចិត្តញ៉ាំហតផតក៏ដូចជាមុខម្ហូបបែបចិនៗជាច្រើនមុខដែលមានជម្រើសសាច់គោ សាច់ចៀមដែលមានគុណភាពខ្ពស់សូមកុំភ្លេច កុងហ្វូឃីតឈិន។ ឥឡូវនេះកុងហ្វូឃីតឈិនក៏មានប្រូម៉ូសិនបញ្ចុះតម្លៃទៀតផងចង់ដឹងច្បាស់ជាមួយព័ត៌មានបន្ថែមអាចចូលទៅកាន់ហ្វេសប៊ុនផេក៖ Kungfu Kitchen

កុងហ្វូឃីតឈិន-Kungfu Kitchen

  • Street 57 corner 302, Sangkat Boeng Keng Kang I
  • 078 228 851

អត្ថបទគួរតែអានបន្ទាប់