ចង់ញ៉ាំស៊ុប Hot Pot ចិនក្រោម $6 ក្នុងមួយឈុត គួរតែទៅញ៉ាំនៅណា?

KungFu Kitchen ជាភោជនីយដ្ឋានបម្រើម្ហូបអាហារបែបចិនដែលទើបតែបើកដំណើរការអាជីវកម្មដើមឆ្នាំនេះប៉ុណ្ណោះ។ ភោជនីយដ្ឋាននេះមានទីតាំងស្ថិតនៅអគារតូចមួយតាមបណ្តោយផ្លូវ 302 ក្នុងតំបន់អ៊ូអរនៃសង្កាត់បឹងកេងកង។ គ្រាន់តែដើរចូលភ្លាម អ្នកនឹងត្រូវបានស្វាគមន៍ជាមួយនឹងទស្សនីយភាពរបស់ចុងភៅដែលកំពុងធ្វើការនៅជុំវិញផ្ទះបាយដើម្បីបញ្ចេញថ្វីដៃដ៏ចំណានជូនដល់អតិថិជនរបស់ពួកគេ។

ជាមួយនឹងសេវាកម្មយ៉ាងល្អ ស្វាគមន៍រាក់ទាក់ពីបុគ្គលិក ថែមទាំងមានជម្រើសអាហារបែបចិនជាច្រើនប្រភេទទៀតនោះ ធ្វើឲ្យ KungFu Kitchen ជាភោជនីយដ្ឋានចិនដែលកំពុងជាទីចាប់អារម្មណ៍របស់អ្នកក្រុងភ្នំពេញ។ ឈានជើងចូលដល់ក្នុងហាងភ្លាម អ្នកនឹងត្រូវបានទាក់ទាញដោយក្លិនស៊ុប (Hot Pot) មិនខាន។ មកដល់ KungFu Kitchen អត់ញ៉ាំស៊ុបម៉េចកើត! ប្រភេទស៊ុបមានដល់ទៅ 6 ឈុត និង 5 រសជាតិផ្សេងគ្នាសម្រាប់ឲ្យជ្រើសរើសតាមចំណង់ចំណូលចិត្តផ្ទាល់របស់អ្នក។ 

ពួកយើងបានកុម្ម៉ង់ Sichuan Spicy Soup ជាមួយឈុត Chicken Hot Pot  ឈុត Mapo Tofu និង KungFu Sweet and Sour Chicken។ យើងបានរង់ចាំមួយសន្ទុះដែរ ដោយសារអាហារមួយមុខៗត្រូវធ្វើឡើងដោយដៃភ្លាមៗជាពិសេសគឺ KungFu Sweet and Sour Chicken  តែម្តងដែលត្រូវការចម្អិនដល់ទៅ 3 ដំណាក់កាលដើម្បីឱ្យសំបកក្រៅមានលក្ខណៈស្រួយឆ្ងាញ់ និងមានរសជាតិជូរអែមៗដូចទៅនឹងឈ្មោះ ចំណែកឯសាច់មាន់ខាងក្នុងទន់ឆ្ងាញ់ មិនខ្សោះពិសេសតែម្ដង។ ឈុត KungFu Sweet and Sour Chicken និង Mapo Tofu  សាកសមបំផុតញុំាជាមួយបាយសធម្មតា ហើយក្នុងឈុតនេះក៏មានប្រភេទ side dish  ដែរ ដូចជាពងទាចៀន ត្រសក់ជ្រក់ និងសណ្តែកដីលីង។

ឈុត Chicken Hot Pot មកជាមួយបន្លែ មី និងសាច់មាន់។ ពេលស៊ុបពុះភ្លាមនោះ អ្នកអាចស្រង់ក្លិនគ្រឿងដ៏ឈ្ងុយចេញពីស៊ុបស៊ីឆ័ន ហើយអាចដាក់របស់ចូលញុំាបានល្មម។ ទឹកស៊ុបមានរសជាតិឆ្ងាញ់ មិនសូវហឹរដូចពណ៌ក្រហមឆ្អៅរបស់ស៊ុបឡើយ តែញ៉ាំយូរអាចនឹងស្ពឹកអណ្ដាត ដែលមកពីម៉ាឡានៅក្នុងម្ទេសស៊ីឆ័ន និងគ្រាប់ម្រេច។ ប្រសិនអ្នកញ៉ាំហឹរល្មម អាចនឹងត្រូវចិត្តឈុត Chicken Hot Pot នេះ។

ពួកយើងទទួលបាន Sichuan Dumpling with Chili Sauce មួយចានដោយឥតគិតថ្លៃនៅពេលយើងទទួលទានអាហារចន្លោះពីម៉ោង 2-5 ល្ងាចក្នុងកម្មវិធីប្រម៉ូសិន។ គាវមើលទៅទំនង ហើយក៏មានរសជាតិឆ្ងាញ់ដែរ។ នៅខាងក្នុងមានសាច់ជ្រូកចិញ្ច្រាំ ហើយពេលខាំមួយម៉ាត់ទៅវានឹងហូរចេញលាយលំជាមួយទឹកជ្រលក់ដែលស្រូបពីខាងលើដែលចូលជាតិគ្នាឆ្ងាញ់តែម្ដង។ ញ៉ាំមួយម៉ាត់ ហើយធានាថាអ្នកនឹងចង់ញុំាទៀត!

ទោះបីភោជនីយដ្ឋាននេះតូចក្តី តែមានបរិយាកាសល្អ ព្រមទាំងមានចម្រៀងចាក់កំដរ ហើយក៏បានមើលចុងភៅមមាញឹករៀបចំម្ហូបរបស់យើងនៅចង្ក្រានបាយដែរ។ នឹងចង់ញ៉ាំអាហារចិនលើកក្រោយ ដឹងតែរំលង Kungfu Kitchen អត់កើតទេ!

Kungfu Kitchen

  • Street 302, Sangkat Boeung Keng Kang, Khan Chamkarmorn, Phnom Penh
  • 096 247 5487

អត្ថបទគួរតែអានបន្ទាប់