មានដឹងអត់ភោជនីយដ្ឋាន គួងស៊ីហ្វូត មានទទួលរៀបចំពិធីជប់លៀងបែប VIP ខ្នាតតូចយ៉ាងប្រណិត?

ភោជនីយដ្ឋាន គួងស៊ីហ្វូត ស្ថិតនៅ Baitong Hotel & Resort ដែលជាសណ្ឋាគារលំដាប់ផ្កាយបួនយ៉ាងថ្លៃថ្នូរ បំពាក់ដោយគ្រឿងបរិក្ខាទំនើប និងការតុបតែងលម្អពិសេស ស្អាតប្លែកភ្នែក ធ្វើឱ្យគ្រប់គ្នាស្រឡាញ់ពេញចិត្តរហូតមានគូស្នេហ៍មួយចំនួនជ្រើសរើសទីនេះដើម្បីថតរូប Pre-wedding។ លំដាប់ផ្កាយបួនប្រណិតបែបនេះ ភោជនីយដ្ឋាន គួងស៊ីហ្វូត ដែលស្ថិតនៅជាន់ទី 6 ក៏ប្រាកដជាមានប្រណិតភាព និងបម្រើអាហារបែបថៃឆ្ងាញ់ៗមានគុណភាពខ្ពស់មិនខាន។

ក្រៅពីមកទទួលទានអាហារដ៏ឆ្ងាញ់មួយពេលនៅភោជនីយដ្ឋានបែបថៃ គួងស៊ីហ្វូត នៅទីនេះក៏មានសេវាកម្មថ្មីដើម្បីរៀបចំអាហារ VIP សម្រាប់ការទទួលទានបែបការងារ ឬ ការធ្វើពិធីខួបកំណើតផងដែរ។ ការរៀបចំដ៏អធិកអម និងហាយសូនឹងប្រព្រឹត្តនៅបន្ទប់ជាន់ផ្ទាល់ដី ដើម្បីបង្កើតពេលវេលានិងអនុស្សាវរីយ៍បំភ្លេចមិនបាន ដែលជាកន្លែងសាកសមនឹងបង្កើតការចងចាំល្អៗជាមួយមនុស្សជាទីស្រឡាញ់បំផុត។

អាហារជាផ្នែកមួយយ៉ាងសំខាន់ក្នុងការរៀបចំពិធី តូចក្ដីធំក្ដី។ កម្មវិធីបែប VIP បែបនេះត្រូវតែមានអាហារឆ្ងាញ់មកអមជាមួយ! ភោជនីយដ្ឋាន គួងស៊ីហ្វូត ជាភោជនីយដ្ឋានមកពីប្រទេសថៃមានប្រវត្តិវែងឆ្ងាយ តាំងពីឆ្នាំ 1978 ដែលមានឈ្មោះល្បីថាជាអ្នកជំនាញខាងគ្រឿងសមុទ្រអាំង និងរសជាតិទឹកជ្រលក់ពិសេសគ្មានពីរ។ បើចង់ដឹងឆ្ងាញ់ប៉ុណ្ណា FoodBuzz សូមនាំប្រិយមិត្តអ្នកអានមកមើលម្ហូបពិសេសប្រចាំហាងគឺ ក្ដាមឆាការី ដែលប្រើក្ដាមធំ សាច់ណែ​នស្រស់ គុណភាពខ្ពស់មកឆាជាមួយគ្រឿងការី ដើម្បីបង្កើតជារសជាតិពិសេសប្រចាំហាង។​

មុខម្ហូបឆ្ងាញ់ៗទៀតមានដូចជា​ បង្គារបំពង សាច់ផ្អែមស្រស់ និងបំពងស្រួយញ៉ាំជក់មាត់។ បាយឆាម្នាស់ រសជាតិបែបចិន ជាបាយឆាដាក់ក្នុងផ្លែម្នាស់មើលទៅទាក់ទាញ និងគួរឱ្យចង់ញ៉ាំ។ ចំណែក តុំយ៉ាំគ្រឿងសមុទ្ររួមមិត្ត វិញជាមុខម្ហូបជូរហឹរ រសជាតិបែបថៃ ផ្សំគ្រឿងឆ្ងាញ់ល្អ និងមានគ្រឿងសមុទ្រចម្រុះ អាចឱ្យអ្នកញ៉ាំភ្លក់រសជាតិគ្រឿងសមុទ្របានច្រើនប្រភេទក្នុងចានតែមួយ!

ចាប់អារម្មណ៍ជាមួយសេវាអាហារបែប VIP មែន? បន្ទប់ VIP ផ្ដល់ជូនដោយឥតគិតថ្លៃសម្រាប់អតិថិជនដែលបានចំណាយចាប់ពី $200 សម្រាប់ការកុម៉្មង់ពី ភោជនីយដ្ឋាន គួងស៊ីហ្វូត! បន្ទប់ VIP មានទំហំធំទូលាយ សម្រាប់មនុស្សពី 10 ទៅ 12 នាក់ និងអាងទឹកផ្ទាល់ខ្លួននៅខាងក្រៅសម្រាប់សម្រាកលំហែកាយបំបាត់ទុក្ខកង្វល់!

ស្វែងរកទីតាំងសម្រាប់ញ៉ាំអាហារលក្ខណៈឯកជន ហាយសូ? មកកក់កន្លែងនៅ ភោជនីយដ្ឋាន គួងស៊ីហ្វូត ធានាថាប្រាកដជាមិនខកចិត្តជាមិនខាន។​ (ភោជនីយដ្ឋាន គួងស៊ីហ្វូត ក៏មានសាវាទទួលរៀបចំដេគ័រសម្រាប់កម្មវិធីដែរ!)

Kuang Seafood Cambodia

  • 6th floor of Baitong Hotel & Resort, #10, Street 282, Sangkat Beong Keng Kang I, Phnom Penh
  • 023 230 599

អត្ថបទគួរតែអានបន្ទាប់