ក្រសាល ៖ ហាងកាហ្វេលាក់ខ្លួននៅផ្លូវលំ រចនាបទគួរឲ្យទាក់ទាញ ប្រែខ្លួនជា Lounge នាពេលរាត្រី

មានទីតាំងនៅក្នុងផ្លូវលំតូចមួយ ក្បែររបងម៉ង់ឌីយ៉ាល់ ហាងកាហ្វេក្រសាល បានទាក់ទាញភ្ញៀវជាច្រើនបើទោះបីជាទើបតែបើកក៏ដោយ។ ដំបូងក្រុម FoodBuzz ដើររកហាងអត់ឃើញទេ ប៉ុន្តែបានគុណបុណ្យអ្នកជិតៗជួយប្រាប់ក៏បានរកឃើញ។ 

ផ្លូវដើរចូលតូចប៉ុន្តែពេលចូលទៅក្នុងមានបរិយាកាសយ៉ាងល្អខុសពីខាងក្រៅ។ តុបតែងដោយរបស់ដូចសម័យមុនតែបែបអឺរ៉ុប មានដើមរុក្ខជាតិពណ៌បៃតងហើយតុកៅអីឈើ ធ្វើឲ្យហាងនេះមានបរិយាកាសល្អនិងធម្មជាតិមែនទែន។

ម្ចាស់ហាងចិត្តល្អរួសរាយរាក់ទាក់បានប្រាប់ FoodBuzz ថាគោលបំណងគាត់គឺចង់ឲ្យអតិថិជនដែលចូលមកមានអារម្មណ៍ធូរស្រាលពីសម្លេងរំខាននិងភាពតានតឹងនានា ដូច្នេះហើយបានជាគាត់ជ្រើសរើសទីតាំងនៅក្នុងរាងជ្រៅបែបនេះ។ គាត់បន្ថែមទៀតថាឈ្មោះក្រសាលមានន័យថា ឲ្យអ្នកដែលចូលមករំសាយស្រ្តេស និងទុក្ខកង្វល់ចោលឲ្យអស់ ហើយនឹងត្រូវបានទទួលស្វាគមន៍ប្រៀបដូចជាស្ដេច។ 

កាហ្វេទឹកដោះគោក្រសាលគឺជាភេសជ្ជៈប្រចាំហាងរបស់ ក្រសាល ។ ភេសជ្ជៈនេះធ្វើពីកាហ្វេបន្តិចជាមួយគ្រីមធ្ងន់និងទឹកដោះគោចំហុយជាមួយគ្នា ប្រើទឹកខារ៉ាមែលជំនួសទឹកស្ករ ធ្វើឲ្យភេសជ្ជៈមួយកែវនេះមានរសជាតិគ្រីមៗ ឈ្ងុយៗទឹកដោះគោ ប៉ុន្តែនៅតែមានក្លិនកាហ្វេលាយជាមួយគ្នា!

ក្រសាល​ ក៏ទើបតែដាក់មឺនុយម្ហូបថ្មីដែរដែលមានម្ហូបបែបអឺរ៉ុបៗ ហើយក៏មានបែបខ្មែរដែរ។ 

បន្ទាប់ពីម៉ោង ៦ ល្ងាចទៅ ក្រសាល ប្រែខ្លួនទៅជា Lounge មួយដែលអ្នកអាចកុម៉្មង់ភេសជ្ជៈ ស្រាក្រឡុក និងស្រាបៀរផ្សេងៗញ៉ាំបានរហូតដល់ម៉ោង១១យប់ផងដែរ។ 

សរុបមក ក្រសាល គឺជាកន្លែងដ៏សាកសមសម្រាប់អ្នកចង់ទៅអង្គុយលេងបន្ធូរអារម្មណ៌ ទៅជាមួយមិត្តភក្តិថតរូបស្អាតៗក៏បាន។ តម្លៃក៏ស្រដៀងនឹងហាងកាហ្វេដទៃ។ ដាក់ពិន្ទុឲ្យ ៤.៥/៥ សរុបណា៎ តែបើបរិយាកាសវិញឲ្យ ៥/៥ តែម្ដង!

សម្រាប់ព័ត៌មានលំអិតបន្ថែម ឬប្រម៉ូសិនផ្សេងៗ សូមចូលទៅកាន់ផេកហ្វេសប៊ុក Krosal - ក្រសាល ឬក៏ទាក់ទងទៅលេខ 081 368 388

Krosal - ក្រសាល

  • St. 237, Sangkat Psar Depo 1, Khan Toul Kork, Phnom Penh
  • 081 368 388

អត្ថបទគួរតែអានបន្ទាប់