តៀម Korn Café៖ គ្រាប់កាហ្វេនៃក្តីស្រលាញ់ និង ក្តីស្រម៉ៃ

មានដឹងអត់? កាហ្វេឆ្ងាញ់ និងកន្លែងស្អាតរៀបចំបានល្អ មិនមែនមានតែនៅតែហាងកាហ្វេទំនើបនោះទេ។ ថ្ងៃនេះ FoodBuzz ចង់ណែនាំអ្នកទាំងអស់គ្នាឲ្យស្គាល់តៀមកាហ្វេមួយ ដែលផ្តល់ទាំងរសជាតិ អនាម័យ សោភ័ណភាព  តម្លៃដ៏សមរម្យ រួមទាំងក្តីស្រលាញ់ជាមួយភេសជ្ជៈគ្រប់ដំណក់។

ហេតុអ្វីបានជាតៀមនេះពោរពេញទៅដោយក្តីស្រលាញ់ និងក្តីស្រម៉ៃ? Korn Café (កនកាហ្វេ) ចាប់ផ្តើមពីមនុស្ស 5 នាក់ ដែលក្នុងនោះ 2 នាក់ជាអ្នកមានបទពិសោធន៍ច្រើនក្នុងវិស័យភេសជ្ជៈ និង 3 នាក់ជាស្ថាបត្យករ។ ពួកគេបានច្របាច់បញ្ចូលកាហ្វេជាមួយសិល្បៈ តាមរយៈការស្វែងរកកាហ្វេល្អយ៉ាងសម្រិតសម្រាំង និងការរចនាតៀមយ៉ាងស្រស់ស្អាតប្លែកពីតៀមដទៃ។​

ជាមួយគ្នានេះផងដែរ ឈ្មោះថា “Korn” ឬ “កន” ជាភាសាខ្មែរ គឺតំណាងឲ្យ  “គូរកន គ្នីគ្នា” ដែលបញ្ជាក់ពីសាមគ្គីភាព និងរំលឹកទៅដល់ឈ្មោះផ្លូវដែលជាទីតាំងតៀមនេះផងដែរ គឺផ្លូវ “ឧកញ៉ា នូ កន”។ ទីថ្ងៃអនាគត កាហ្វេកន មានបំណងពង្រឹងអាជីវកម្មរបស់ខ្លួន និងពង្រីកសាខាបន្ថែមទៀត ហើយពួកគេសង្ឃឹមថាឈ្មោះរបស់ហាងកាហ្វេកន ជាការក្រែងរំលឹកដល់អ្នកគាំទ្រទាំងអស់ពីប្រភព និងដើមកំណើតរបស់ហាងកាហ្វេនេះផ្ទាល់។


សាកទាយមើលថា ភេសជ្ជៈអ្វីដែលពេញនិយមជាងគេ? នោះគឺ Iced Korn Café ។ ក្រៅពីគ្រាប់កាហ្វេមានគុណភាពខ្ពស់ និងត្រូវបានឆុងយ៉ាងយកចិត្តទុកដាក់ ភេសជ្ជៈនេះក៏មានបន្ថែមនូវទឹកដោះគោខាប់ និង គ្រីម ដែលធ្វើឲ្យវាកាន់តែឈ្ងុយឆ្ងាញ់មួយកម្រិតទៀតផងដែរ។ រសជាតិនេះហើយដែលទាក់ចិត្តអតិថិជនគ្រប់វ័យ ទាំងជិតឆ្ងាយឲ្យគាំទ្រទីនេះមិនដែលខាន។ សម្រាប់អ្នកមិនចេះញ៉ាំកាហ្វេ Korn Café ក៏មានភេសជ្ជៈផ្សេងៗជាច្រើនទៀតដែលមានរសជាតិឆ្ងាញ់ផងដែរ។ 


ចំណែកឯតម្លៃវិញ អតិថិជនអស់ក្ដីព្រួយបារម្ភតែម្ដង ព្រោះថាតម្លៃសមរម្យមែនទែន ដែលភេសជ្ជៈក្នុងមួយកែវមានតម្លៃចន្លោះពី 4,000 រៀល ទៅ 8,000 រៀលតែប៉ុណ្ណោះ។


អាចមើលដោយផ្ទាល់តាមអាសយដ្ឋានផ្លូវ 105 (ក្រោយសណ្ឋាគារ G Mekong Hotel ) ចម្ងាយប្រហែល 200m ពីសាលា Beltie Orussey សាខាទី 6 មកខាងផ្សារអូឬស្សី ឬ ទំនាក់ទំនងមកលេខទូរស័ព្ទ 098 404 010។ លើ foodpanda ក៏អាចកុម្ម៉ង់បានដូចគ្នា កនយើង!

KORN Cafe

  • Korn Cafe, Oknha Nou Kan Street (St. 105), Phnom Penh, Cambodia
  • 098 404 010
KORN Cafe

អត្ថបទគួរតែអានបន្ទាប់

See all