ធ្លាប់ទៅនៅ ភោជនីយដ្ឋានកូរ៉េដ៏ពេញនិយមលាក់ខ្លួននៅម្ដុំទួលគោកទាំង 7 នេះ?

បើថាអាហារកូរ៉េមិនមែនជាអាហារដ៏ពេញនិយមនៅកម្ពុជាមិនកើតនោះឡើយ។ ថ្មីត្បិតតែពេញនិយមខ្លាំង តែក៏ពិបាកនឹងរកកន្លែងញ៉ាំឆ្ងាញ់ដែរ ក្រុមការងារ FoodBuzz យល់អារម្មណ៍មួយហ្នឹង! ពួកយើងបានប្រមូលភោជនីយដ្ឋានកូរ៉េចំនួន 7 កន្លែងល្បីៗនៅម្ដុំទួលគោកដែលសាកសមបំផុតសម្រាប់ការជួបជុំគ្រួសារ និងមិត្តភក្ដិ។

(លេខរៀងមិនតាមលំដាប់)

#1 Goong Korean BBQ Restaurant

Goong គឺជាភោជនីយដ្ឋានកូរ៉េប៊ីប៊ីឃ្យូដែលអ្នកអាចរកបាននូវសាច់មានគុណភាពខ្ពស់ និងបន្លែស្រស់ៗជាច្រើនប្រភេទ។ បញ្ជីមុខម្ហូបទាំងអាហារ និងភេសជ្ជៈសុទ្ធតែមានលក្ខណៈល្អិតល្អន់ជាមួយនឹងជម្រើសច្រើន។ គ្រាន់តែឃើញក៏ស្រក់ទឹកមាត់ តែបើបានញ៉ាំទៀតដឹងតែជាប់ចិត្ត។

Goong Korean BBQ Restaurant

Goong Korean BBQ Restaurant

Goong Korean BBQ Restaurant

ម៉ោងបើក៖ 11 ព្រឹក - 2 រសៀល, 5 ល្ងាច - 10 យប់

លេខទំនាក់ទំនង៖ 023 880 033

ទីតាំង៖ ផ្ទះលេខ 105 ផ្លូវ 592 សង្កាត់បឹកកក់ ខណ្ឌទួលគោក រាជធានីភ្នំពេញ | Googlemap 

តម្លៃ៖ ៣ ដុល្លារឡើងទៅ

#2 The HWARO Cambodia Korean Firepot BBQ

តើអ្នកណាអាចទ្រាំបាន បើសាច់កំពុងអាំងឈ្ងុយម្លឹងៗ? រសជាតិកាន់តែពិសេសទៀតនោះ ពេលដែលសាច់ផ្ទាប់ជាមួយសាឡាត់ស្រស់ៗហើយជ្រលក់ជាមួយទឹកជ្រលក់ប្រចាំហាង។ នៅ The HWARO Cambodia Korean Firepot BBQ ពួកគេផ្តល់ជូននូវអាហារកូរ៉េជាច្រើនប្រភេទជាមួយនឹងតម្លៃសមរម្យភ្ជាប់ជាមួយនឹងកន្លែងចតយានយន្ដធំទួលាយ និងបរិយាកាសល្អ ថែមទាំងមានការបម្រើយ៉ាងដិតដល់ពីបុគ្គលិក ធ្វើឲ្យអ្នកបរិភោគគ្រប់រួបទៅពិសាម្ដងហើយម្ដងទៀត។

The HWARO Cambodia Korean Firepot BBQ

The HWARO Cambodia Korean Firepot BBQ

The HWARO Cambodia Korean Firepot BBQ

ម៉ោងបើក៖ 10 ព្រឹក - 10 យប់

លេខទំនាក់ទំនង៖ 016 777 740

ទីតាំង៖ ផ្ទះលេខ 1A ផ្លូវ 576 សង្កាត់បឹងកេងកង 2 ខណ្ឌទួលគោក រាជធានីភ្នំពេញ  | Googlemap 

តម្លៃ៖ 4.5 ដុល្លារឡើងទៅ

#3 Silla

Silla ជាភោជនីយដ្ឋានមួយដែលអ្នកអាចពិសាអាហារខ្មែរនាពេលព្រឹក និងអាហារកូរ៉េនាពេលថ្ងៃ និងល្ងាច។ តែអាហារដែលពេញនិយមបំផុតនៅទីនេះគឺសាច់អាំងបែបកូរ៉េដែលសម្បូរទៅដោយអាហារចានតូចៗមកជាមួយហ្នឹងតែម្ដង។ ជាពិសេសនោះ គឺសាច់មានគុណភាព និងប្រឡាក់មានរសជាតិឆ្ងាញ់ តែលឺថាមិនមានបម្រើសាច់ជ្រូកបីជាន់នោះឡើយ អ៊ីចឹងអ្នកចូលចិត្តញ៉ាំសាច់បីជាន់អាចនឹងខកចិត្តបន្ដិច ប៉ុន្ដែសាច់ផ្សេងក៏សុទ្ធតែឆ្ងាញ់ដែរ។

SILLA

SILLA

ម៉ោងបើក៖ ម៉ោង 10 ព្រឹក - 2 រសៀល, 5 ល្ងាច - 10 ល្ងាច

លេខទំនាក់ទំនង៖ 086 215 000

ទីតាំង៖ ផ្ទះលេខ 34 ផ្លូវ 337 សង្កាត់បឹងកក់ 1 ខណ្ឌទួលគោក រាជធានីភ្នំពេញ | Googlemap 

តម្លៃ៖ 6 ដុល្លារឡើងទៅ

#4 Dae Jang Geum

ប្រសិនបើអ្នកនៅម្តុំទួលគោកអ្នកប្រហែលជាស្គាល់ Dae Jang Geum ហើយ។ Dae Jang Geum បានចាក់ឬសនៅភ្នំពេញជាច្រើនឆ្នាំមកហើយ និងមានកេរ្ដិ៍ឈ្មោះល្បីទៅលើអាហារកូរ៉េរសជាតិដើមជាមួយនឹងការផ្តល់ជូនអាហារឆ្ងាញ់ៗ និងសាច់មានគុណភាពល្អ។ ទីនេះពេញនិយមសម្រាប់ការបរិភោគអាហារជុំគ្រួសារ ដោយគ្រាន់តែដើរចូលមានការស្វាគមន៍យ៉ាងកក់ក្ដៅ និងសេវាកម្មបម្រើអាហារ។

Dae Jang Geum - Photo Courtesy @王詠智

Dae Jang Geum - Photo Courtesy @madelyn lyn

ម៉ោងបើក៖ 11 ព្រឹក - 10 យប់

ទីតាំង៖ ផ្ទះលេខ 61 ផ្លូវ 592 សង្កាត់បឹងកក់ ខណ្ឌទួលគោក រាជធានីភ្នំពេញ | Googlemap 

លេខទំនាក់ទំនង៖ 012 750 147/012 750 146

តម្លៃ៖ 8 ដុល្លារឡើងទៅ

#5 More & More Restaurant

ភោជនីយដ្ឋាន More & More មានការគាំទ្រជាច្រើនពីភ្ញៀវទេសចរកូរ៉េ ដោយម្ហូបមួយមុខៗសុទ្ធតែឆ្ងាញ់ និងជាអាហារចម្អិនបែបលក្ខណៈគ្រួសារ ដែលអាចធានាបាននូវរសជាតិដើមគ្រ​ប់មុខតែម្ដង។

More & More Restaurant - Photo Courtesy @신한길

More & More Restaurant - Photo Courtesy @Natsumipu

ម៉ោងបើក៖ 7 ព្រឹក - 10 យប់

លេខទំនាក់ទំនង៖ 012 660 532

ទីតាំង៖  ផ្ទះលេខ 43 ផ្លូវលេខ 287, សង្កាត់បឹងកក់ទី 2 ខណ្ឌទួលគោក រាជធានីភ្នំពេញ | Googlemap  

#6 Heng Heng Restaurant - មីឆាហេងហេង

គ្រាន់តែដើរចូល Heng Heng Restaurant - មីឆាហេងហេង អ្នកនឹងចាប់អារម្មណ៍អតិថិជននៅទីនេះភាគច្រើនជាសិស្សសាលា ដោយសារតែទីនេះមានបម្រើនូវអាហារយ៉ាងឆ្ងាញ់ និងក្នុងតម្លៃសមរម្យសាកសមបំផុតសម្រាប់ការជួបជុំជាមួយមិត្តភក្ដិ។

Heng Heng Korean Restaurant - Photo Courtesy @InChul Hwang

Heng Heng Korean Restaurant - Photo Courtesy @jin MR

Heng Heng Korean Restaurant - Photo Courtesy @Sok Phirom

ម៉ោងបើក៖ 9 ព្រឹក - 9 យប់

លេខទំនាក់ទំនង៖ 012 505 663

ទីតាំង៖ ផ្ទះលេខ 72B ផ្លូវលេខ 317, សង្កាត់បឹងកក់ទី 2 ខណ្ឌទួលគោក រាជធានីភ្នំពេញ | Googlemap 

តម្លៃ៖ ចាប់ពី 4 ដុល្លារឡើងទៅ

#7 Cupbop TK

Cupbop បម្រើនូវអាហារបែបកូរ៉េនៅក្នុងចានក្រដាស ។ Cupbop មានរសជាតិ ឆ្ងាញ់ តម្លៃសមរម្យ និងងាយស្រួល សម្រាប់ការខ្ចប់យកទៅញ៉ាំនៅផ្ទះ។

Cupbop

ម៉ោងបើក៖ 8 ព្រឹក - 8 យប់

លេខទំនាក់ទំនង៖ 012 947 054

ទីតាំង៖ ផ្ទះលេខ 67 ផ្លូវ 592 សង្កាត់បឹងកក់ទី 2 ខណ្ឌទួលគោក រាជធានីភ្នំពេញ | Googlemap

តម្លៃ៖ 2 ដុល្លារឡើង

អត្ថបទគួរតែអានបន្ទាប់