មកដល់ថ្មីទៀតហើយ សម្រាប់អ្នកចូលចិត្តមាន់បំពងកូរ៉េកុំភ្លេចមកសាកនៅ Ssal Chicken
អ្នកចូលចិត្តញុំាសាច់មាន់កូរ៉េប្រាកដជាពេញចិត្តនឹងដំណឹងនេះមិនខាន! Ssal Chicken គឺជាហាងសាច់មាន់ដែលមានប្រភពមកពីប្រទេសកូរ៉េផ្ទាល់តែម្តង ដូច្នេះហើយគ្រឿងផ្សំរបស់ពួកគេសឹងតែទាំងអស់ត្រូវបាននាំចូលមកពីប្រទេសកូរ៉េដើម្បីធានានូវគុណភាព និង រសជាតិដើម។
នៅទីនេះ លោកអ្នកមានជម្រើសអាចញុំាសាច់មាន់ចម្រុះមុខ មិនថាសាច់មាន់បំពង មាន់អាំង មាន់ខ្វៃ មាន់បំពងប្រឡាក់គ្រឿង ឬ មាន់បំពងឆាគ្រឿង លោកអ្នកអាចហៅញុំាបានទាំងអស់។ សាច់មាន់បំពងឈីស និង សាច់មាន់បំពងទឹកស៊ីអ៊ីវ ផ្សំពីសាច់មាន់បំពងដែលត្រូវបានបំពងដោយប្រើប្រាស់នូវម្សៅអង្គរដែលរក្សាភាពស្រួយរបស់សាច់មាន់បានយូរជាងម្សៅមីធម្មតា។
សាច់មាន់បំពងឈីស មានរសជាតិប្រៃផ្អែមតិចៗដោយសារតែម្សៅឈីសរោយពីលើ ហើយរីឯសាច់មាន់បំពងទឹកស៊ីអ៉ីវវិញមានរសជាតិប្រៃហិរតិចៗដោយសារត្រូវបានឆាជាមួយទឹកស៊ីអ៉ីវនិងម្ទេស។
សម្រាប់អ្នកចូលចិត្តញុំាសាច់មាន់គ្មានឆ្អឹងវិញ លោកអ្នកក៏អាចកុម្ម៉ងជាមួយនឹង សាច់មាន់បំពងផ្អែមហិរដែលត្រូវបានបំពងហើយឆាជាមួយគ្រឿងយ៉ាងឥតខ្ចោះ ហើយមានរសជាតិផ្អែមលើសរសជាតិហិរ។
ចំណែក មាន់ខ្វៃគ្មានឆ្អឹង វិញ ត្រូវបានផ្សំពីមាន់ដែលបានខ្វៃយ៉ាងសម្រិតសម្រាងសម្រាប់លោកអ្នកខ្ចប់ជាមួយនឹងសំបកគួងព្រមទាំងបន្លែមួយចំនួន។ ហើយប្រសិនបើលោកអ្នកចង់ញុំាមាន់ខ្វៃជាមួយបាយ លោកអ្នកក៏អាចកុម្ម៉ងញុំាបាននូវ បាយឆាគ្រឿងសមុទ្រជាមួយនឹងមាន់ខ្វៃ ដែលលោកអ្នកនឹងពេញចិត្តទាំងបាយឆាទាំងមាន់ខ្វៃ ដោយសារតែទាំងសាច់មាន់និងគ្រឿងសមុទ្រសុទ្ធសឹងតែចម្អិនយ៉ាងស្រស់ល្អ។
ក្រៅពីនេះ អ្វីដែលពិសេសជាងនេះទៀតដែលលោកអ្នកមិនងាយរកបាននៅហាងសាច់មាន់កូរ៉េផ្សេងៗគឺម្ហូបក្រៅបន្ថែមដែលលោកអ្នកទទួលបានដោយឥតគិតថ្លៃជាច្រើនមុខ។ នៅ Ssal Chicken លោកអ្នកនឹងទទួលបាននូវ គីមឈី ជ្រក់ត្រសក់ និង ជ្រក់ឆៃថាវ។
ហើយកុំភ្លេច ញុំាសាច់មាន់ដ៏ឈ្ងុយឆ្ងាញ់របស់លោកអ្នកជាមួយនឹងស្រាសកូរ៉េទៀតណា ដើម្បីទទួលបានរសជាតិកូរ៉េដើមពិតៗ។ មិនមែនមានតែស្រាសកូរ៉េទេណា បើមិនចង់ញុំាស្រាក៏អាចញុំាកូកាកូឡា កាហ្វេ និងភេសជ្ជៈជាច្រើនផ្សេងទៀតនៅទីនេះបានដែរ។
នៅចាំអីទៀត ទៅញុំាសាច់មាន់កូរ៉េដូចជនជាតិកូរ៉េគេដើមទាំងអស់គ្នានៅ Ssal Chicken!
តម្លៃ៖ ចាប់ពី $8.00 ឡើងទៅ
ទីតាំង៖ ផ្ទះលេខ 39A ផ្លូវលេខ 288 (ម្តុំពេទ្យចិន) | Googlemap
បើកពីម៉ោង 10AM - 10PM