របៀបងាយៗធ្វើស៊ុបបែបកូរ៉េ ក្ដៅៗ មានជាតិ ទុកហុត ពេលភ្លៀងធ្លាក់ត្រជាក់ៗ

រដូវភ្លៀងកាន់តែខិតចូលមកជិត ​ខ្យល់ត្រជាក់ៗ ចង់ញ៉ាំអីក្តៅៗរំងាប់ភាពរងា? សាកធ្វើស៊ុបបែបកូរ៉េ Army Stew ញ៉ាំបានណា! ងាយៗ លឿនៗ ហើយឆ្ងាញ់ទៀត! ចាំឲ្យដារ៉ូប្រាប់ពីរបៀបធ្វើណា!

#គ្រឿងផ្សំ

១. ទឹកម្ទេសកូរ៉េ Gujajang (១-២ស្លាបព្រាបាយ)

២. ម្ទេសម៉ត់កូរ៉េ (២-៣ ស្លាបព្រាបាយ)

៣. ស្ករ (១ស្លាបព្រាកាហ្វេ)

៤. ទឹកសុីអុីវ (២ស្លាបព្រាកាហ្វេ)

៥. ខ្ទឹមសចិញ្រ្ចាំ (២-៣កំពិស)

៦. តៅហ៊ូ និងប្រហិត (តាមចំណង់ចំណូលចិត្ត)

៧. ឈីស

៨. មី

៩. សណ្ដែកសៀងកំប៉ុង

១០. ខ្ទឹមខ្យល់

១១. ទឹកស៊ុបមាន់ ឬទឹកធម្មតាក៏បាន

#របៀបធ្វើ

១. ជាដំបូងធ្វើគ្រឿងស៊ុបដោយលាយទឹកម្ទេសកូរ៉េ ម្ទេសម៉ត់កូរ៉េ ស្ករ ទឹកសុីអុីវ ខ្ទឹមសចិញ្រ្ចាំចូលគ្នាឲ្យសព្វល្អហើយទុកមួយឡែកសិន

២. រៀបតៅហ៊ូ និងប្រហិត ឈីស មី សណ្ដែកសៀងកំប៉ុង ខ្ទឹមខ្យល់ចូលឆ្នាំង

៣. ដាក់គ្រឿងស៊ុបពីលើ

៤. ចាក់ទឹកស៊ុបមាន់ ឬទឹកធម្មតាចូល

៥. បើកភ្លើង ហើយចម្អិនឲ្យក្ដៅ ជាការស្រេច!

បានស៊ុបក្ដៅៗហើយ Pepsi ត្រជាក់ៗ ដឺងតែធូរស្រាលពីភាពនឿយហត់ទាំងអស់តែម្ដង! កុំភ្លេចចូលទិញ Pepsi ផងណា ដឹងតែឆ្ងាញ់មាត់ សប្បាយចិត្តហើយ៕

អត្ថបទគួរតែអានបន្ទាប់