KOKO Tea Bar៖ ហាងតែគុជបើកថ្មីរសជាតិដើមពីប្រទេសតៃវ៉ាន់ជាមួយជម្រើសភេសជ្ជៈប្លែកៗ

ថ្ងៃនេះ FoodBuzz មានដំណឹងល្អជូនប្រិយមិត្តទាំងអស់គ្នា! KOKO Tea Bar បានបើកដំណើរការហើយដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវ 155 ងាយស្រួលរក ហើយពិសេសហាងមានទីធ្លាធំទូលាយ ទាំងក្នុងហាង និង កន្លែងចតយានយន្ត។ នៅទីនេះមានម៉ឺនុយភេសជ្ជៈពិសេសៗនិង ថ្មីៗជាច្រើនមុខ ។


KOKO Tea Bar មានការតុបតែងហាងនិង ការដេគ័រមានភាពស្រស់ស្អាតតាំងពីមុខហាងដល់ក្នុងហាងដែលផ្តល់ភាពងាយស្រួលក្នុងការអង្គុយសិក្សា និងពិភាក្សាការងារ។​​ អ្វីដែលធ្វើឲ្យ KOKO Tea Bar ពិសេសនោះគឺភេសជ្ជៈមួយចំនួនប្លែក ដែលមិនមាននៅហាងតែទឹកដោះគោដទៃ។

កាន់តែពិសេសទៀតនោះ សម្រាប់អ្នកចូលចិត្តញ៉ាំតែទឹកដោះគោ តែមានបញ្ហាធ្វើទុក្ខពោះក្រោយញ៉ាំទឹកដោះគោ (Lactose Intolerance) ពេលនេះអ្នកអាចញ៉ាំបានហើយ ដោយនៅ KOKO Tea Bar មានជម្រើសទឹកដោះគោដល់ទៅ ២ គឺ ទឹកដោះគោស្រស់ និងទឹកសណ្ដែក។ ចឹងបើប្រើទឹកសណ្ដែកជំនួសដោយទឹកដោះគោ ដឹងតែលែងខ្លាចញ៉ាំតែទឹកគោទៀតហើយ! 

ជម្រើសភេសជ្ជៈរហូតដល់ 34 មុខ និងគ្រឿងបន្ថែម (Topping) ដល់ទៅ 7 ប្រភេទ។ ភេសជ្ជៈដែលសឹងតែពិបាករកជាងគេ​ និងមានតែនៅ KOKO Tea Bar គឺ Cake Latte។ សូម្បីតែពួកយើងអ្នកសាកផ្ទាល់ក៏ មានអារម្មណ៍ថាប្លែកដែរ ហើយត្រូវម៉ាច់សម្រាប់អ្នកចូលចិត្តផ្អែម។ តែបើអ្នកជាហ្វេនភេសជ្ជៈបែបគ្រីមមី ចឹងត្រូវតែសាកភេសជ្ជៈបែបគ្រីមឈីស (Cream Cheese) នៅ KOKO Tea Bar។ 

ភ្លេចម៉េចបានជាមួយ Milk Tea និង Brown Sugar! និយាយពីថាជម្រើសរសជាតិច្រើនហើយ សុទ្ធតែជារសជាតិសំណព្វរបស់អ្នកចូលចិត្តតែទឹកដោះគោ។ បើបានប៊ឺតតែទឹកដោះគោបណ្ដើរ ទំពារ Topping ប្រភេទគុជ ឬ ចាហ៊ួយបណ្ដើរទៀត ដឹងតែបំភ្លេចអារម្មណ៍មួយនេះមិនបានតែម្ដង។ ចំពោះអ្នកចូលចិត្តភេសជ្ជៈបែបតែ ក៏មិនត្រូវខកខានជាមួយ មីនុយ Flavored Tea ផងដែរ។ 

កុំភ្លេចទៅសាកនៅ KOKO Tea Bar ទាំងអស់គ្នា! ឬចូលទៅកាន់ហ្វេសប៊ុកផេក និងទាក់ទងទៅកាន់លេខទូរស័ព្ទ 093 888 844

KOKO Tea Bar

  • Street 470, Sangkat Toul Tom Poung, Khan Chamkarmorn, Phnom Penh

អត្ថបទគួរតែអានបន្ទាប់