KOI Thè
- Available at all KOI Thè stores
- 023 500 3183
មេឃក្តៅអើយក្តៅ! អ្នកទាំងអស់គ្នាសាកស្រមៃមើលថាបើបានផឹកអីត្រជាក់ៗ មានរសជាតិជូរអែម មិនដឹងជាស្រស់ស្រាយប៉ុណ្ណាទេត្រូវអត់? FoodBuzz ចង់ប្រាប់ប្រិយមិត្តទាំងអស់គ្នាថា ក្នុងរដូវកាលខែក្តៅនេះ KOI Thé Cambodia បានចេញនៅភេសជ្ជៈថ្មី (Seasonal Drink) របស់ខ្លួនរហូតដល់ទៅ 2 រសជាតិផ្សេងគ្នាឯណោះ!
ភេសជ្ជៈថ្មីទាំង 2 មុខរបស់ KOI Thé លើកនេះគឺនៅក្នុង Yogurt Series ដែលមាន Yogurt Green Tea និង Yogurt Black Tea សុទ្ធសឹងតែជាភេសជ្ជៈ ប្រមូលផ្តុំទៅដោយអត្ថប្រយោជន៍ល្អៗជាច្រើន ដែលជាជំនួយទៅដល់សុខភាព ជាពិសេសក្នុងរដូវខែក្តៅនេះ ក៏ដូចជាធ្វើឲ្យអ្នកញុាំមានអារម្មណ៍ស្រស់ស្រាយ និង កាត់បន្ថយភាពតានតឹងគ្រប់កាលៈទេសៈ!
បើនិយាយពីរសជាតិ Yogurt Green Tea នេះវិញហា៎ ធានាថាពេលញុាំមួយម៉ាត់ដំបូង ប្រិយមិត្តនឹងទទួលបានរសជាតិស្រាលស្រទន់ រសជាតិជូរអែមចេញពីទឹកដោះគោជូរ និង ក្លិនឈ្ងុយតែបៃតងដែលធ្វើឲ្យយើងមានអារម្មណ៍ស្រស់ស្រាយ ពេលដាក់មួយក្អឹកហើយចង់ថែមទៀតរហូតដល់អស់ពីកែវហ្មង។
ហើយចំណែកឯ Yogurt Black Tea គឺជាភេសជ្ជៈត្រជាក់ៗស្រស់ស្រាយដែលរសជាតិរាងដិតជាង Yogurt Green Tea បន្តិច ដែលត្រូវម៉ាច់សម្រាប់អ្នកដែលចូលចិត្តភេសជ្ជៈរាងជូរអែម និង ចូលចិត្តផឹកតែរាងចាស់។ រសជាតិតែ និង ទឹកដោះគោជូរត្រូវគ្នាណាស់ គេធ្វើភ្លាមៗត្រជាក់ៗទៀតគឺត្រូវចិត្ត FoodBuzz តែម្តង និយាយមែនទែនហា៎!
ក្នុង Yogurt Green Tea និង Yogurt Black Tea មួយកែវមានផ្ទុកសារធាតុប្រូតេអុីនច្រើនដូចជា វីតាមីន D និង វីតាមីន E ល្អៗក្នុងការថែរក្សាស្បែកនាខែក្តៅនេះ ហើយមានត្រឹមតែ 50 កាឡូរីប៉ុណ្ណោះ។
កំពុងតែសេដអត់មានអ្នកថែផង ឥឡូវលឺថាភេសជ្ជៈថ្មីរបស់ KOI Thé ធានាជួយថែសុខភាពទៀត អត់ម៉េចបានគ្នាយើង! តម្លៃវិញគឺចាប់ពី $1.8 ប៉ុណ្ណោះ ដាក់ម្នាក់មួយកែវហ្មងទោតស់!
By proceeding, you agree to our Terms of Use and confirm you have read our Privacy Policy.