ប្លែកអារម្មណ៍ម៉េចទៅជាមួយខយ តែបៀ?

ខយតែផឹកហើយ នៅឡើយតែខយស្រាបៀ។ ថ្ងៃនេះឃើញខយប្រកាសចេញនូវរសជាតិថ្មី គឺ ខយ តែបៀ (The Malt Beer Tea) ដែលជាភេសជ្ជៈលាយបញ្ជូលគ្នារវាង តែបៃតង និងស្រាបៀស្រូវសាឡី VATTANAC។ ប្លែកណាស់ មែនអត់?

អេតមីនបានទៅតម្រង់ជួរដណ្ដើមទិញជាមួយគេហើយអ្ហៃ! ហើយក៏បានសាករសជាតិដែរ។ និយាយពីរសជាតិវិញ គឺស្រាលស្រទន់ ផ្អែម និងមិនមានជាតិល្វីងឡើយ។ ពិសេសនោះអ្នកចូលចិត្តញ៉ាំតែ ច្បាស់ជាត្រូវចិត្ត ព្រោះ ខយ តែបៀ មានរសជាតិ និងក្លិនតែខ្លាំង។ សម្រាប់មិត្តនារីៗយើងហ្នឹង ដឹងតែត្រូវចិត្តម៉ង់!

សម្រាប់កំប៉ុងស្រាបៀវិញ ថ្មីប្លែកតែម្ដង។ សំបកពណ៌បែប minimalist ហើយពណ៍ matt ស្អាតប្លែកម៉ង់អ្ហា៎! ចំណែកក្រវិលគាស់ មិនមែនដូចក្រវិលគាស់ស្រាបៀធម្មតាទេ តែវាទាញដូចសំបក skincare ចឹង។ អេតមីនសសេរបណ្ដើរ ផឹកបណ្ដើរ ឥឡូវស្រវឹងស្រឿងៗអ្ហៃ! សូមទៅផឹកបន្ដហើយណា៎! 

ចង់ដឹងរសជាតិឆ្ងាញ់បែបណា ចាំសាកខ្លួនឯងក៏បាន តែចំនួនមានកំណត់ណា៎ ចឹងត្រូវតែរួសរាន់ហើយ។ មានលក់តែនៅសាខា៖ 

·        ខយតេ​ រាជធានី​

·        ខយតេ​ ជ្រោយចង្វា​

·        ខយតេ​ ប៉េងហួត​ បឹងស្នោ​

·        ខយតេ​ ទួលគោក​

·        ខយតេ​ ព្រះនរោត្តម

·        ខយតេ​ ម៉ៅសេទុង

·        ខយតេ​ វឌ្ឍនៈកាពីតាល់​

·        ខយតេ​ វេងស្រេង​

·        ខយតេ​ ឈូកមាស

·        ខយតេ​ សៀមរាបផ្សារលើ

 

KOI Thè

អត្ថបទគួរតែអានបន្ទាប់