ចុងសប្ដាហ៍ទៅផ្សារាត្រី Khmer StrEAT មើលថ្ងៃលិចនៅកោះនរា

នៅចុងសប្តាហ៍ ភាគច្រើនអ្នកទាំងអស់គ្នាតែងតែទៅកោះនរា ដើម្បីអង្គុយស្រូបខ្យល់អាកាសបរិសុទ្ធ ញ៉ាំអាហារឆ្ងាញ់ៗ ឬក៏លំហែកាយជាមួយមិត្តភក្តិនៅទីនោះដើម្បីជជែកគ្នាលេងនិយាយរឿងក្នុងចិត្តជាដើម។ មានផ្សាររាត្រីមួយទៀតកន្លែងទៀតហើយ ទើបតែបើកកាលពីសប្ដាហ៍មុននេះ ដែលបើកលក់ជាផ្លូវការនៅថ្ងៃទី 19 ដល់ថ្ងៃទី 21 ខែមករា ឆ្នាំ 2024 ហើយនឹងបើកជារៀងរាល់ចុងសប្តាហ៍ចាប់ពីម៉ោង 4 រសៀល រហូតដល់ម៉ោង 11 យប់។ វា​ជា​ពេល​វេលា​ដែលប៊េសបំផុតសម្រាប់​អ្នកបម្រើការងារ​ដើម្បីបញ្ចប់ការងារ ឬសិស្សានុសិស្សបញ្ចប់​ការសិក្សាមកកាត់ស្រ្តេសដើម្បីញាំុអាហារឆ្ងាញ់ៗនៅទីនោះ។ 


ផ្សាររាត្រីនេះ មានទីតាំងស្ថិតនៅខណ្ឌច្បារអំពៅ ដែលជាទីក្រុងរណបដ៏រស់រវើក អាចធ្វើដំណើរបានយ៉ាងងាយស្រួលតាមរយៈស្ពានតភ្ជាប់ពីកោះពេជ្រទៅបាន។


កំពុងរកកន្លែងដែលអាចរីករាយទាំងការញ៉ាំអាហារឆ្ងាញ់ៗ និងការទិញទំនិញក្នុងពេលតែមួយត្រូវអត់? ចាំកាលទៀតកោះនរាយើងនឹងមានផ្សាររាត្រីមួយ បានទាំងទេសភាព បរិយាកាស ទាំងខ្យល់ ហើយយប់ឡើងវិញរិតតែមានខ្យល់ត្រជាក់បកមក​ បើបានដាក់ហតផតមួយចានកាន់ល្អម៉ង។  មិនត្រឹមតែញាំុអាហារស្រូបខ្យល់ទេមានថែមទាំងមានក្រុមតន្រ្តីច្រៀងចម្រៀងដើម្បីកំដរអារម្មណ៍ទៀតផងដើម្បីបំបាត់ភាពតានតឹងរបស់អ្នកពីការងារឬការសិក្សា។ ឃើញឡូយអត់បានទាំងស្ដាប់តន្រ្ដីបានទាំងញាំុអាហារឆ្ងាញ់!                          

នៅផ្សារាត្រីកោះនរាមានតូបអាហារ និងភេសជ្ជៈជាច្រើនជម្រើសនៅទីនោះ រួមមាន អាហារខ្មែរ ប្រហិត មី នំបញ្ចុក ការ៉េម គ្រឿងសមុទ្រ បាយឆា​ មីឆា ស្រាបៀរ ទឹកផ្លែឈើ និងច្រើនមុខទៀតរាប់មិនអស់។ មិនត្រឹមតែប៉ុណ្ណោះ ទេនៅទៅនោះក៏មានតូបលក់វត្ថុអនុស្សាវរីយ៍ ដែលអ្នកអាចទិញជូនមនុស្សជាទីស្រលាញ់របស់អ្នក គ្រឿងអល្ការ ដង្កាមសម្រាប់គៀបសក់ អាវយឺត ប្រដាប់ប្រដាក្មេងលេង និងស្បែកជើងជាដើម។ FoodBuzz ណែនាឱ្យអ្នកទាំងអស់គ្នាសាកល្បង មឹកអាំងជាមួយស្រាបៀរគឺថាឆ្ងាញ់សាហាវ។ ហើយបើបានមកលេងនៅម៉ោង 5 ល្ងាចវិញ អ្នកទាំងអស់គ្នាដឹងតែបានឃើញថ្ងៃលិចដ៏ស្រស់ស្អាតបំផុតដែលមិនធ្លាប់ឃើញ។ ប្រាប់មួយទៀតពេលដាក់សុរាចូលពោះហើយ កុំភ្លេចញ៉ាំការ៉េមផងព្រោះវានឹងធ្វើឱ្យអ្នកស្រស់ស្រាយបន្ទាប់ពីបានញាំុអាហារជាច្រើនមុខមក។

កុំភ្លេចទៅលេងផ្សាររាត្រីនៅកោះនរា Khmer StrEAT Food Festival & Night Market ទាំងអស់គ្នា បើមិនទាន់បានទៅលេង! 🍜 #KhmerStrEATKohNorea

Facebook: Khmer StrEAT Food Festival & Night Market

TikTok: Khmer StrEAT Food Festival & Night Market

Telegram: Khmer StrEAT Food Festival & Night Market                                                                     

អត្ថបទគួរតែអានបន្ទាប់