ចំណាយចាប់ពី $12 បានញ៉ាំសាច់អាំងកូរ៉េបណ្តើរ មើលទេសភាពដងទន្លេសាបបណ្តើរនៅ Kogi Terminal! 

ឃ្លានសាច់អាំងកូរ៉េ កុំភ្លេចទៅ Kogi Terminal! មានសាច់អាំងឆ្ងាញ់ ហើយទេសភាពស្អាត់ទៀត រកណាបាន? ល្ងាចៗឡើងចេញពីធ្វើការ បើចង់ញុាំសាច់អាំងបែបកូរ៉េអី អាចមកសាកនៅហាង Kogi Terminal បានណា៎!

ហាងសាច់អាំងបែបកូរ៉េមួយកន្លែងនេះទើបតែបើកថ្ងៃទី 25 ខែវិឆ្ឆិកាកន្លងទៅនេះ តែរសជាតិមិនចាញ់ហាងផ្សេងៗនោះទេ។ ហាង Kogi Terminal នេះមិនមែនមានតែឈ្មោះថាហាងបែបកូរ៉េទេ តែបរិយាកាស និងការតុបតែងហាងគឺពេលដែលបានទៅដល់មានអារម្មណ៍ថាដូចនៅក្នុងប្រទេសកូរ៉េផ្ទាល់អុីចឹង។ 

ការតុបតែងលម្អហាងគឺមានជាភ្លើងពណ៌ក្រហមបែបរ៉ូមែនទិច និងមានបំពាក់នូវគោមពេញបរិវេណហាង។ ហើយមានដឹងអត់ថា ហាងនេះគឺឋិតនៅជាប់នឹងទន្លេសាប និងជិតស្ពានជ្រោយចង្វារតែម្តង អ៊ីចឹងហើយបើនិយាយរឿងទេសភាពគឺស្អាតសាហាវ។ ហើយបើមកជាមួយសង្សារពេលថ្ងៃរៀបលិចបរិយាកាសកាន់តែរ៉ូមែនទិចជាងហ្នឹងទៀត។ 

តោះឥឡូវ​មកនិយាយរឿងមុខម្ហូបម្តង! នៅហាង Kogi Terminal មានឈុតសាច់អាំង 2 បែបធំៗគឺ ឈុត Couple Set និង Family Set។

ឈុត Couple Set ធ្វើឡើងពិសេសសម្រាប់អ្នកមានគូរ តែអ្នកអត់គូរក៏ញុាំបានដែរ ឲ្យតែ 2 អ្នក ហើយមានតម្លៃគឺត្រឹមតែ $12 តែប៉ុណ្ណោះ។ មួយឈុតនេះមានតាំងពីសាច់អាំង គីមឈី បន្លែមួយឈុត ជ្រក់សណ្តែក និងបាយឆាមួយចាន់។

បើនិយាយពីសាច់អាំងគឺ មួយចំណិតៗឡើងផ្អែម គួបជាមួយនឹងទឹកជ្រលក់គឺអេមហ្មង។ ហើយបើនិយាយពីគីមឈីវិញនោះគឺ ជូអែម ហើយឡើងស្រួយ។ 

សម្រាប់ឈុត Family Set វិញ គ្រាន់តែចំណាយអស់ $20 អ្នកទាំងអស់គ្នានឹងទទួលបាន ឈុតសាច់ជាច្រើនបែបក្នុងនោះមានដូចជា សាច់រុំផ្សិត (Enoki Roll) សាច់ Oyster blade ឆ្អឹងជំនី សាច់គោ សាច់ជ្រូក ជាដើម។

ក្រៅពីនោះ អ្នកទាំងអស់គ្នាក៏ទទួលបានបន្លែ 1ឈុត បាយឆា 1 ចាន គីមឈី 1 ចាន និង សណ្តែក 2 ចានរួមជាមួយផងដែរ។ ហើយក្រៅពី 2 ឈុតនេះគេក៏មានលក់បុកល្ហុង និង គ្រឿងសមុទ្រស្រស់ៗ ដូចជាត្រីសាល់ម៉ុង អយស្ទ័រ មឹកស្រស់ និងបង្គារផងដែរ។ ក្រៅពីលក់ម្ហូប ហាង Kogi Terminal ក៏មានលក់ស្រាដូចជា Soju និងភេសជ្ជៈជាច្រើនប្រភេទផងដែរ។ 

បើសិនជាអ្នកទាំងអស់គ្នាអានហើយចាប់អារម្មណ៍ ចង់ញុាំអាចទៅសាកបានចាប់ពីម៉ោង 5 ដល់ 11 ល្ងាចជារៀងរាល់ថ្ងៃ។ ចំពោះទីតាំងវិញគឺចុះតែពីស្ពានជ្រោយចង្វារភ្លាមបត់ខាងស្តាំដៃបន្តិចដល់តែម្តង ឥឡូវ​នេះ ប្រសិនបើអ្នកទាំងអស់គ្នាធ្វើការ Like គេហទំព័រ Facebook របស់ Kogi Terminal អ្នកទាំងអស់គ្នានឹងទទួលបានភេសជ្ជៈមួយដបឥតគិតថ្លៃ ផងដែរ! នៅចាំអីទៀត? ប្រញាប់ឡើង! កុំភ្លេចទៅសាកទាំងអស់គ្នាណា៎!

អាស័យដ្ឋាន: ផ្ទះលេខ 99 វិថី ទន្លេសាប

អ្នកទាំងអស់គ្នាអាចទាក់ទងតាមលេខនេះបាន៖ 016 690 009

Kogi Terminal

  • Kogi Terminal, Tonle Sap Street, Phnom Penh, Cambodia
  • 016 690 009

អត្ថបទគួរតែអានបន្ទាប់