KIN Bun House៖ ហាងនំប៉ាវ និងឌីមស៊ាំល្បីមួយលាក់ខ្លួនក្នុងអគារធ្វើការនៅម្ដុំបឹងត្របែក

ហាង KIN Bun House ជាហាងឌីមសុាំមួយកន្លែងដែលមានទីតាំងនៅប្លុកបឹងត្របែកយើងនេះតែម្ដង។ បន្ទាប់ពីបើកបានមួយរយៈធំ KIN Bun House ក៏បានក្លាយទៅជាហាងដ៏មានប្រជាប្រិយភាពមួយក្នុងចំណោមហាងឌីមសុាំផ្សេងៗទៀត ដែលល្បីថារសជាតិឆ្ងាញ់! 

 

KIN Bun House មានបម្រើជូននូវឌីមសុាំជាច្រើនប្រភេទដែលត្រូវបានធ្វើថ្មីៗ និងលើកយកមកឲ្យអ្នកញ៉ាំទាំងក្ដៅៗ ហុយៗ ក្នុងប្រអប់ចំហុយឈើឬស្សីតាមបែបប្រពៃណីចិន។ នៅពេលខាំមួយម៉ាត់ៗ សំបកឌីមសុាំគឺទន់ល្មើយ ហើយស្នូលខាងក្នុងគឺពោរពេញទៅដោយរសជាតិពីគ្រឿងផ្សំ ធ្វើឲ្យរសជាតិបែកពេញមាត់ ភ្ជាប់ជាមួយនឹង Texture ជាច្រើនពីស្នូល ធ្វើឲ្យញ៉ាំយ៉ាងជក់ចិត្ត។ 

ចំណែកឯនំប៉ាវវិញ​គឺមានរសជាតិជាច្រើន មានទាំងប្រៃ ទាំងផ្អែម និយាយរួមគឺរសជាតិចម្រុះ សម្បូរបែបតែម្ដង! គ្រាន់តែក្រលេក ក៏ដឹងថាសំបកនំប៉ាវនីមួយៗគឺទន់ល្មើយដែរ ហើយនៅពេលដែលហែកចេញមក ស្នូលខាងក្នុងមានក្លិនឈ្ងុយ ទំនងគួរឲ្យចង់ភ្លក់! 

KIN Bun House ក៏មានជាស៊ុបមី និងគាវដែលមានជម្រើសសាច់ច្រើន តម្រូវតាមការចូលចិត្ត។

 

ម្ហូបពីរមុខដែលគួរឲ្យចាប់អារម្មណ៍ ដែលប្រហែលជាបងប្អូនខ្មែរយើងមិនសូវស្គាល់ គឺឆានំឆៃថាវ និងនំឆៃថាវចៀន។ ស្ដាប់ទៅដូចជាមិនទំនង? អ្នកមិនចូលចិត្តញ៉ាំឆៃថាវប្រាកដជា Say No ហើយ តែតាមពិតទៅ នំនេះគឺមានរសជាតិឆ្ងាញ់​ មិនធុំក្លិនហាងពីឆៃថាវទេ ថែមទាំងមានក្លិនឈ្ងុយ និងរសជាតិល្មួត ទន់ទៀតផង! និយាយទៅទាល់តែសាក បានដឹងថាឆ្ងាញ់! ក្រុម FoodBuzz យើងណែនាំជាងគេគឺ ឆានំឆៃថាវតែម្ដង!

KIN Bun House មានកន្លែងអង្គុយដ៏មានផាសុកភាព និងមានការតុបតែងបែបទាន់សម័យ ការតុបតែងបែប Minimalistic ដែលធ្វើឲ្យបរិយាកាសស្រឡះល្អ។ សេវាកម្មវិញក៏ល្អ បុគ្គលិករួសរាយរាក់ទាក់មែនទែន! 

សម្រាប់ព័ត៌មានបន្ថែម ចូលទៅកាន់ផេកហ្វេសប៊ុក KIN Bun House

ផែនទី៖ https://goo.gl/maps/PoyQgbFAHKupNcaz6

KIN Bun House

  • THAN's Building, Mao Tse Toung Blvd, Phnom Penh
  • 093 285 599

អត្ថបទគួរតែអានបន្ទាប់