ធ្លាប់តែឃេីញបាយឆាគីមឈីក្នុងរឿងកូរ៉េ ឥឡូវមកសាកធ្វេីខ្លួនឯងម្តងមើល!

ធ្លាប់អត់? មេីលរឿងកូរ៉េ ហេីយឃេីញតួញុំាបាយឆាគីមឈីឡេីងទំនង ធ្វេីឱ្យយេីងអ្នកមេីលឃ្លានចង់ញុំាតាមដែរ? ឥឡូវ ក្រុមការងារ CookBuzz មកណែនាំរូបមន្តបាយឆាគីមឈីមួយ ដែលងាយស្រួលធ្វេី មិនចំណាយពេលច្រេីន ហេីយអស់តិចតួចទៀត។ សម្រាប់ប្រិយមិត្តដែលចូលចិត្តគីមឈី កុំភ្លេចទុកគីមឈីស្រស់ៗមួយចំណែក ដេីម្បីញុំាជាមួយបាយឆាយេីង។ 

គ្រឿងផ្សំ៖

ស្លឹកខ្ទឹម (5 ដេីម) 
សាច់ជ្រូកបីជាន់ (2 ខាំ)
គីមឈី (2 ខាំ)
បាយស (1 ចាន) 
ស្ករស (1 ស្លាបព្រាបាយ)
ទឹកសុីអុីវ (1 ស្លាបព្រាបាយ)
ប្រេងខ្យង (1 ស្លាបព្រាបាយ)
ប៊ីចេង (1 ចឹប)
ម្សៅម្ទេស (1 ស្លាបព្រាបាយ)
ប្រេងឆា (1 ស្លាបព្រាបាយ)
សារាយ (1 ស្លាបព្រាបាយ) 
ពងមាន់ (1 គ្រាប់)
ល្ងស (សម្រាប់រោយពីលេី)

វិធីធ្វេី៖ 

1. ដំបូង យេីងចាប់ផ្តេីមរៀបចំគ្រឿងផ្សំសម្រាប់ធ្វេីបាយឆា។ កាត់យកគល់ខ្ទឹមចេញ រួចហាន់ជាចំណិតតូចៗ ហេីយដាក់ដោយឡែកពីគ្នា។ បន្ទាប់មកហាន់សាច់ជ្រូកបីជាន់ជាចំណិតតូចៗ។ យកកន្ត្រៃមកកាត់គីមឈីយេីងជាចំណិតតូចៗ។ សម្រាប់បាយស បេីប្រិយមិត្តប្រេីបាយដាំថ្មីៗ ដាក់ក្នុងទូត្រជាក់អោយរឹងល្មម។ តែបេីប្រេីបាយកក អាចយកមកប្រេីប្រាស់តាមធម្មតា។ 

2. តោះ! ចូលដល់វគ្គផ្សំគ្រឿងម្តង! ដាក់គីមឈីចូលចានមួយ។ ដាក់ ស្ករស ទឹកសុីអុីវ ប្រេងខ្យង ប៊ីចេង និងម្សៅម្ទេសចូល រួចចាប់ផ្តេីមច្របល់ចូលគ្នាឱ្យសប់ល្អ។ 

3. មកដល់វគ្គឆាបាយហេីយអ្នកទាំងអស់គ្នា! ដាក់ខ្ទះឆាឱ្យក្តៅល្មម។ ចាក់ប្រេងឆាចូល ហេីយនៅពេលវាក្តៅល្មម យេីងអាចដាក់ខ្ទឹមចូល ដេីម្បីបំពងឲ្យចេញក្លិនឈ្ងុយ។ 

4. ដាក់សាច់ជ្រូកចូល ហេីយបំពងឱ្យឈ្ងុយ និងស្រួយល្អ។ ដាក់គីមឈីចូលក្នុងខ្ទះ។ ឆាជាមួយសាច់ជ្រូក ឱ្យលាយចូលគ្នាល្អ។ ដាក់បាយសចូល ហេីយឆាដល់គ្រឿងផ្សំទាំងអស់ចូលជាតិគីមឈី។ ឆារួច យេីងអាចចាក់ចូលចានបាន។

5. សម្រាប់ពងមាន់ចៀន ប្រិយមិត្តអាចចៀនតាមចំណង់ចំណូលចិត្ត។ តែបេីចង់បានជាពងមាន់ចៀនជ័រព្នៅ ដែលមានរាងមូលស្អាត អ្នកទាំងអស់គ្នាអាចធ្វេីតាមរូបមន្តមួយនេះ។ នៅពេលខ្ទះក្តៅល្មម គោះពងមាន់ចូល ហេីយប្រេីស្លាបព្រាមួយគៀរពងមាន់ឱ្យចេញរាងមូល។ 

9. ដើម្បីឱ្យបាយឆាគីមឈីយេីងមានរូបរាងកាន់តែស្អាត យេីងរៀបពងមាន់ពីលេីហេីយ កុំភ្លេចរោយសារាយ ខ្ទឹមនៅសល់ និងល្ងសពីលេីបាយ និងពងមាន់ផងណា៎! ប្រិយមិត្តអាចញុំាបាយឆាគីមឈីធម្មតាក៏បាន អាចញុំាជាមួយសារាយ និងគីមឈីថែមក៏ទំនង។ 

ងាយស្រួលធ្វេី មិនចំណាយច្រេីន និងឆ្ងាញ់ទៀត។ និយាយទៅ បាយឆាគីមឈីនេះគឺអ្នកណាក៏អាចធ្វេីបានដែរ។ កុំភ្លេចសាកនៅផ្ទះផង! 

អត្ថបទគួរតែអានបន្ទាប់