រូបមន្តភេសជ្ជៈត្រជាក់ៗងាយៗល្អចំពោះសុខភាព ដែលអាចធ្វើញ៉ាំនៅផ្ទះ

បើជ្រុលជាញ៉ាំហើយ ញ៉ាំអីដែលមានគុណប្រយោជន៍ចំពោះសុខភាពតែម្តងទៅ! លក្ខណៈថាព្រួញ 1 បាញ់បានសត្វ 2 ឆ្ងាញ់ហើយ ល្អដល់សុខភាពទៀត! ហើយភេសជ្ជៈ 4 មុខខាងក្រោមនេះ មិនពិបាកធ្វើនោះទេ ចំណែកឯគ្រឿងផ្សំក៏មិនមានអ្វីច្រើនដែរ។ អ្វីដែលរឹតតែសំខាន់នោះគឺថាញ៉ាំទៅ ល្អចំពោះសុខភាព។

#1 ទឹកអំពិលសណ្តែកដី

>>>គ្រឿងផ្សំ

- អំពិល 200 ក្រាម

- ទឹក 600 មីលីលីត្រ

- ស្ករស 400 ក្រាម

- អំបិល 1 ស្លាបព្រាកាហ្វេ

- ល្ង 1 ស្លាបព្រាបាយ

- សណ្តែកដីលីង

Image: Foody
>>>វិធីធ្វើ

- រម្ងាស់អំពិល ស្ករស និងទឹក ចូលគ្នា រហូតឲ្យឡើងខាប់ទៅជាសាច់មួយ 

- ដាក់អំបិលចូល ពេលជិតឆ្អិន 

- រោយល្ងពីលើ រួចដាក់ញ៉ាំជាមួយទឹកកក ជាការស្រេច។

Image: Pich Mony

#2 ទឹកប្រទាលកន្ទុយក្រពើ

>>>គ្រឿងផ្សំ

- ប្រទាលកន្ទុយក្រពើ

- ស្លឹកតើយ (ដាក់ក៏បាន មិនដាក់ក៏បាន)

- ស្ករស

- អំបិល

Image: STYLECRAZE
>>>វិធីធ្វើ

- ចិតបន្លា និងសំបកចេញ ដោយរក្សាទុកតែសាច់ប្រទាលកន្ទុយក្រពើ 

- ហាន់សាច់ប្រទាលជាចំណិតតូចៗ ឬ កាត់ជាដុំៗ រួចយកទៅលាងជ័រចេញឲ្យបានច្រើនទឹក ហើយស្រង់ទុកមួយអន្លើ

- ដាក់ទឹកដាំក្នុងឆ្នាំង សមល្មមតាមចំនួនប្រទាល (បើមានស្លឹកតើយ អាចដាក់ 2-3សន្លឹកយកក្លិន)

- ពេលទឹកពុះ ចាក់ស្ករសតាមចំណូលចិត្តនៃរសជាតិផ្អែម រួមជាមួយនឹងអំបិលបន្តិច

- ដាក់សាច់ប្រទាលចូល ហើយរង់ចាំឲ្យពុះម្តងទៀត រួចលើកទុកឲ្យត្រជាក់

- ដួសដាក់ក្លាសេឲ្យត្រជាក់ (អាចបរិភោគបានយូរថ្ងៃ)។

Image: Delectable Flavours

#3 ទឹកសំរង

>>>គ្រឿងផ្សំ

- ផ្លែសំរង 30 គ្រាប់

- ស្ករស

Image:  Serge the Concierge
>>>វិធីធ្វើ

- លាងផ្លែសំរងឲ្យស្អាត រួចដាក់ត្រាំទឹកពី 4-5 ម៉ោង

- ពេលវារីក បេះយកសាច់ដែលរីកទន់ដូចចាហួយ និងកៀបរើសយកសរសៃរឹងៗចេញ 

- លាងទឹកច្រើនសារ រហូតដល់ទឹកលែងល្អក់

- ដាក់ទឹកដាំ រួចចាក់សាច់សំរងចូល ដាំរហូតទាល់តែសាច់សំរងឡើងថ្លា ទើបដាក់ស្ករចូលតាមចំណូលចិត្តនៃរសជាតិផ្អែម

- ដាក់ទឹកកកត្រជាក់ៗ ញ៉ាំបានការជាស្រេច។ 

Image: Bormey Khen

#4 ទឹកត្រលាច

>>>គ្រឿងផ្សំ

- ត្រលាចចាស់

- ស្លឹកតើយ

- ស្ករស

- អំបិល

Image: Jenny Sun
>>>វិធីធ្វើ

- កាត់ត្រលាចជាកង់ធំៗ (អាចទុកសំបកបាន)

- ដាក់អាំងឲ្យឡើងពណ៌កន្លាត

- ដាំទឹកឲ្យពុះ ហើយដាក់ស្លឹកតើយចូល រហូតដល់ធំក្លិនឈ្ងុយ ទើបដាក់ត្រលាចចូលដែរ

- ស្ងោររហូតដល់ត្រលាចឡើងទន់ខ្លាំង រួចស្រង់ចេញ

- ដាក់ស្ករសចូលតាមចំណូលចិត្តនៃរសជាតិផ្អែម រួមជាមួយអំបិលបន្តិច

-ទុកឲ្យត្រជាក់ រួចដាក់ញ៉ាំជាមួយទឹកកក ឬដាក់ក្លាសេឲ្យត្រជាក់ក៏បាន។

Image: China Sichuan Food

Image: Yum of China

អត្ថបទគួរតែអានបន្ទាប់