ធ្លាប់លឺពីមុខម្ហូប ខ្នប់ប្រហុកបាត់ដំបងទេ? អាចទៅសាកផ្ទះអ្នកបាត់ដំបងសាខាទួលគោកបាន

បើចង់ញ៉ាំម្ហូបបែបអ្នកស្រុកបាត់ដំបងអី ប្រិយមិត្ត FoodBuzz អាចទៅផ្ទះអ្នកបាត់ដំបងសាខាក្រោយសាលាទួលគោកបាន។

ងាយណាបានញ៉ាំម្ហូបខ្មែរបែបអ្នកស្រុកពិតៗនោះ
ងាយណាបានញ៉ាំម្ហូបខ្មែរបែបអ្នកស្រុកពិតៗនោះ
ម្ជូរពងត្រី ឃើញហើយឃ្លានបាយក្តៅតែម្តង!

ម្ជូរពងត្រី ឃើញហើយឃ្លានបាយក្តៅតែម្តង!

នៅទីនេះមានម្ហូបជាច្រើនមុខដូចជា សម្លរម្ជូរត្រកួនពងត្រី ឆាឆ្អឹងជំនីជ្រូកជូរអែម ត្រីដុត មាន់ដុត បុកមាន់ បុកត្រីឆ្អើរ អាម៉ុកខ្យង និងអាហារច្រើនមុខទៀតដែលសុទ្ធតែជាម្ហូបខ្មែរសុទ្ធសាធ មិនងាយបានញ៉ាំរាល់ថ្ងៃទេ។ ចំណែកឯបាយមាន 2 ប្រភេទគឺ បាយស និងបាយអង្ករសំរូប។

អង្ករសម្រូបទៀត!

អង្ករសម្រូបទៀត!
ម៉ោះ! ដល់ម៉ោងបាយហើយ

ម៉ោះ! ដល់ម៉ោងបាយហើយ
ខ្នប់ប្រហុកបាត់ដំបង

ខ្នប់ប្រហុកបាត់ដំបង

ពិសេសជាងនេះទៅទៀត ផ្ទះអ្នកបាត់ដំបងសាខាក្រោយសាលាទួលគោកទើបតែថែមមុខម្ហូបថ្មីមួយទៀតគឺ ខ្នប់ប្រហុកបាត់ដំបង ដែលក្នុងនោះមានគ្រឿងផ្សំពិសេសៗជាច្រើន ហើយវារឹតតែឆ្ងាញ់ពេលផ្ទាប់ជាមួយនឹងអន្លក់ស្រស់ៗ។

ផ្ទាប់ជាមួយអន្លក់ស្រស់ៗ

ផ្ទាប់ជាមួយអន្លក់ស្រស់ៗ
ម្ហូបឆ្ងាញ់ ត្រូវម៉ាច់សម្រាប់ជួបជុំគ្នា!

ម្ហូបឆ្ងាញ់ ត្រូវម៉ាច់សម្រាប់ជួបជុំគ្នា!

ម្ហូបទាំងអស់សុទ្ធតែដាក់នៅក្នុងឆ្នាំងដី និងកញ្ច្រែងដែលមើលទៅដូចយើងញ៉ាំម្ហូបនៅសម័យបុរាណអញ្ចឹង។ ក្រៅពីតុអាហារ នៅទីនេះមានតូបអង្គុយញ៉ាំអាហារទៀតផងបន្ថែមបរិយាកាសកាន់តែពិសេស រីឯចុងភៅវិញ គឺជាអ្នកបាត់ដំបងពិតៗ។

ថែមត្រីដុតមកមួយទៀត!

ថែមត្រីដុតមកមួយទៀត!

អាហារថ្ងៃត្រង់ដូចជា ម្ហូប បាយ សម្លរ មានតែនៅផ្ទះអ្នកបាត់ដំបងសាខាក្រោយសាលាទួលគោកតែប៉ុណ្ណោះ។ រីឯពេលល្ងាចមានលក់បន្ថែមនូវឈុតសាច់អាំង និងស៊ុប។

ឆាឆ្អឹងជំនីជ្រូកជូរអែម

ឆាឆ្អឹងជំនីជ្រូកជូរអែម

អញ្ចឹងណាត់គ្នាបាយថ្ងៃនៅផ្ទះអ្នកបាត់ដំបងសាខាក្រោយសាលាទួលគោកហ្មងទៅ!

ទីតាំង:ផ្ទះលេខ 8 ផ្លូវ 548 សង្កាត់បឹងកក់1 ខណ្ឌទួលគោក ភ្នំពេញ (ក្រោយសាលាទួលគោក) | GoogleMap តម្លៃ: ចាប់ពី 8000៛ ឡើងទៅ បើកម៉ោង: 10am - 9pm

 

អត្ថបទគួរតែអានបន្ទាប់