ញ៉ាំអាហារពេលព្រឹកយ៉ាងប្រណីតមួយឆ្អែតចាប់ពី $10.90 នៅ Khéma La Poste
បើប្រិយមិត្តកំពុងតែនៅម្ដុំប៉ុស្ដិ៍ប្រៃសនីយ៍វត្តភ្នំ ហើយចង់ពិសានូវអាហារពេលព្រឹកមួយពេលដ៏ប្រណិត អញ្ចឹងនៅទល់មុខបញ្ឆិតនឹងប្រៃសនីយ៍កម្ពុជានេះបន្ដិច អ្នកនឹងឃើញភោជនីយដ្ឋានបម្រើអាហារយ៉ាងប្រណីត (Fine-dining) ដែលផ្តល់សេវាកម្មអាហារពេលព្រឹកយ៉ាងឈ្ងុយឆ្ងាញ់។


ដោយសារតែមានការគាំទ្រយ៉ាងច្រើន Khéma Pasteur (ប្រហែលជាកន្លែងដែលប្រិយមិត្តចូលចិត្តតែក្ដៅដ៏ឈ្ងុយឆ្ងាញ់ពេលថ្ងៃត្រង់) បានពង្រីកសាខាទី 2 របស់ខ្លួនដែលមានឈ្មោះថា Khéma La Poste។ គ្រាន់តែដើរចូលក្នុងភោជនីយដ្ឋាននេះ លោកអ្នកនឹងចាប់អារម្មណ៌ការតុបតែងយ៉ាងស្រស់ស្អាត។ ការរៀបចំភ្លើងពណ៌ក្នុងភោជនីយដ្ឋាននឹងធ្វើឲ្យអ្នកមានអារម្មណ៍ល្អនឹងភាពស្ងាត់ល្អ និងស្រគាប់ស្រគុំរបស់ភោជនីយដ្ឋាន ដែលស៊ីគ្នាទៅនឹងភ្លើងពណ៍មាសបែកលឿងភ្លឺភ្លែតៗ។ មិនតែប៉ុណ្ណោះ La Poste ផ្ដល់ជូននូវបរិយាកាសយ៉ាងល្អប្រណិត តែរក្សានូវភាពសាមញ្ញរបស់ហាង។

ការទទួលស្វាគមន៍ពីបុគ្គលិកនៅទីនេះ ពិតជាគួរឲ្យស្ងើចសសើរ ដោយសារតែស្នាមញញឹមភាពរួសរាយទទួលស្វាគមន៍ និងត្រៀមជាស្រេចក្នុងការបម្រើជូនលោកអ្នកនូវសេវាកម្មដ៏ល្អឥតខ្ចោះ។ នេះមិនទាន់បាននិយាយពីអាហារដ៏ឈ្ងុយឆ្ងាញ់នៅទីនេះផង។ បើល្អម្លឹងៗ អត់ទៅសាក អាហារពេលព្រឹកដ៏ប្រណីតមួយនេះម៉េចបាន!


តម្លៃចាប់ពី 10.90 ដុល្លារ អ្នកអាចពិសាអាហារពេលព្រឹកបែបខ្មែរ អាស៊ី និងអ៉ឺរ៉ុបដែលមាននៅក្នុងម៉ឺនុយ មិនថាជាគុយទាវពេញនិយមរបស់ជនរួមជាតិយើង ឬជាអាហារអ៉ឺរ៉ុបដូចជា Eggs Benedict ឬជា omellete អ្នកញ៉ាំបានទាំងអស់នៅទីនេះ។ ជាពិសេសគឺនំប៉័ងដូចជា ក្រូស៉ង់ នំសូកូឡា និងភេសជ្ជៈ កាហ្វេ ទឹកក្រូចច្របាច់ស្រស់ៗ និងតែក្តៅជាដើម។



ចំណែកឯរសជាតិរបស់អាហារវិញ គឺមានភាពឈ្ងុយឆ្ងាញ់គ្រប់ម៉ាត់តែម្តង។ Egg Bernadict បែបបារាំង ក្រុមការងារ FoodBuzz សូមណែនាំឲ្យប្រិយមិត្តទាំងអស់គ្នាគួរតែសាកល្បងម្តង ធានាថាជាប់មាត់ហើយមិនចាំបាច់ចំណាយសំបុត្រយន្តហោះជិះទៅពិសានៅសហរដ្ឋអាមេរិចឡើយ។


រីឯក្លិននំប័ុងវិញក៏សាយភាយពេញហាងដែលធ្វើឲ្យអ្នកទទួលបានអារម្មណ៍ស្រស់ស្រាយនិង ចង់ញ៉ាំភ្លាមៗតែម្ដង។ ផ្គួបជាមួយនឹង ប័រ ពេលញ៉ាំហើយគឺដឹងថាជក់មាត់ជាមិនខាន ហើយថែមទាំងមានបានញ៉ាំនៅក្នុងអគារបែបសង្គមអាណានិគមបារាំងដែលមានការរៀបចំយ៉ាងស្រស���ស្អាតថែមទៀតនោះ Khéma La Poste នឹងធ្វើឲ្យអ្នកស្រស់ស្រាយអារម្មណ៍។

ប៉ុន្ដែបើលោកអ្នករកអាហារសម្រាប់ការនឹងពោះ ពួកយើងណែនាំលោកអ្នកឲ្យសាក Omelettes, សាច់ហ៊ែម សាច់ក្រក Sausage ឬជាអាហារពេលព្រឹករបស់ខ្មែរដូចជា គុយទាវគ្រឿងសមុទ្រ និងបាយឆាសាច់មាន់។




តើអ្នកចង់ឲ្យពេលព្រឹករបស់អ្នកពោរពេញដោយភាពផ្អែមល្ហែមទេ? សម្រាប់វគ្គបង្អែមលាងមាត់ក៏មិនចាញ់គ្នាដែរ Khéma La Poste ក៏មានបង្អែមយ៉ាអួលាយជាមួយផ្លែឈើ និងផេនខេកលាយជាមួយប្លូប៊ឺរី ឬគ្រឿងផ្សេងៗទៀតទៅតាមចំណង់ចំណូលចិត្តរបស់អ្នកផងដែរ។ រសជាតិមិនផ្អែមខ្លាំង មិនធ្វើឲ្យទ្រលាន់ឡើយ ដូច្នេះហើយចង់ញ៉ាំច្រើនប៉ុណ្ណាក៏មិនជាបញ្ហា។ ការដេគ័រនៅលើចានដ៏ស្រស់ស្អាតនិងប្លែកភ្នែកដែលអាចធ្វើឲ្យបង្អែមប្រភេទនេះកាន់តែមានភាពទាក់ទាញ។




ចំណាំ៖ ភោជនីយដ្ឋាន ខេមា ឡាប៉ូស ក៏មានការផ្តល់ជូននៅអាហារថ្ងៃត្រង់បែប Free Flow ដូចគ្នាផងដែរ។ សម្រាប់មុខម្ហូបដែលមាននៅក្នុងម៉ឺនុយ គឺផ្លាស់ប្តូររៀងរាល់ 2 សប្តាហ៍។
បើកជារៀងរាល់
- ថ្ងៃច័ន្ទ ដល់ សុក្រ ចាប់ពីម៉ោង 6 ព្រឹក ដល់ម៉ោង 11 ព្រឹក
- ថ្ងៃសៅរ៍ និង អាទិត្យ ចាប់ពីម៉ោង 6 ព្រឹក ដល់ម៉ោង 3 រសៀល
តម្លៃ៖ ចាប់ពី $10.90++ ឡើងទៅ
ទីតាំង៖ #41 វិថីព្រះអង្គអេង (ផ្លូវលេខ 13) រាជធានីភ្នំពេញ | Googlemap