នំបញ្ចុកវត្តបទុម
- #2, St264, Phnom Penh
ធ្លាប់ស្គាល់ ធ្លាប់ញ៉ាំនំបញ្ចុកជិតវត្តបទុមយូរហើយ តែមានដឹងអត់ថាហាងនេះបើកលក់ជាង ៣៥ ឆ្នាំមកហើយ? បើទោះបីជាបើកច្រើនឆ្នាំក្ដី តែរូបមន្តនិងរសជាតិនៅតែរក្សាដដែល គ្មានផ្លាស់ប្ដូរទៅណា តាំងពីជំនាន់ម្ដាយរបស់ម្ចាស់ហាងស្នងតំណែងបច្ចុប្បន្នបើកលក់ដំបូងម្លេះ។
កាលពីមុនគ្មានកូវីត ហាងនេះលក់នំបញ្ចុកអស់ ៧០-៨០ គីឡូក្រាមក្នុងមួយថ្ងៃ រីឯឥឡូវមានកូវីតដូច្នេះ ក៏នៅតែលក់បាន ៤០-៥០ គីឡូក្រាមដែរ!
ហាងនេះមានលក់នំបញ្ចុកដែលមានជម្រើសទឹកសម្ល ៣ ជម្រើសគឺ សម្លប្រហើរខ្មែរ សម្លណាំយ៉ា និងសម្លការី។
សម្រាប់ព័ត៌មានបន្ថែម ចូលទៅកាន់ផេកហ្វេសប៊ុក៖ នំបញ្ចុកខ្មែរវត្តបទុម
By proceeding, you agree to our Terms of Use and confirm you have read our Privacy Policy.